ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមល្អចំពោះបេះដូង

ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមល្អចំពោះបេះដូង

ការសិក្សាថ្មីចំនួនពីររកឃើញថា អ្នកដែលញ៉ាំស្រា ឬស្រាបៀរក្នុងកម្រិតមធ្យមទំនងជាមិនសូវកើតមានបញ្ហាខ្សោយបេះដូង និងជំងឺគាំងបេះដូងដូចអ្នកមិនធ្លាប់ផឹកឡើយ។

អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Imre Janszky សាស្រ្តាចារ្យផ្នែកជំងឺសង្គមនៅឯសាកលវិទ្យាល័យ Norwegian University of Science and Technology និយាយថា ដំបូងឡើយ

គ្រឿងស្រវឹងធ្វើឱ្យកើតមានកូឡេស្តេរ៉ុលល្អច្រើន តែក៏ធ្វើឱ្យសម្ពាធឈាមឡើងកាន់តែខ្ពស់ដែរ។ ដូច្នេះយកល្អគួរតែញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមទៅបានហើយ។

ចំពោះការសិក្សាមួយទៀតនិយាយថា អ្នកដែលញ៉ាំគ្រឿងស្រវឹងបីទៅ ៥ដងក្នុងមួយសប្តាហ៍ទំនងជាមិនសូវកើតមានជំងឺខ្សោយបេះដូងជាងអ្នកដែលញ៉ាំមិនញឹកញាប់រហូតដល់ ៣៣ភាគរយឯណោះ។ គេបន្តទៀតថា

ការប្រឈមមុខនឹងមានខ្ពស់បំផុតចំពោះអ្នកដែលកម្រ ឬមិនធ្លាប់ញ៉ាំគ្រឿងស្រវឹងសោះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Janszky និយាយទៀតថា “ខ្ញុំមិនបានកំពុងតែលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាញ៉ាំគ្រឿងស្រវឹងគ្រប់ពេលវេលានោះទេ។ យើងគ្រាន់តែកំពុងតែសិក្សាទៅលើសុខភាពបេះដូងប៉ុណ្ណោះ

ហើយយកល្អគួរតែបញ្ជាក់ថា ការញ៉ាំគ្រឿងស្រវឹងតិចតួចរាល់ថ្ងៃអាចជាការល្អមួយសម្រាប់សុខភាពបេះដូង។ ប៉ុន្តែមិនមែនមានន័យថាការញ៉ាំគ្រឿងស្រវឹងរាល់ថ្ងៃផ្តល់សុខភាពដល់បេះដួងឡើយ៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។