កម្មវិធី Green Room របស់​ស្រា​បៀរ Heineken ធ្វើឡើង​លើកដំបូង នៅ​ភ្នំពេញ

ភ្នំពេញ: ​ស្រា​បៀរ Heineken លំដាប់ថ្នាក់​អន្តរជាតិ​ដែលមាន​គុណភាព​ខ្ពស់ និង​មានតម្លៃ​បំផុត​នៅលើ​ពិភពលោក បានរៀបចំ​កម្មវិធី​តន្ត្រី​ពិសេស​ដើម្បី​ផ្តល់​បទពិសោធន៍​ថ្មីៗ​នៃ​ការ​ស្តាប់​តន្ត្រី​សំឡេង​ដើម នៅក្នុង​បន្ទប់​បៃតង Heineken Green Room កាលពី​រាត្រី​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅក្នុង​ក្លិប Epic ក្បែរ​ប្លុក​ប៊ូ​ឌី​ង រាជធានី​ភ្នំពេញ​។​

​អ្នកគាំទ្រ​ស្រា​បៀរ Heineken រាប់រយ​នាក់​បាន​ចូលរួម​បន្ទាប់ពី​បាន​ទាញយក​កម្មវិធី​ស្មា​ត​ហ្វូ​ន​មាន​ឈ្មោះថា Heineken Green Room mobile app ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​កម្មវិធី​នេះ ដើម្បី​បញ្ជាក់​ពី​ការចូលរួម​របស់​ពួកគេ​។ នេះ​ក៏​ជា​លើកដំបូង​ដែល​កម្មវិធី​ស្មា​ត​ហ្វូ​ន​នេះ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់ជូន​អ្នកចូលរួម​កម្មវិធី​នូវ​បទពិសោធន៍​មួយ​ក្នុងការ​ផ្លាស់ប្តូរ​វិធី​ទំនាក់ទំនង​និង​ស្តាប់​តន្ត្រី​។​

​កម្មវិធី​ស្មា​ត​ហ្វូ​ន​នេះ ផ្តល់ជូន​ទស្សនិកជន​នូវ​បទពិសោធន៍​ស្តាប់​តន្ត្រី​តាមរយៈ​វិញ្ញាណ​ដោយ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​តាមដាន​សកម្មភាព និង​ការឆ្លើយតប​របស់​ពួកគេ ទៅនឹង​ទស្សនីយភាព​ផ្សេងៗ ពេញ​មួយ​រាត្រី និង​រាយការណ៍​មកវិញ​ពេលព្រឹក​បន្ទាប់ពី​បទពិសោធ​ន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​រួម​ជាមួយនឹង​លទ្ធផល​នៃ ទិន្នន័យ​រូបថត​សែ​ល​ហ្វី ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​និង​អាច​ចែករំលែក​បាន​។​

​បទពិសោធន៍​ចក្ខុ គឺ​ផ្តោត​ជា​ចម្បង​លើ​ផ្ទាំង​អេក្រង់​យក្ស​រាង​ស្វ៊ែរ​មាន​ឈ្មោះថា The Orb បង្ហាញ​ទស្សនីយភាព​គួរ​ឲ្យ​ទាក់ទាញ​ចិត្ត ដែល​បាន​បង្កើតឡើង​ជាពិសេស សម្រាប់​កម្មវិធី​នានា ដោយ​សិល្បករ​ឈ្មោះ Brandon Tay (SYNDICATE) ។ អ្នកចូលរួម​កម្មវិធី​ក៏​អាច​ផ្តិត​ចាបយក​រូបភាព និង​ផ្ញើ​រូបថត​សែ​ល​ហ្វី​ទៅកាន់​ផ្ទាំង​អេក្រង់​យក្ស The Orb ដែល​ពួកគេ​អាច​តាមដាន​រហូតដល់​ចប់​កម្មវិធី​។​

​តន្ត្រី​រាត្រី​ត្រូវបាន​ប្រគំ​ឡើង​ដោយ​ឌី​ជេ Maily , AKA ដែលជា​រាជ​នី​ម៉ិច​តន្ត្រី និង​ជា​ឌី​ជេ​ស្រី​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅក្នុង​កម្ពុជា ខណៈពេលដែល Nikki Nikki បានធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​ជាមួយនឹង​តន្ត្រី និង​ចង្វាក់រាំ​បែប​អេឡិចត្រូនិក​។​តន្ត្រី​រាំរែក​ជាច្រើន​បទ​ត្រូវបាន​ប្រគំ​ឡើង​ដោយ​ឌី​ជេ Gang ដូចជា តន្ត្រី EDM និង​ហ៊ី​ប​ហប​ដែល​បាន​បន្តធ្វើ​ឲ្យ​អ្នក​រាល់គ្នា​រាំរែក​ពេញ​មួយ​រាត្រី​។

​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​គឺ ក្រុម Universo Robot Team of Pyrotechnics ដែល​បាន​សម្តែង​នៅ​ជុំវិញ​ពិភពលោក និង​បានបង្ហាញ​ទស្សនីយភាព​ប្លែក​អស្ចារ្យ​ដោយ​ប្រើ​បច្ចេកវិទ្យា LED និង​ឧបករណ៍​ទំនើប​ពិសេស ដើម្បី​បង្កើត​បទពិសោធន៍​នៃ​ចំណី​ចក្ខុ​ដ៏​ប្លែក​អស្ចារ្យ​នាពេល​រាត្រី​។​

​កម្មវិធី Heineken Green Room នៅក្នុង​រាជធានី​ភ្នំពេញ គឺជា​លើកដំបូង​ហើយ​ដែល​ប្រទេស​កម្ពុជា បាន​ចូលរួម​ក្នុង​វេទិកា​តន្ត្រី​អន្តរជាតិ​លំដាប់​កំពូល​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​ផងដែរ នៅក្នុង​ទីក្រុង​ចំនួន​១៧ នៅ​ប្រទេស​ជប៉ុន ហុងកុង ឥណ្ឌូនេស៊ី ចិន ឡាវ ម៉ុង​ហ្គោ​លី និង​ប្រទេស​មី​យ៉ាន់​ម៉ា​។

​ស្រា​បៀរ Heineken បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់នូវ​បទពិសោធន៍​នៃ​កម្មវិធី​ថ្នាក់ខ្ពស់​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ និង​ភាពទំនើប​ទាន់សម័យ​សម្រាប់​អ្នកគាំទ្រ​របស់ខ្លួន​តាម​រយៈ​ការភ្ជាប់​ទំនាក់ទំនង​ពិភព​តន្ត្រី​អន្តរជាតិ​ជាមួយនឹង​ប្រទេស​កម្ពុជា និង​ធានាថា ទីក្រុង​ភ្នំពេញ ក្លាយជា​ទីក្រុង​មួយ​ដែល​ទំនើប និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​នៅក្នុង​ទ្វីបអាស៊ី​៕