ឃើញបុរសម្នាក់ ​ត្រដរខ្យល់ ក្នុងអណ្តូង​ ចុះទៅជួយ ស្លាប់​ទំាងពីរ នៅស្រុកកំពង់ស្វាយ​

ខេត្តកំពង់ធំ ៖ ​បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព​ បានឲ្យដឹងជំហានដំបូងមកថា ​បុរសពីរនាក់ ជាអ្នកជិតខាងនឹងគ្នា​ បានស្លាប់ភ្លាមៗ ក្នុងអណ្តូង ​ដោយសារថប់ខ្យល់ ព្រោះគ្មាន​អុកស៊ីសែន ​ដក​ដង្ហើម ​ខណៈចុះទៅស្តារអណ្តូង ។

ហេតុការណ៍នេះ​ បានកើតឡើង នៅវេលាម៉ោង៤​រសៀល ថ្ងៃទី២៤ កុម្ភៈ ២០១៦ ​នៅក្បែរផ្សារថ្នល់បំបែក ​ឃុំត្រពំាងប្ញស្សី ស្រុកកំពង់ស្វាយ ។

សេចក្តីរាយការណ៍ បានបន្តថា​ នៅមុនពេលកើតហេតុ ឈ្មោះ សុខ ឆន ​អាយុ៥៤ឆ្នាំ បានចុះស្តារអណ្តូងទឹក របស់ខ្លួន ​ហើយពេលចុះ ដល់ចំណុចគ្មានអុកស៊ីសែន ​បណ្តាលឲ្យត្រដរខ្យល់ ក្នុង​អណ្តូង​ ឃើញដូច្នោះឈ្មោះ ​សាន គឹមសេង ​អាយុ២៣ឆ្នាំ បានចុះទៅជួយ ក៍បណ្តាល​ឲ្យថប់ខ្យល់ ស្លាប់ទំាងពីរ​នាក់ តែម្តង ។

បច្ចុប្បន្ន សពបុរសទំាងពីរ បានត្រូវក្រុមគ្រួសារ កំពុងរៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕

ឃើញបុរសម្នាក់ ​ត្រដរខ្យល់ ក្នុងអណ្តូង​ ចុះទៅជួយ ស្លាប់​ទំាងពីរ នៅស្រុកកំពង់ស្វាយ​
ឃើញបុរសម្នាក់ ​ត្រដរខ្យល់ ក្នុងអណ្តូង​ ចុះទៅជួយ ស្លាប់​ទំាងពីរ នៅស្រុកកំពង់ស្វាយ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ឃើញបុរសម្នាក់ ​ត្រដរខ្យល់ ក្នុងអណ្តូង​ ចុះទៅជួយ ស្លាប់​ទំាងពីរ នៅស្រុកកំពង់ស្វាយ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/02/25  Category:ក្នុងស្រុក