អ្នកភូមិ​បឹង​បារម្ភ​ពី​ការ​បូម​ខ្សាច់ ចេញពី​ស្ទឹង​ធ្វើ​ឲ្យ​បាក់​ដី​

Doliprane TVC

ក្រុម​អ្នកភូមិ បឹង ក្នុង​ឃុំ រការ ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល បាន​សម្តែង ក្តី​​បារម្ភ​បន្ទាប់ពី​ក្រុម​ឈ្មួញ​បូម​ខ្សាច់​ចេញពី​ស្ទឹង​ធ្វើ​ឲ្យ​បាក់​ដី​ជា​បន្តបន្ទាប់​ខុសពី​កិច្ចសន្យា​រវាង​អាជ្ញាធរ ប្រជាពលរដ្ឋ និង​ឈ្មួញ ។​ ឈ្មួញ​ទទួលបាន​សិទ្ធិ​បូម​ស្តា​ស្ទឹង​នៅ​តំបន់​នោះ លើកឡើងថា មិនមាន​ការ​ទុក សណ្ត​ស្ទឹង​ត្រឹមតែ ២ ម៉ែត្រ​នោះទេ មានតែ​លើសពី ៧ ម៉ែត្រ ដោយ​ពួកលោក​មាន​ឯក សារ​ថត​ទុក​ទីតាំង​នេះ មុនពេល​បូម ហើយ​និង​ផ្ទៀ​ត​ផ្ទាត់​គ្នា​នៅពេល​បូម​ហើយ លោក និង ដោះ​គោលនយោបាយ​ជា​សំណង ។

អ្នកភូមិ​បឹង​បារម្ភ​ពី​ការ​បូម​ខ្សាច់ ចេញពី​ស្ទឹង​ធ្វើ​ឲ្យ​បាក់​ដី​

អ្នកភូមិ​បឹង​បារម្ភ​ពី​ការ​បូម​ខ្សាច់ ចេញពី​ស្ទឹង​ធ្វើ​ឲ្យ​បាក់​ដី​

គួររំលឹកថា សកម្មភាព​ស្តា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ទឹកដី​ឃុំ រលាំង​កែន និង ឃុំ​រការ ដោយ​ឈ្មួញ​ទាំងអស់​ទទួលបាន​ប្រវែង​ស្ទឹង​មួយ​គីឡូម៉ែត្រ​ក្នុងការ​ស្តា​ស្ទឹង​ឡើងវិញ ។ ប៉ុន្តែ​គេ​សង្កេតឃើញ​មាន​ផលប៉ះពាល់​ជា​បន្ត​បន្ទាប់ពី​សកម្មភាព​នេះ ដោយសារតែ​ធ្វើ មិនត្រូវ​ទៅតាម​កិច្ចសន្យា​ដូចជា​ករណី​ខាងលើនេះ ។​ កន្លងទៅ​លោក បូ ណា​រ៉េត អភិបាលស្រុក​កណ្តាលស្ទឹង ក៏​ធ្លាប់​ប្រាប​អ្នក សារ ព័ត៌មាន​ផងដែរ​ថា សកម្មភាព​ប៉ះពាល់​និង​ធ្វើ​ខុស​កិច្ចសន្យា​ទាំងនោះ​ត្រូវ​លោក​បញ្ជា អោយ​ផ្អាក​ហើយ តែ​សកម្មភាព​បូម​របស់​ឈ្មួញ​នៅតែ​បន្ត​កើតមាន ៕ សុថា​ត់​