វិធីសាស្ត្រ​ទប់​រថយន្ត​មិន​ឲ្យ​រេ​ ពេលផ្ទុះ​សំបក​កង់​ក្នុង​ពេល​បើក​បរ​

វិធីសាស្ត្រ​ទប់​រថយន្ត​មិន​ឲ្យ​រេ​ ពេលផ្ទុះ​សំបក​កង់​ក្នុង​ពេល​បើក​បរ​

វិធីសាស្ត្រ​ទប់​រថយន្ត​មិន​ឲ្យ​រេ​ ពេលផ្ទុះ​សំបក​កង់​ក្នុង​ពេល​បើក​បរ​

ការ​ប្រើប្រាស់​សំបក​កង់​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​តាម​បទដ្ឋាន​ត្រឹមត្រូវ ​​​តែង​​ផ្ដល់​នូវ​ហានិភ័យ​មិន​ល្អ​នានា​ដល់​អ្នក​ប្រើ​ប្រាស់​។​ ​ក្នុង​នោះ​ ករណី​ផ្ទុះ​សំបក​កង់​តែង​តែ​កើត​មាន​ជា​រឿយៗ​ ហើយ​វា​ជា​កត្តា​ដែល​ផ្ដល់​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​អ្នក​បើកបរ​ដែល​មិន​អាច​គ្រប់គ្រង​រថយន្ត​បាន​ក្រោយ​កង់​ផ្ទុះ​។​ ដូច​នេះ​ Sabay សូម​ធ្វើ​ការ​ណែនាំ​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​បញ្ចៀស​នូវ​បញ្ហា​គ្រោះ​ថ្នាក់​ ដែល​កើត​មាន​ដោយ​សារ​បញ្ហា​ផ្ទុះ​សំបក​កង់​ក្នុង​ពេល​បើក​បរ​៖​

វិធីសាស្ត្រ​ទប់​រថយន្ត​មិន​ឲ្យ​រេ​ ពេលផ្ទុះ​សំបក​កង់​ក្នុង​ពេល​បើក​បរ​
ប្រ​សិន​បើ​ផ្ទុះ​កង់​មុខ​

១. ពេល​នោះ​រថយន្ត​ប្រាកដ​ជា​វេ​ចង្កូត​ទៅ​ខាង​ណា​មិន​ខាន​ ដូច​នេះ​អ្នក​ត្រូវ​កាន់​ចង្កូត​ឲ្យ​នឹង​ឬ​បង្វិល​ថ្មមៗ​ឲ្យ​វា​ចំ​កណ្ដាល​ដើម្បី​ទប់​លំនឹង​។
២. បន្ទាប់​មក​ជាន់​ហ្រ្វាំង​ជើង​ថ្មមៗ ​ហើយ​បើ​អាច​គួរ​បណ្ដោយ​ឲ្យ​រថយន្ត​អស់​ល្បឿន​ដោយ​ខ្លួន​ឯង​ប្រសិន​ផ្លូវ​ទូលាយ​។​
៣. ប្រើ​ហ្រ្វាំង​ដៃ តែ​មិនមែន​ចាប់​ឲ្យ​អស់​នោះ​ទេ​គឺ​ ចាប់​លែងៗ​។​ ព្រោះ​ថា​ប្រសិន​អ្នក​ចាប់​ហ្រាំ្វង​ដៃ​ឲ្យ​ជាប់​នោះ​រថយន្ត​ប្រាកដ​ជា​អាច​វិល​មួយ​ជុំ​ជា​មិន​ខាន​។​
ប្រ​សិន​បើ​ផ្ទុះ​កង់​ក្រោយ

១. រថយន្ត​នឹង​គ្រលែង​ ​ដូច​នេះ​អ្នក​ត្រូវ​កាន់​ចង្កូត​ឲ្យ​នឹង​ដើម្បី​ទប់​លំនឹង​រថយន្ត​។​
២. ជាន់​ហ្រ្វាំង​ជើង​ថ្មមៗ​ ហើយ​ជាន់​លែងៗ។
៣. ប្ដូរ​លេខ​ទៅ​កាន់​លេខ​ទាប​បំផុត​សម្រាប់​ជួយ​បន្ថយ​ល្បឿន​រថយន្ត​។​ ​(​លេខ១​ ​សម្រាប់​ឡាន​លេខ​ដៃ​ ​និង​អក្សរ​ ​L​ ​សម្រាប់​ឡាន​លេខ​អូតូ​)​។

ជា​ចុង​ក្រោយ​អ្នក​គួរ​ប្រើប្រាស់​ក៏​ដូចជា​ថែទាំ​នូវ​សម្បក​កង់​រថយន្ត​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ​ដោយ​មិន​គួរ​បើកបរ​ និង​ដឹក​ទម្ងន់​លើស​ពី​ស្តង់​ដា​គុណភាព​នៃ​ប្រភេទ​សម្បក​កង់​ដែល​អ្នក​ប្រើ​ឡើយ​​ ៕

 

ចុចអាន ៖ វិធីសាស្ត្រ​ថែទាំ​សំបក​កង់​រថយន្ត​ឲ្យ​ប្រើប្រាស់​បាន​យូរ​អង្វែង

ចុចអាន ៖ វិធីសាស្ត្រ​ក្នុង​ការ​មើល​លេខ​កូដ​សំបក​កង់​រថយន្ត​

 
ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖ smartdriving.co.uk

វិធីសាស្ត្រ​ទប់​រថយន្ត​មិន​ឲ្យ​រេ​ ពេលផ្ទុះ​សំបក​កង់​ក្នុង​ពេល​បើក​បរ​