ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ល្អ​ចំពោះ​បេះដូង​

ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ល្អ​ចំពោះ​បេះដូង​

ការសិក្សា​ថ្មី​ចំនួន​ពីរ​រកឃើញថា អ្នក​ដែល​ញ៉ាំ​ស្រា ឬ​ស្រា​បៀរ​ក្នុង​កម្រិត​មធ្យម​ទំនងជា​មិន​សូវ​កើត​មាន​បញ្ហា​ខ្សោយបេះដូង និង​ជំងឺ​គាំងបេះដូង​ដូច​អ្នក​មិន​ធ្លាប់​ផឹក​ឡើយ​។

​អ្នកស្រាវជ្រាវ​ម្នាក់​ឈ្មោះ Imre Janszky សាស្ត្រាចារ្យ​ផ្នែក​ជំងឺ​សង្គម​នៅឯ​សាកលវិទ្យាល័យ Norwegian University of Science and Technology និយាយថា ដំបូង​ឡើយ គ្រឿង​ស្រវឹង​ធ្វើឱ្យ​កើត​មានកូ​ឡេ​ស្តេ​រ៉ុល​ល្អ​ច្រើន តែ​ក៏​ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​កាន់តែ​ខ្ពស់​ដែរ​។ ដូច្នេះ​យក​ល្អ​គួរតែ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ទៅ​បាន​ហើយ​។

​ចំពោះ​ការសិក្សា​មួយទៀត​និយាយថា អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​បី​ទៅ ៥​ដង​ក្នុង​មួយ​សប្តាហ៍​ទំនងជា​មិនសូវ​កើតមាន​ជំងឺខ្សោយបេះដូង​ជាង​អ្នក​ដែល​ញ៉ាំ​មិន​ញឹកញាប់​រហូតដល់ ៣៣​ភាគរយ​ឯណោះ​។ គេ​បន្តទៀតថា ការប្រឈមមុខ​នឹង​មាន​ខ្ពស់​បំផុត​ចំពោះ​អ្នក​ដែល​កម្រ ឬ​មិន​ធ្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង​សោះ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ លោក Janszky និយាយទៀតថា “​ខ្ញុំ​មិន​បាន​កំពុងតែ​លើកទឹកចិត្ត​ដល់​មនុស្ស​គ្រប់គ្នា​ញ៉ាំ​គ្រឿង​ស្រវឹង​គ្រប់ពេលវេលា​នោះទេ​។ យើង​គ្រាន់តែ​កំពុងតែ​សិក្សា​ទៅលើ​សុខភាព​បេះដូង​ប៉ុណ្ណោះ ហើយ​យក​ល្អ​គួរតែ​បញ្ជាក់ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តិចតួច​រាល់ថ្ងៃ​អាច​ជា​ការ​ល្អ​មួយ​សម្រាប់​សុខភាព​បេះដូង​។ ប៉ុន្តែ​មិនមែន​មានន័យថា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រាល់ថ្ងៃ​ផ្តល់​សុខភាព​ដល់​បេះ​ដួង​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។