ចោរយកប្លន់ម៉ូតូ រត់បាន៥០ម៉ែត្រ បងស្រីស្រែកថា កំាភ្លើងជ័រ រត់មកវិញត្រូវពីរគ្រាប់

កំពង់ស្ពឺ៖ ក្រុមចោរ៤នាក់ បានជិះម៉ូតូតាមពីក្រោយម៉ូតូជនរងគ្រោះ រថយន្តធ្វើសកម្មភាព ស្ទាក់ប្លន់ នៅម៉ោងប្រមាណ ៦៖៤៥នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិក្បាលអូរ ឃុំព្រះស្រែ ចម្ងាយ៥០០ម៉ែត្រពីភូមិ ភ្លាមនោះបុរសជាអ្នកបើកម៉ូតូ បានដកកូនសោរម៉ូតូ រួចរត់កាត់វាលស្រែ បានប្រហែល៥០ម៉ែត្រ បងស្រីក៏ស្រែកថា កំាភ្លើងជ័រ រួចក៏រត់បកមកវិញ ក៏ត្រូវក្រុមចោរបាញ់ ពីរគ្រាប់បណ្តាលឲ្យរបួស រួចប្លន់យកម៉ូតូ ទៅដោយសុវត្ថិភាព។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ជិះម៉ូតូម៉ាក សេ ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៤ ចេញមកពីធ្វើការ នៅរោងចក្រកាត់ដេរ ផ្សារត្រាច ខេត្ដកំពង់ឆ្នាំង ជិះតាមផ្លូវលេខ៤៤ បត់ចូលផ្លូវលំ សំដៅទៅផ្ទះនៅ ភូមិទួលពង្រ ឃុំព្រះស្រែ បានឃើញម៉ូតូ ពីរគ្រឿង ម៉ាកសេ ១២៥ ជិះគ្នា ៤នាក់ ស្លៀក ពាក់ស៊ីវិល ជិះតាមពីក្រោយរហូត មកដល់ចំណុច កើតហេតុខាងលើ ម៉ូតូទាំង ២គ្រឿងបានជិះគៀប ម៉ូតូជនរងគ្រោះ ស្រែកឲ្យឈប់ហើយ

បានបាញ់គំរាម២ គ្រាប់។

អាជ្ញាធរមូលដ្ឋានបានបន្តទៀតថា ពេលនោះ ឈ្មោះ នូ រដ្ឋា ប្រុស អាយុ ៣៣ឆ្នាំ អ្នកបើកម៉ូតូ បានផ្ដួលម៉ូតូ និងបាន ដកកូនសោម៉ូតូ រត់កាត់វាលស្រែ បានចំងាយ ៥០ម៉្រែត បងស្រីដែលជិះមកជាមួយ ត្រូវបានជនល្មើស ចាប់ច្របាច់ករ រាវរកសម្ភារៈផ្សេងៗ រួចយកទូរស័ព្ទដៃ ១គ្រឿងពីបងស្រី ឈ្មោះ នូ រតនា គ្រានោះបងស្រីបាន ស្រែកហៅប្អូនប្រុស ឲ្យរើសយកដុំថ្ម មកគប់ពួកចោរ ថាកាំភ្លើងជ័រ មិនមែនជាកាំភ្លើងមែនទែនទេ ប្អូនប្រុស បានរត់មកវិញ ក៏ត្រូវក្រុមជនល្មើស បាញ់ចំនួន ២ គ្រាប់ទៀត បណ្ដាលឲ្យត្រូវ របួសប្រអប់ដៃទាំងសងខាង។

បើតាមការបញ្ជាក់ពីសាក្សី ក្រោយពីបាញ់រួច ក្រុមចោរទាំងបួននាក់ យកអាវុធវាយ បំបែកក្បាលម៉ូតូ ដើម្បីកាត់ខ្សែភ្លើង រួចជិះគេចខ្លួន ទៅទិសខាងត្បូង សំដៅមកផ្លូវលេខ៥១ ដោយសុវត្ថិភាព។ ចំណែកជនរងគ្រោះ ត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកឧដុង្គ ព្យាបាលបន្ដ  បច្ចប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវបន្ដ ៕

ចោរយកប្លន់ម៉ូតូ រត់បាន៥០ម៉ែត្រ បងស្រីស្រែកថា កំាភ្លើងជ័រ រត់មកវិញត្រូវពីរគ្រាប់

ចោរយកប្លន់ម៉ូតូ រត់បាន៥០ម៉ែត្រ បងស្រីស្រែកថា កំាភ្លើងជ័រ រត់មកវិញត្រូវពីរគ្រាប់

ចោរយកប្លន់ម៉ូតូ រត់បាន៥០ម៉ែត្រ បងស្រីស្រែកថា កំាភ្លើងជ័រ រត់មកវិញត្រូវពីរគ្រាប់