អ៊ុយក្រែន ប្រកាសថា អ្នកស្លាប់ដោយសារ ការរាតត្បាតពី ជំងឺផ្តាសាយ បានផុតរលត់ហើយ

គៀវ៖ សេវាកម្មជំងឺឆ្លង និងអនាម័យរដ្ឋ ហៅកាត់ (SSES) នៃប្រទេសអ៊ុយក្រែន បានប្រកាសឲ្យដឹងកាលពី ថ្ងៃអង្គារម្សិលមិញនេះ អ្នកស្លាប់ដោយសារ ជំងឺរាតត្បាតផ្តាសាយ នៅក្នុងប្រទេស បានផុតរលត់ទៅហើយ បន្ទាប់ពីមានករណី ជំងឺផ្តាសាយកើតឡើង អស់ប៉ុន្មានខែមកនេះ ។ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថាយ៉ាងដូច្នេះ ។

លោក Svyatoslav Protas នាយកស្តីទី SSES បានលើកឡើង ដោយត្រួសៗថា "ការឆ្លងរោគបានត្រូវ បញ្ចប់ជាផ្លូវការហើយ ។ ការវិភាគទៅលើ ស្ថានភាពនេះបាន បង្ហាញឲ្យដឹងថា កម្រិតនៃជំងឺផ្តាសាយ មិនកើនឡើងទៀតនោះទេ បន្ទាប់ពីបានរាតត្បាត នៅក្នុងតំបន់របស់យើង" ។

លោក Protas បានបញ្ជាក់ថា ជំងឺផ្តាសាយបានសម្លាប់ មនុស្សអស់ចំនួន ៣២៩នាក់ នៅក្នុងប្រទេសអ៊ុយក្រែន ។ SSES បានបន្ថែមថា មិនមានការកកើត ឡើងជាលើកទី២ នៅពេលខាងមុខដ៏ ខ្លីនេះនៅឡើយទេ ។

យោងតាមទិន្នន័យ ចុងក្រោយមួយចេញ ដោយក្រសួងសុខា ភិបាលអ៊ុយក្រែន បានបញ្ជាក់ថា សេចក្តីរាយការណ៍ អំពីអ្នកស្លាប់ដោយ ជំងឺផ្តាសាយ ដោយភាគច្រើន ជនរងគ្រោះបានឆ្លងនូវ វីរុសផ្តាសាយជ្រូក (H1N1) ៕