​វិធី​​ធ្វើ​​​​ត្រី​បឹង​កញ្ឆែត​បែប​​ថៃ ​ខុស​ពី​ខ្មែរ​ម្ដេច​ខ្លះ?​​

​វិធី​​ធ្វើ​​​​ត្រី​បឹង​កញ្ឆែត​បែប​​ថៃ ​ខុស​ពី​ខ្មែរ​ម្ដេច​ខ្លះ?​​

​វិធី​​ធ្វើ​​​​ត្រី​បឹង​កញ្ឆែត​បែប​​ថៃ ​ខុស​ពី​ខ្មែរ​ម្ដេច​ខ្លះ?​​

​ថ្ងៃ​នេះ​ Sabay ​​​សូម​ណែនាំ​​របៀប​ធ្វើ​​ត្រី​បឹង​កញ្ឆែត​​បែប​​ថៃ​​ ជូន​ដល់​ប្រិយមិត្ត​ក៏​ដូច​​ជា​ស្ត្រី​មេផ្ទះ​គ្រប់​រូប​ ជាមួយ​គ្រឿង​ផ្សំ​​ថ្មី​ រស​ជាតិ​ថ្មី ​​និង​​វិធី​ងាយ​ៗ​ ​ដែល​​ប្រិយ​មិត្ត​​អាច​ធ្វើ​ខ្លួនឯង​បាន​។ តោះ​ទៅ​​ទស្សនា​វិធី​ធ្វើ​​ និង​លាយ​គ្រឿង​ផ្សំ​ទាំង​អស់​គ្នា។

 

​វិធី​​ធ្វើ​​​​ត្រី​បឹង​កញ្ឆែត​បែប​​ថៃ ​ខុស​ពី​ខ្មែរ​ម្ដេច​ខ្លះ?​​

​​

គ្រឿង​ផ្សំ​៖
១. ត្រី​ឆ្ដោរ ត្រី​រ៉ស់ ​​ត្រី​ផ្ទក់ ឬ​ត្រី​​ណា​​ក៏​បាន​ដែល​លោក​អ្នក​ពេញ​ចិត្ត
២. កញ្ឆែត​​​ស្រស់​​​​លាង​ទឹក​ស្អាត​​កាត់​ជា​កង់​ មួយ​កូន​ចាន
៣. ផ្កា​ខាត់ណា​​ហាន់​រួច​ មួយ​កូន​ចាន
៤. ការ៉ុត​​ហាន់​ស្ដើង​ៗ​ ​មួយ​កូន​ចាន​តូច​
៥. មើម​ឆៃថាវ ​មួយ​កូន​ចាន​
៦. ទឹក​អំពិល​​ទុំ ៣ ទៅ​៤​ស្លាប​ព្រាប, ស្ករ​ត្នោត ២ស្លាបព្រា, ទឹក​ត្រី​ ២​ស្លាប​ព្រា, ទឹក​៣កែវ, ​ប្រេង​ឆា​សម្រាប់​បំពង, ម្ទេស​ឆ្អើរ​ចិញ្ច្រាំ, មើមខ្ជាយ​, ​ខ្ទឹម​ស​ ១០ទៅ​១៤​​កំពឹស​, ខ្ទឹម​ក្រហម, អំបិល​កន្លះ​ស្លាបព្រា និង​កាពិ


វិធី​ធ្វើ៖​
១. យក​ត្រី​​​​ធ្វើ​រួច ​ដាក់​បំពង​ក្នុង​ខ្ទះ​ខ្លាញ់​ឲ្យ​ឆ្អិន និង​ស្រង់​​ដាក់​លើ​ឆ្អើរ​ឲ្យ​ស្រក​ខ្លាញ់​​
២. យក​ម្ទេស​ឆ្អើរ​​បុក​លាយ​ជាមួយ​អំបិល​ឲ្យ​ម៉ត់ ដាក់​ខ្ទឹម​ក្រហម​ ខ្ទឹម​ស​ពី​លើ​បុក​ចូលគ្នា​ រួច​ដាក់​មើម​​ខ្ជាយ​​បុក​ទៀត​ និង​បន្ថែម​កាពិ
៣. ​គ្រឿង​បុក​រួច​​ ​ដួស​ដាក់​កូន​ចាន​ស្អាត​មួយ រួច​ដាំ​ទឹក​ឲ្យ​ពុះ​សឹម​ដាក់​គ្រឿង​ចូល
៤. កូរ​គ្រឿង​​បន្តិច ​បន្ថែម​ការ៉ុត ឆៃថាវ ផ្កា​ខាត់ណា ​រួច​ដាក់​ទឹក​ត្រី ​ទឹក​អំពិល​ទុំ ស្ករ​ត្នោត រួច​កូរ​ឲ្យ​សព្វ
៥.​ បន្តិច​ក្រោយ​មក​ រៀប​ចំ​ឆ្នាំង​ភ្លើង​ដាក់​កញ្ឆែត​ទ្រាប់​ពី​ក្រោម ​​ រួច​ដាក់​ត្រី​បំពង​ពី​លើ និង​ស្រូប​ទឹក​​​​ដែល​ផ្សំ​រួច ពី​លើ​​​​​ឲ្យ​សព្វ​ជា​ការ​ស្រេច៕

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ​

​វិធី​​ធ្វើ​​​​ត្រី​បឹង​កញ្ឆែត​បែប​​ថៃ ​ខុស​ពី​ខ្មែរ​ម្ដេច​ខ្លះ?​​