តេជោ សែន រំលេចផ្សារធំថ្មី ប្រែមុខមាត់ថ្មី ក្នុងសម័យស្រុកទេស មានសុខសន្តិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីភាពទាក់ទាញទេសចរណ៍របស់ផ្សារធំថ្មី រឺហៅសាមញ្ញតាមបែបអ្នកភ្នំពេញថា “ផ្សារថ្មី” ចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលវាត្រូវបានសងសង់ឡើង ក្នុងសម័យអណានិគមបារាំង និងត្រូវបានកែប្រែសោភ័ណភាព ជាដំណាក់កាល បន្ទាប់ពីរងការខូចខាត ក្នុងសម័យសង្គ្រាម។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកម៉ោង៣ កន្លះទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ បានចាប់អារម្មណ៍ថា “ផ្សារធំថ្មី សាងសង់នៅក្នុងឆ្នាំ១៩៣៧ ក្នុងអំឡុងពេលអាណានិគមបារាំង។ នៅក្នុងសម័យសង្គ្រាម ផ្សារនេះ ត្រូវបានបំផ្លាញស្ទើរទាំងស្រុង។ ក្រោយពីប្រទេសត្រូវបានរំដោះពី របបខ្មែរក្រហម ប៉ុល ពត និងក្រោយពី យើងបានទទួលនូវសុខសន្តិភាពពេញលេញ ផ្សារធំថ្មី ក៏ត្រូវបានរៀបចំកសាង អោយមានភាពទូលាយ ប្រកបដោយសោភ័ណភាពស្អាត តែនៅរក្សាទ្រង់ទ្រាយដើម”។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា “ផ្សារធំថ្មី ពេលនេះបានក្លាយទៅកន្លែងទាក់ទាញទេសចរណ៍ ដ៏សំខាន់បំផុតមួយ នៅក្នុងរាជធានីភ្នំពេញ។ ភ្ញៀវទេសចរជាតិ ជាពិសេសភ្ញៀវអន្តរជាតិ ពេលមកកំសាន្តនៅរាជធានីភ្នំពេញ ជាទូទៅ គឺទៅទស្សនាផ្សារធំថ្មី ដែលមានមនុស្សណែនណាន់តាន់តាប់ និងសកម្មភាពលក់ដូរជាច្រើនដូចជា តូបលក់ម្ហូបអាហារ តូបលក់បន្លែ តូបត្រីសាច់ គ្រឿងអលង្ការ និងនាឡិកា តូបទ្រនាប់ជើង កន្លែងលក់សម្ភារៈការិយាល័យ ផ្កាស្រស់ សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ល។ ក្រៅពីការទស្សនាសោភ័ណភាពស្ថាបត្យកម្មសំណង់ នាសម័យអាណានិគមបុរាណមួយនេះ ភ្ញៀវទេសចរក៏អាចទិញទំនិញគ្រប់ប្រភេទ និងវត្ថុអនុស្សាវរីយ៍ជាច្រើន នៅទីនេះផងដែរ”។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានយកចិត្តទុកដាក់ខិតខំថែរក្សាការពារសន្តិភាព និងស្ថេរភាពនយោបាយដែលបានបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ក្នុងការប្រកបអាជីវកម្មតូចធំ នៅក្នុងប្រទេស៕