បទ​​សម្ភាសន៍ VOA៖ អ្នក​កាសែត​ថ្មីៗ​ចែក​​​រំលែក​បទពិសោធន៍​យក​ព័ត៌មាន​​ប្រជុំ​អាស៊ាន​នៅ​អាមេរិក​

បទ​​សម្ភាសន៍ VOA៖ អ្នក​កាសែត​ថ្មីៗ​ចែក​​​រំលែក​បទពិសោធន៍​យក​ព័ត៌មាន​​ប្រជុំ​អាស៊ាន​នៅ​អាមេរិក​

លោក សៅ ផល និស្ស័យ អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​ថ្មីៗ​ ថត​នៅ​ស្ពាន Golden Gate Bridge ដ៏​ល្បី​របស់​ក្រុង San Francisco កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ ២០១៦ នៅ​ចុង​បញ្ចប់​នៃ​ទស្សនកិច្ច​យក​ព័ត៌មាន​ជាង​១០​ថ្ងៃ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​​អាមេរិក-អាស៊ាន ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​លើ​ទឹកដី​អាមេរិក​ជាលើក​ដំបូង​បំផុត។ (រូប​ផ្តល់​ឲ្យ​ដោយ សៅ ផល និស្ស័យ)

បទ​​សម្ភាសន៍ VOA៖ អ្នក​កាសែត​ថ្មីៗ​ចែក​​​រំលែក​បទពិសោធន៍​យក​ព័ត៌មាន​​ប្រជុំ​អាស៊ាន​នៅ​អាមេរិក​

លោក សៅ ផល និស្ស័យ អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​ថ្មីៗ​ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា នៅ​ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​រមណីយដ្ឋាន​ Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា (California) កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

បទ​​សម្ភាសន៍ VOA៖ អ្នក​កាសែត​ថ្មីៗ​ចែក​​​រំលែក​បទពិសោធន៍​យក​ព័ត៌មាន​​ប្រជុំ​អាស៊ាន​នៅ​អាមេរិក​

លោក សៅ ផល និស្ស័យ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពាណិជ្ជកម្ម​អាស៊ាន-អាមេរិក​នៅ​ទី​ក្រុង​សាន់​ហ្វ្រាន់ស៊ិស្កូ (San Francisco)​ រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦។លោក សៅ ផល និស្ស័យ អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​ថ្មីៗ ជា​អ្នក​យក​ព័ត៌មាន​​ពី​​កម្ពុជា​តែ​ម្នាក់​​គត់​ដែល​​បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​យក​ព័ត៌មាន​អាមេរិក-អាស៊ាន​នេះ។ វ៉ាស៊ីនតោន—

ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​រមណនីយដ្ឋាន​ Sunnylands កាល​ពីសប្តាហ៍​មុន ក្រសួង​ការ​បរទេស​អាមេរិក​បាន​រៀបចំ​កម្មវិធី​សម្រាប់​ឲ្យ​អ្នក​យក​ព័ត៌មាន​វ័យ​ក្មេង​ពីបណ្តា​ប្រទេស​អាស៊ានធ្វើ​ទស្សនកិច្ច​និង​យក​ព័ត៌មាន ​ពី​ថ្ងៃ​ទី​៩​ដល់​១៩​ខែ​កុម្ភៈ។ កម្មវិធី​នេះ​បាន​នាំ​ពួក​គេ​ទៅ​កិច្ច​ប្រជុំ​នៅ Sunnylands និង​នៅក្រុង San Francisco រដ្ឋ California ក៏​ដូច​ជា​ធ្វើទស្សនកិច្ច​នៅ​មូលដ្ឋានទ័ព​ជើង​ទឹក​នៅកោះ​ហាវៃ​ផង​ដែរ។

លោក សៅ ផល និស្ស័យ អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​ថ្មីៗ (ThmeyThmey) ជា​អ្នក​យក​ព័ត៌មានពីកម្ពុជា​តែ​ម្នាក់គត់​ដែលបាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​យក​ព័ត៌មាន​អាមេរិក-អាស៊ាន​នេះ។ លោក​ សឹង សុផាត នៃ​ VOA បានសម្ភាសន៍លោក សៅ ផល និស្ស័យ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី​នេះ អំពី​បទ​ពិសោធន៍​សំខាន់ៗ​ក្នុង​អំឡុង​ពេល​ចូល​រួម​កម្មវិធី​យក​ព័ត៌មាន​នៅ​ក្រៅប្រទេសនេះ។

បទសម្ភាសន៍ VOA៖ អ្នក​កាសែត​ថ្មីៗ​ចែក​រំលែក​បទពិសោធន៍​យក​ព័ត៌មានអាស៊ាន​នៅ​អាមេរិក​

បទ​​សម្ភាសន៍ VOA៖ អ្នក​កាសែត​ថ្មីៗ​ចែក​​​រំលែក​បទពិសោធន៍​យក​ព័ត៌មាន​​អាស៊ាន​នៅ​អាមេរិក​i
X

រូបថត​នៅ​ Sunnylands៖

បទ​​សម្ភាសន៍ VOA៖ អ្នក​កាសែត​ថ្មីៗ​ចែក​​​រំលែក​បទពិសោធន៍​យក​ព័ត៌មាន​​ប្រជុំ​អាស៊ាន​នៅ​អាមេរិក​

លោក សៅ ផល និស្ស័យ អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​ថ្មីៗ​ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា នៅ​ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​រមណីយដ្ឋាន​ Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា (California) កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

នៅ​សាន់ហ្វ្រាន់ស៊ិស្កូ៖

បទ​​សម្ភាសន៍ VOA៖ អ្នក​កាសែត​ថ្មីៗ​ចែក​​​រំលែក​បទពិសោធន៍​យក​ព័ត៌មាន​​ប្រជុំ​អាស៊ាន​នៅ​អាមេរិក​

លោក សៅ ផល និស្ស័យ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពាណិជ្ជកម្ម​អាស៊ាន-អាមេរិក​នៅ​ទី​ក្រុង​សាន់​ហ្វ្រាន់ស៊ិស្កូ (San Francisco)​ រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦។