ហេតុអ្វី​បានជា​ជាតិ​សរសៃ​មាន​សារៈសំខាន់​ចំពោះ​សុខភាព​?

ហេតុអ្វី​បានជា​ជាតិ​សរសៃ​មាន​សារៈសំខាន់​ចំពោះ​សុខភាព​?

តាម​ក្បួន​ណែនាំ​សុខភាព​សាធារណៈ​ច្រើន​តែ​រំលឹក​ដល់​មនុស្ស​គ្រប់គ្នា​ឱ្យ​ទទួលទាន​អាហារ​មាន​ជាតិ​សរសៃ​យ៉ាងហោចណាស់ ២០ ទៅ​៣០​ក្រាម​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​យើង​សឹងតែ​ញ៉ាំ​មិន​បាន​ពាក់កណ្តាល​នៃ​ការណែនាំ​របស់​គេ​ផង​។

​បើសិន​ជា​អ្នក​មិន​ញ៉ាំ​គ្រាប់​ធញ្ញជាតិ គ្រាប់​ផ្លែឈើ បន្លែ និង​ផ្លែឈើ​ទៀងទាត់​ទេ អ្នក​ប្រហែលជា​អាច​នឹង​មិន​ទទួលបាន​ជាតិ​សរសៃ​ដែល​ល្អ​បំផុត​នោះទេ ហើយក៏​អាច​មាន​បញ្ហា​ណាមួយ​ផង​ដែរ​។
​ជាតិ​សរសៃ​ដើរ​តួនាទី​សំខាន់​ណាស់​សម្រាប់​សុខភាព​បេះដូង ផ្លូវ​រំលាយ​អាហារ និង​ស្បែក ប៉ុន្តែ​តើ​ហេតុអ្វី​បានជា​ជាតិ​សរសៃ​មាន​សារៈសំខាន់​?

​ប្រភេទ​នៃ​អាហារ​មាន​ជាតិ​សរសៃ​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​ការការពារ​សុខភាព​របស់​ពោះវៀន​។ រាងកាយ​អ្នក​មិន​អាច​រំលាយ​ជាតិ​សរសៃ​បានឡើយ ហេតុដូច្នេះ​ហើយ​ទើប​វា​សំខាន់​។ ជាតិ​សរសៃ​ប្រភេទ​រលាយ (Solable Fiber) ដែល​មាន​ក្នុង​ផ្លែ​បឺ​រី​ពណ៌​ខៀវ តា​សក់ គ្រាប់​ធញ្ញជាតិ និង​សណ្តែក មាន​តួនាទី​ជួយ​បន្ថយ​ការរំលាយ​អាហារ​។ ដូច្នេះ​វា​នឹង​ធ្វើឱ្យ​មាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ​ផងដែរ​។

​ចំពោះ​ជាតិ​សរសៃ​ប្រភេទ​មិន​រលាយ (Insoluble Fiber) វិញ ដែល​មាន​ក្នុង​អាហារ​ដូចជា សណ្តែក​ខៀវ បន្លែ​ពណ៌​បៃតង​ចាស់ និង​ការ៉ុត គឺ​មិន​ចេះ​រលាយ​ទេ ហើយ​វា​នឹង​អាច​បន្ថែម​ភាព​ណែន​ដល់​លាមក​ទៀតផង ដែល​ជាហេតុ​នាំ​ឱ្យ​លាមក​ប្រភេទ​នេះ​ធ្វើ​ចលនា​ក្នុង​ពោះវៀន​បាន​លឿន​ជាង​មុន​ក្នុង​ការបញ្ចេញចោល​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បន្លែ និង​ផ្លែឈើ​សុទ្ធតែ​មាន​ជាតិ​សរសៃ​ទាំងពីរ​ប្រភេទ​នេះ​បែប​ធម្មជាតិ​ទាំងអស់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។