មិន​ធម្មតា! ​ទូរសព្ទ​ចិន​នេះ​ទប់​​លំនឹង​វីដេអូ​បាន​ខ្លាំង​ជាង​ iPhone 6s Plus

មិន​ធម្មតា! ​ទូរសព្ទ​ចិន​នេះ​ទប់​​លំនឹង​វីដេអូ​បាន​ខ្លាំង​ជាង​ iPhone 6s Plus

មិន​ធម្មតា! ​ទូរសព្ទ​ចិន​នេះ​ទប់​​លំនឹង​វីដេអូ​បាន​ខ្លាំង​ជាង​ iPhone 6s Plus

កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​ក្រុមហ៊ុន​ Xiaomi បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន​ចំនួន​ពីរ​​ម៉ូដែល​​គឺ​ Mi 5 និង​ Mi 4s។ ក្នុង​ចំណោម​ទូរសព្ទ​ទាំង​ពីរ​មាន​តែ​ Mi 5 ទេ​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ទប់​លំនឹង​វីដេអូ​ដ៏​ពិសេស​មួយ​ ​មាន​សមត្ថភាព​ខ្លាំង​ជាង​បច្ចេកវិទ្យា​ទប់​លំនឹង​លើ​ iPhone 6s Plus។

 

តាម​រយៈ​វីដេអូ​​ខាង​លើ​ ឃើញ​ថា​ Mi 5 អាច​រក្សា​លំនឹង​វីដេអូ​បាន​យ៉ាង​ល្អ​ដោយ​សារ​កាមេរ៉ា​របស់​វា​ជា​កាមេរ៉ា​ដំបូង​គេ​ដែល​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​​ទប់​លំនឹង​ 4-axis optical video stabilization (OIS)។ ​ដោយ​ឡែក​ទូរសព្ទ​ iPhone 6s Plus ដែល​មាន​កាមេរ៉ា​បំពាក់​នូវ​បច្ចេកវិទ្យា​​រួម​ផ្សំ​គ្នា​ដោយ​ OIS និង​ smart digital stabilization ហាក់​មិន​បាន​ជួយ​រក្សា​លំនឹង​វីដេអូ​បាន​ល្អ​ប៉ុន្មាន​ឡើយ។

 

មិន​ធម្មតា! ​ទូរសព្ទ​ចិន​នេះ​ទប់​​លំនឹង​វីដេអូ​បាន​ខ្លាំង​ជាង​ iPhone 6s Plus

​​​

គួរ​បញ្ជាក់​ដែរ​ថា​ ទូរសព្ទ​ Mi 5 ក្រៅ​ពី​មាន​កាមេរ៉ា​​ទំហំ​ ១៦MP ដែល​មាន​សមត្ថភាព​ខ្លាំង​ វា​ក៏​មាន​បំពាក់​នូវ​បន្ទះ​ Chip Snapdragon 820, RAM ៤GB, អង្គ​ផ្ទុក​ទិន្នន័យ​ចាប់​ពី​ ៣២GB, អេក្រង់​ ៥,១៥​អ៊ីញ, ថាមពល​ថ្ម​ ៣០០០mAh និង​អាច​ប្រើ​ប្រាស់​ស៊ីម​ 4G បាន​ចំនួន​ពីរ។ ទូរសព្ទ​នេះ​ដែរ​ក៏​នឹង​មាន​ដាក់​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន​​​នា​ថ្ងៃ​ទី​១​ ខែ​មីនា​ ក្នុង​តម្លៃ​ចាប់​ពី​ ២៦០​ដុល្លារ​ឡើង​ទៅ៕

 

ចុច​អាន៖ សំបក​ភ្ជាប់​ Lens សម្រាប់​បង្កើន​គុណភាពថត​​រូប​របស់​ Galaxy S7/S7 edge

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​

មិន​ធម្មតា! ​ទូរសព្ទ​ចិន​នេះ​ទប់​​លំនឹង​វីដេអូ​បាន​ខ្លាំង​ជាង​ iPhone 6s Plus