ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ៤កញ្ចប់ នៅស្រុកអង្គរជ័យ

កំពត៖ កម្លាំងនគរបាលនៃ ការិយាល័យកណ្តាល ប្រឆាំងបទល្មើសខេត្តកំពត សហការជាមួយ កម្លាំងនគរបាល ស្រុកអង្គរជ័យ និងនគរបាលមូលដ្ថាន ដោយណែនាំនីតិវិធី ពីលោកឧត្តមសេនីយ៍ ស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ ដល់លោកឧត្តមសេនីយ័ត្រី អ៊ិន ជីវ៉ា ស្នងការងទទួលផែន ដែលជាអ្នកបញ្ជា និងដឹកនាំកម្លាំងផ្ទាល់ ទើបប្រតិបត្តិការ នឹងឈានទៅសម្រេច ឃាត់ខ្លួននូវជនសង្ស័យ បានដោយជោគជ័យ កាលពីម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី២៤ ខែគុម្ភៈ ឆ្នាំ២០១៦ ចំណុចភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

នគរបាល នៃការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀនខេត្ត បានប្រាប់មជ្ឈមណ្ឌល ព័ត៌ដើមអម្ពិលថា ជនសង្ស័យឈ្មោះ សឿង ស៊ីម៉េង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំកន្លែងចាប់ខ្លួនខាងលើ។ វត្ថុតាងរឹបអូស បានជាក់ស្តែង រួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់តូច ធំ និងវត្ថុតាងពាក់ព័ន្ធ មួយចំនួនទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ កំពុងកសាងសំណុំរឿង ឡើងតុលាការ ដើម្បីចាត់ការតាមច្បាប់៕

ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ៤កញ្ចប់ នៅស្រុកអង្គរជ័យ

ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ៤កញ្ចប់ នៅស្រុកអង្គរជ័យ

ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ៤កញ្ចប់ នៅស្រុកអង្គរជ័យ