យន្តហោះ​​​បាត់​ខ្លួន​​​​​នៅ​ជួរ​ភ្នំ​នេប៉ាល់​ម្សិល​មិញ បាន​ធ្លាក់ ​​និង​សម្លាប់​មនុស្ស​​អស់​២៣នាក់

យន្តហោះ​​​បាត់​ខ្លួន​​​​​នៅ​ជួរ​ភ្នំ​នេប៉ាល់​ម្សិល​មិញ បាន​ធ្លាក់ ​​និង​សម្លាប់​មនុស្ស​​អស់​២៣នាក់

យន្តហោះ​​​បាត់​ខ្លួន​​​​​នៅ​ជួរ​ភ្នំ​នេប៉ាល់​ម្សិល​មិញ បាន​ធ្លាក់ ​​និង​សម្លាប់​មនុស្ស​​អស់​២៣នាក់

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC យន្តហោះ​ធុន​តូច​​​​ដែល​បាន​​បាត់​​​ខ្លួន​នៅ​ជួរ​ភ្នំ​ប្រទេស​នេប៉ាល់​ម្សិល​មិញ ​បាន​​ធ្លាក់​នៅ​ក្នុង​ជួរ​ភ្នំ​ភាគ​ខាង​លិច​នៃ​ប្រទេស​​នេប៉ាល់ ដោយ​​បាន​ឆក់​យក​​ជីវិត​​មនុស្ស​ចំនួន ២៣ នាក់។

 

យន្តហោះ​​​បាត់​ខ្លួន​​​​​នៅ​ជួរ​ភ្នំ​នេប៉ាល់​ម្សិល​មិញ បាន​ធ្លាក់ ​​និង​សម្លាប់​មនុស្ស​​អស់​២៣នាក់
 

បើ​តាម​ លោក Sanjiv Gautam ប្រធាន​​អាជ្ញាធរ​​អាកាសចរ​ស៊ីវិល​​​នេប៉ាល់ បាន​​ឲ្យ​ដឹង​ថាកម្ទេចកំទី​បំណែក​យន្តហោះ ត្រូវ​បាន​រក​ឃើញ​​នៅ​ក្បែរ​ភូមិ​ Dana ក្នុង​សង្កាត់ Myagdi ។

 

យន្តហោះ​​​​ធុន The Twin Otter ដំណើរ​ការ​ដោយ​​ក្រុមហ៊ុន​ជើង​ហោះ​ហើរ Tara Air បាន​ធ្វើ​​ដំណើរ​ចាក​ចេញ​ពី​​ទី​ក្រុង Pokhara ឆ្ពោះ​ទៅ​ ទី​ក្រុង Jomsom។ ក្រោយ​មក​​​បាន​បាត់​ការ​ទាក់​ទង​ជា​មួយ​ ប៉ម​ទំនាក់​ទំនង រយៈ​ពេល​ ១០​នាទី បន្ទាប់​ពី​​ចេញ​ដំណើរ។ អ្នក​ដំណើរ​ដែល​បាន​ជិះ​យន្តហោះ​ខាង​លើ​ភាគ​ច្រើន​​ជាជន​ជាតិ​នេប៉ាល់ ក្នុង​​នោះអ្នក​ដំណើរ​សរុប​​២០​នាក់ (២​នាក់​ជា​កូន​ក្មេង​​) ​និង​មាន​​បុគ្គលិក​បម្រើ​ការ​ក្នុង​​យន្តហោះ​​ចំនួន​៣ នាក់ ។

 

រហូត​មក​ដល់​ពេល​នេះ​​​ ពុំ​​ទាន់​មាន​សេចក្ដី​បញ្ជាក់​ណា​មួយ បង្ហាញ​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​យន្តហោះ​ធ្លាក់​នៅ​ឡើយ​ទេ។ ឧទ្ធម្ភាគចក្រ​​យោធា​ចំនួន​បី​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​ ដើម្បី​ស្វែង​រក​​យន្តហោះ​ដែល​បាន​បាត់​ខាង​លើ​ជា​បន្ត​ទៀត៕

 

យន្តហោះ​​​បាត់​ខ្លួន​​​​​នៅ​ជួរ​ភ្នំ​នេប៉ាល់​ម្សិល​មិញ បាន​ធ្លាក់ ​​និង​សម្លាប់​មនុស្ស​​អស់​២៣នាក់
 

សាច់ញាតិអ្នកស្លាប់ រង់ចាំដំណឹងនៅព្រលានយន្តហោះ Pokhara

ចុចអាន៖ ក្ដៅ​​ៗ! យន្តហោះ​​ដឹក​​​​មនុស្ស២១នាក់ បាត់​ខ្លួន​​នៅ​ជួរ​ភ្នំ​ប្រទេស​នេប៉ាល់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC ​

​​​​​​​​​

យន្តហោះ​​​បាត់​ខ្លួន​​​​​នៅ​ជួរ​ភ្នំ​នេប៉ាល់​ម្សិល​មិញ បាន​ធ្លាក់ ​​និង​សម្លាប់​មនុស្ស​​អស់​២៣នាក់