អ.ហខេត្តកំពត បញ្ជូនខ្លួនជនសង្ស័យម្នាក់ ពីបទ"លួច"ឡើងតុលាការ

កំពត៖ ស្ត្រីជនសង្ស័យម្នាក់ ជាប់ចោទពីបទ"លួច" ត្រូវកម្លាំង(អហ)នៃមន្ទីរយុត្តិធម៌ខេត្ត បញ្ជូនខ្លួនទៅសាលាដំបូង នៅព្រឹក ថ្ងៃទី២៥ ខែគុម្ភះ ឆ្នាំ២០១៦នេះ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់។

លោកវរៈសេនីយ៍ទោ ហែម ចាន់ដារា ប្រធានមមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋាន(អហ)ខេត្តកំពត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា៖ ជនសង្ស័យ ឈ្មោះលឹម ស៊ីណា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ចំណែកជនរងគ្រោះ ឈ្មោះសេង អ៊ាក ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

លោកហែម ចាន់ដារា បន្តថា កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែគុម្ភះ ឆ្នាំ២០១៦ កម្លាំង(អហ)ខេត្ត បានចុះឃាត់ខ្លួនមុខសញ្ញាជនសង្ស័យខាងលើបាន នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ដែលមុនឃាត់ខ្លួនប្រហែល២០នាទី ជនសង្ស័យរូបនេះបានធ្វើសកម្មភាពចូល លួចទូរស័ព្ទ ដៃ១គ្រឿងម៉ាក(Iphone) របស់ជនរងគ្រោះ នៅក្នុងហាងអ៊ុតសក់ ក្បែរផ្សារសាមគ្គីទីរួមខេត្តកំពត ស្ថិតក្នុងសង្កាត់កន្លែងឃាត់ខ្លួន ខាងលើខណៈជនរងគ្រោះ អង្គុយអ៊ុតសក់ ដាក់ទូរស័ព្ទដៃចោលដោយធ្វេសប្រហែស៕

អ.ហខេត្តកំពត បញ្ជូនខ្លួនជនសង្ស័យម្នាក់ ពីបទ"លួច"ឡើងតុលាការ

អ.ហខេត្តកំពត បញ្ជូនខ្លួនជនសង្ស័យម្នាក់ ពីបទ"លួច"ឡើងតុលាការ

អ.ហខេត្តកំពត បញ្ជូនខ្លួនជនសង្ស័យម្នាក់ ពីបទ"លួច"ឡើងតុលាការ