កុំធ្វើពុតជាមានអារម្មណ៏ពុះកញ្ជ្រោល នៅពេលរួមភេទ

មនុស្សគ្រប់គ្នាតែងតែចង់បានក្តីសុខនឹងការរួមភេទ។ វាជាវិធីបំបាត់ភាពតានតឹង, ចំហេះកាឡូរី ហើយក៏ជួយបង្កើតភាពស្និតស្នាលជាមួយគូស្នេហ៏ផងដែរ។ ប៉ុន្តែចុះបើការពិត នៅពេលមានតែគាត់ម្នាក់អាចឈានដល់ការសម្រេចទឹកកាម ចំណែកអ្នកវិញមិនអាចមានអារម្មណ៏ពុះកញ្ជ្រោលបាន? មានហេតុផលជាច្រើនដែលធ្វើឲ្យមនុស្សស្រីចូលចិត្តធ្វើពុតជាមានអារម្មណ៏ពុះកញ្ជ្រោលជាងបុរស។
ក្នុងពេលអ្នកធ្វើពុតជាមានអារម្មណ៏ពុះកញ្ជ្រោលដោយមិនបានគិតជាលើកទី ២, តើអ្នកធ្លាប់ដែលគិតដល់ការពិតទេថា វាពិតជាមិនអាចជួយដល់អ្នកបានឡើយ? ជាការពិតណាស់ វាបានត្រឹមតែការពារអ្នកពីការសម្រេចទឹកកាមប៉ុណ្ណោះទេ ព្រោះគូស្នេហ៏របស់អ្នកកំពុងស្ថិតក្រោមអារម្មណ៏ខុស ដែលគាត់អាចធ្វើឲ្យអ្នកមានអារម្មណ៏ក្នុងពេលបង្កាត់ភ្លើងស្នេហ៏។
 
កុំធ្វើពុតជាមានអារម្មណ៏ពុះកញ្ជ្រោល នៅពេលរួមភេទ

ភាពស្មោះត្រង់
ផ្ទុយពីការធ្វើពុតជាមានអារម្មណ៏ពុះកញ្ជ្រោល ដើម្បីការពារក្តីសុខរបស់គាត់, យល់ល្អគួរប្រឈមមុខនឹងគូស្នេហ៏អ្នក ហើយប្រាប់ដល់គាត់ថា អ្នកមិនបានមានក្តីសុខច្រើននឹងការរួមភេទដូចដែលគាត់គិតនោះទេ។ កុំខ្មាស់អៀននឹងប្រាប់ដល់គូស្នេហ៏អ្នកពីអ្វីដែលអ្នកចង់ឲ្យគាត់ធ្វើមកលើអ្នកនៅពេលប្រព្រឹត្តរឿងលើគ្រែ។ នេះដោយសារតែការធ្វើពុតជាមានអារម្មណ៏ពុះកញ្ជ្រោលញឹកញាប់, អ្នកមានតែធ្វើឲ្យគាត់មានអារម្មណ៏ឈឺចាប់ពេលបានដឹងរឿងតែប៉ុណ្ណោះ។
បញ្ហាក្រៀមក្រំមួយគឺថា មនុស្សស្រីជាច្រើនគិតថា ប្រាកដជាមានបញ្ហាអ្វីមួយកើតឡើងចំពោះពួកគេ ប្រសិនបើពួកគេមិនអាចសម្រេចទឹកកាមបាន ប៉ុន្តែតាមការពិត ដោយសារគូស្នេហ៏នាងមិនចេះពីវិធីជម្រុញតំបន់សម្រើបរបស់អ្នកដូចជា កន្លែងឆ្តេញ, ក្បាលសុដន់, សុដន់, និងកន្លែងផ្សេងៗជាច្រើនទៀត។ ណែនាំប្រាប់ដល់គាត់ដោយភាពអត់ធ្មត់ពីបញ្ហារឿងលើគ្រែ។ ការទំនាក់ទំនងមានប្រសិទ្ធិភាព និងការអនុវត្តខ្លះ នឹងអាចជួយឲ្យអ្នកអាចសម្រេចទឹកកាមបាន។
ទំនាក់ទំនង និងការសម្របសម្រួល
ពិតប្រាកដណាស់ មានច្រើនលើកច្រើនសារដែលអ្នកមានអារម្មណ៏ហត់នឿយ និងតានតឹងដែលជាមូលហេតុធ្វើឲ្យអ្នកគ្មានក្តីសុខនឹងការរួមភេទជាមួយគាត់ ប៉ុន្តែក្នុងករណីនេះ ពន្យល់ប្រាប់គាត់ថា វាមិនមែនជាកំហុសរបស់គាត់ទេ។
សរុបមក ការរួមភេទមិនអាចល្អប្រសើរគ្រប់ពេលវេលាឡើយ ហើយវានឹងល្អប្រសើរបំផុត តែនៅពេលមានម្នាក់អាចសម្រេចទឹកកាមបាន។ ដោយអនុវត្តតាមជំហ៊ានទាំង ២នេះ អ្នកនឹងសង្កេតឃើញភាពប្រសើរឡើងនៃជីវិតផ្លូវភេទរបស់អ្នក ហើយគូស្នេហ៏អ្នកនឹងគោរពអ្នកដែលបានប្រាប់គាត់ពីអារម្មណ៏ពិតរបស់អ្នក៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!