យន្តហោះ Tara បាត់ខ្លួន រកឃើញហើយ ធ្លាក់នៅក្នុងព្រៃ ប្រទេសនេប៉ាល់

កាម៉ង់ឌូ៖ យន្តហោះដឹកអ្នក ដំណើរមួយគ្រឿង របស់ក្រុមហ៊ុន Tara Airlines ដែលមានផ្ទុកអ្នកដំណើរ ២៣នក់ បានរកឃើញហើយ បន្ទាប់ពីធ្លាក់នៅក្នុងព្រៃ មួយនៅក្នុងប្រទេស នេប៉ាល់នៅ រសៀលថ្ងៃពុធនេះ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា នៅរសៀលថ្ងៃពុធនេះ យន្តហោះដែលបានបាត់ខ្លួន កាលពីម៉ោង ៧៖៤៧ព្រឹកនោះ បានធ្លាក់នៅក្នុងព្រៃ មួយកន្លែងនៅ ក្នុងប្រទេសនេប៉ាល់ ។

បើតាមការលើកឡើង ពីសំណាក់លោក Ananda Prasad Pokharel រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា "យន្តហោះបានធ្លាក់ ហើយរកឃើញនៅស្រុក មីយ៉ាកឌី" ។

យន្តហោះដែលធ្លាក់នោះ បានបុកនឹងដើមឈើ ។

ប៉ូលិសបានឲ្យដឹងថា សាកសពមិនទាន់ បានកំណត់អត្តសញ្ញាណ នៅឡើយទេ ។

គេបានដឹងថា យន្តហោះមួយគ្រឿងនេះ បានផ្ទុកមនុស្ស ១៨នាក់ ដែលជាអ្នកដំណើរ ក្នុងនោះមានក្មេងចំនួន ០២នាក់ និងអ្នកបើកយន្តហោះចំនួន ០៣នាក់ ។

អ្នកដំណើរភាគច្រើន ជាពលរដ្ឋនៅក្រុងហុងកុង និងគុយវ៉ែត ៕