ស្លាប់ ៦នាក់ និងរបួស ២៥នាក់ ដោយសារគ្រោះថ្នាក់ ថ្ងៃទី២៤ កុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១២លើក (យប់ ៥លើក) របួសធ្ងន់ ២១នាក់ (ស្រី ៤នាក់) របួសស្រាល ៥នាក់ (ស្រី១នាក់) និងមិនពាក់មួក ពេលគ្រោះថ្នាក់មាន ១៩នាក់ (យប់ ១៤នាក់)។

យោងតាមអគ្គស្នង ការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ២១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៣គ្រឿង រថយន្តធុនតូច ៨គ្រឿង ថ្មើរជើង ១នាក់។

មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់២នាក់) បត់គ្រោះថ្នាក់ ៤ លើក (ស្លាប់ ៣នាក់) កត្តាយានយន្ត ១លើក , មិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់), ស្រវឹង ២លើក ។ ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន ៧.៩៤៧គ្រឿង បានធ្វើការអប់រំមាន ៣.៥៤២គ្រឿង អប់រំមួក ១.៩៨១ និងពិន័យសរុប ៤.៤០៥គ្រឿង និងពុំមានឃាត់ យានទុកនោះទេ ៕