ក្មេងស្រី ដែលបាត់ខ្លួន ចេញពីផ្ទះ ឥឡូវបានរកឃើញ វិញហើយ

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចឲ្យដឹង នៅមុននេះបន្តិចថា ក្មេងស្រីដែលបាត់ខ្លួនចេញពីផ្ទះ ហើយស្រែកហៅតាមទូរស័ព្ទ ឲ្យម្តាយជួយថា (ម៉ាក់អើយជួយកូនផង) រួចបិទទូរស័ព្ទទាក់ទងលែងបាន ឥឡូវបានរកឃើញវិញហើយ។

ប្រភពដដែល បានឲ្យដឹងថា ក្មេងស្រី ០២នាក់បានចេញពីផ្ទះតាំងពីម៉ោង ៨ព្រឹក លុះដល់ម៉ោង១២ថ្ងៃត្រង់ម្តាយបានទូរស័ព្ទរក តែមិនលើក រហូតដល់ម៉ោង១៣ ទើបមានក្មេងស្រីម្នាក់ទូរស័ព្ទមកម្តាយ ហើយស្រែកថា (ម៉ាក់អើយជួយកូនផង) រួចក៏បិទទូរស័ព្ទទាក់ទង លែងបាន ទើបក្រុមគ្រួសារ បានប្តឹងដល់សមត្ថកិច្ច កងរាជអាវុធហត្ថ ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់គោលដៅ ចុះទៅឆែកឆេផ្ទះលេខ D9E ឋិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលម៉ោង១៥និង០០នាទី តែរកមិនឃើញ រួចក៏បន្តសហការរវាង អាវុធហត្ថខណ្ឌមានជ័យ កម្លាំងជំនាញការិយាល័យស្រាវជ្រាវ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនិតិជនរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមគ្រួសារជនរងគ្រោះ រហូតបានស្រាវជ្រាវរកឃើញ នៅទីតាំងថ្មីមួយទៀត ត្រង់ចំណុចក្រោមផ្សារស្ទឹងមានជ័យថ្មី បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងសាកសួរបន្តតាមនិតិវិធី។

រីឯក្មេងស្រី០២នាក់ ដែលបានរកឃើញនោះមានឈ្មោះ

១-  សុផាត ព្រៈសិទ្ធិដាវណ្ណ អាយុ១៤ឆ្នាំ  ,ឪពុកឈ្មោៈ ស៊្រន សុផាត អាយុ៤១ឆ្នាំ ទីលំនៅផ្ទៈ99, ផ្លូវ89BT, ភូមិត្នោតជ្រុំ, ក្រុម២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

២-  ឈ្មោៈ កី សុខារីតា អាយុ១៣ឆ្នាំ ,ម្ដាយឈ្មោៈ លន់ សុធារី អាយុ៤៣ឆ្នាំ ទីលំនៅផ្ទៈ343ផ្លូវ371ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ៕

ក្មេងស្រី ដែលបាត់ខ្លួន ចេញពីផ្ទះ ឥឡូវបានរកឃើញ វិញហើយ
ក្មេងស្រី ដែលបាត់ខ្លួន ចេញពីផ្ទះ ឥឡូវបានរកឃើញ វិញហើយ
ក្មេងស្រី ដែលបាត់ខ្លួន ចេញពីផ្ទះ ឥឡូវបានរកឃើញ វិញហើយ
ក្មេងស្រី ដែលបាត់ខ្លួន ចេញពីផ្ទះ ឥឡូវបានរកឃើញ វិញហើយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត