ខ្ញុំ​ស្រលាញ់​អ្នក​គ្រូ ព្រោះ​ការ​គោរព តែ​ស្រលាញ់​កូន​អ្នកគ្រូ ព្រោះ…

ខ្ញុំ​ស្រលាញ់​អ្នក​គ្រូ ព្រោះ​ការ​គោរព តែ​ស្រលាញ់​កូន​អ្នកគ្រូ ព្រោះ…

ខ្ញុំ​ស្រលាញ់​អ្នក​គ្រូ ព្រោះ​ការ​គោរព តែ​ស្រលាញ់​កូន​អ្នកគ្រូ ព្រោះ…

​ជា​ក្មេង​ប្រុស​ម្នាក់​​មក​ពី​ត្រកូល​កំព្រា​ សក្ដា​​តែង​តែ​ទទួល​ការ​អាណិត​អាសូរ​ពី​អ្នក​ផង​ជា​ពិសេស​ អ្នក​គ្រូ​​ថ្នាក់​ទី​៦ របស់​គេ​ដែល​តែង​តែ​ផ្គត់ផ្គង់​បាយ​ និងពាក្យ​ទូន្មាន​​ដល់​គេ។ ក្រោយ​មក​ក្មេង​កំព្រា​រូប​នោះ​បាន​ក្លាយ​ជា​វេជ្ជបណ្ឌិត​មួយ​រូប​ ហើយ​គេ​បាន​ត្រឡប់​ទៅ​ខេត្ត​សៀមរាប​វិញ​ ហើយ​ក៏​បាន​ជួប​នឹង​សីហា​ អ្នក​គ្រូ​ក្រមុំ​រូប​ស្រស់​ដែល​ជា​កូន​របស់​អ្នក​គ្រូ​ដ៏​គួរ​ឱ្យ​គោរព​នោះ។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក មិន​ដឹង​ហេតុអ្វី ឱ្យ​តែ​ចេញ​ពី​ធ្វើការ​នៅ​ពេល​ល្ងាច ​សក្ដា​តែងតែ​ទៅ​ឈរ​ចាំ​សីហា​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ថ្ងៃ​មួយ​នាង​ចេញ​មក​គោះ​កញ្ចក់​ឡាន៖

«​មានការ​អី​មែន​ទេ​?»

«​ខ្ញុំ​ទេ​ដែល​ត្រូវ​សួរ​លោក ពេល​ណា​ទើប​លោក​ឈប់​មក​នៅ​ក្បែរ​របង​ផ្ទះ​ខ្ញុំ​ទៀត​? ខ្ញុំ​កាត់​ចិត្តបាន​ហើយ លោក​ក៏​គង់​កាត់ចិត្ត​ដូចគ្នា​»

«​កាត់ចិត្ត​ស្អី​?»

«​លើ​លោក​នេះ លែង​មាន​អ្នកគ្រូ​ដែល​លោក​ស្រឡាញ់​ទៀតហើយ គាត់​ទៅ​បាត់​ហើយ កុំ​រង់ចាំ​អី​!»

«​បង​មិន​បាន​ចាំ​អ្នកគ្រូ​ទេ បង​ដឹង​ថា​អ្នកគ្រូ​ទៅ​បាត់​ហើយ ទៅ​បាត់​ដោយ​មិន​អាច​ត្រឡប់​បាន តែ​អ្វី​ដែល​រុញច្រាន​បង​មក​ពេលនេះ​គឺ​………………»

«​គឺ​ស្អី​?»

«​គឺ​អូន​……………..»

«​អូន​ពេញមាត់​ដល់​ហើយ មិន​ចេះ​ខ្មាស​គេ​ទេ​អ្ហៃ​?»

«​ក្រែង​នៅ​ថ្ងៃ​នោះ អូន​ហៅ​បង​ថា​បង​អ្ហេះ​?»

«​ថ្ងៃ​ណា​?»

«​ថ្ងៃ​ដែល​បង​រើស​កញ្ចប់​បាយ​អូន​មក​ញ៉ាំ​នោះ​»

«​ហ៊ាន​រំឭក​ទៀត​»

«​អ្នកគ្រូ​ប្រាប់​ថា មិន​ឱ្យ​ភ្លេច​កំណើត​ខ្លួន​ទេ​»

«​បាន​ហើយ​! លោក​ទៅ​វិញ​ទៅ មិន​ដោយសារ​អ្នកណា​ទេ ឈប់​មក​ទី​នេះ​ទៀត អាសូរ​ភ្នែក​អ្នកជិតខាង​ផង​»….

 

ខ្ញុំ​ស្រលាញ់​អ្នក​គ្រូ ព្រោះ​ការ​គោរព តែ​ស្រលាញ់​កូន​អ្នកគ្រូ ព្រោះ…

 

ចង់​ដឹង​ថា​តើ​លោក​វេជ្ជបណ្ឌិត​សក្ដា​តាម​ស្រឡាញ់​កូន​អ្នក​គ្រូ​បាន​អត់? ចាំ​អាន​ «ខ្ញុំ​ស្រឡាញ់​អ្នក​គ្រូ» នៅ​ម៉ោង​៦​ព្រឹក​ស្អែក​ទាំង​អស់​គ្នា!

 

អត្ថបទ​៖ ណេង ណេង

ខ្ញុំ​ស្រលាញ់​អ្នក​គ្រូ ព្រោះ​ការ​គោរព តែ​ស្រលាញ់​កូន​អ្នកគ្រូ ព្រោះ…