ស្រោម​ពន្យារកំណើត​អាយុកាល ២០០ ឆ្នាំ ធ្វើ​ពី​ពោះវៀន​ចៀម​ថ្លៃ​បំផុត​ពិភពលោក​

ថ្មីៗ​នេះ ក្នុង​ការលក់​ដេញថ្លៃ​តាម​អន​ឡាញ រៀបចំឡើង​ដោយ​គេហទំព័រ -Catawiki ស្រោម​ពន្យារកំណើត​ធ្វើ​ពី​ពោះវៀន​ចៀម មាន​អាយុកាល ២០០ ឆ្នាំ ត្រូវបាន​ជន​ពុំ​បង្ហាញ​អត្តសញ្ញាណ​ម្នាក់ ដែល​ហ៊ាន​ទិញ​ក្នុងតម្លៃ ៤៦០ ផោន​ដ៏ (​ប្រមាណ ៦៥០ ដុល្លារ​អាមេរិក​) ។​

​ស្រោម​ពន្យារកំណើត​ពិសេស​នេះ ត្រូវបាន “​ផលិត​” ពី​ពោះវៀន​ចៀម នា​អំឡុង​សតវត្ស​ទី​១៨-១៩ ។ គេ​បាន​រកឃើញ​វា​នៅ​ប្រទេស​បារាំង ។ ស្រោម​នេះ មាន​បណ្តោយ ១៩ សង់ទីម៉ែត្រ ខណៈពេលដែល​ស្រោម​ពន្យារកំណើត​ដែល​ផលិត នា​សម័យ​នោះ មាន​ប្រវែង​ត្រឹម ១៥ សង់ទីម៉ែត្រ ប៉ុណ្ណោះ ។​

​​បច្ចុប្បន្ន ស្រោម​ពន្យារកំណើត​ស្រដៀង​គ្នា​នេះ មានតែ​២-៣ ប៉ុណ្ណោះ ហើយ​ត្រូវ​បានដាក់​តាំងនៅ​សារៈមន្ទីរ ។​


ស្រោម​ពន្យារកំណើត​អាយុកាល ២០០ ឆ្នាំ ធ្វើ​ពី​ពោះវៀន​ចៀម​ថ្លៃ​បំផុត​ពិភពលោក​ស្រោម​ពន្យារកំណើត​នេះ មាន​ប្រវែង​ដល់​ទៅ ១៩ សង់ទីម៉ែត្រ​

​តាំងពី​ជំនាន់​យុគ្គសម័យ​កណ្តាល មនុស្សលោក​បាន​ស្វះ​ស្វែងរក​វិធី ដើម្បី​បញ្ចៀស​ការ​មានកូន ដោយ​ប្រើ​ស្រោម​ពន្យារកំណើត​ធ្វើ​ពី​ពោះវៀន​ចៀម ជ្រូក គោ និង​ព​ពៃ ។ ប៉ុន្តែ អាស្រ័យ​ដោយសារ​វា​ទាមទារ​ការផលិត​ដោយ​ដៃ ចំណាយ​ពលកម្ម​ច្រើន នាំ​ឲ្យ​មានតម្លៃ​ថ្លៃ ដែល​មានតែ​អ្នកធូរធារ​ទេ ទើប​មានឱកាស​ប្រើប្រាស់ ។​

​ទើប​សតវត្ស​ទី​១៩ ពេលដែល​ស្រោម​ពន្យារកំណើត​តម្លៃថោកៗ បង្ហាញ​វត្តមាន​នោះ ស្រោម​ប្រភេទ​នេះ​ក៏​រលាយបាត់​បន្តិច​ម្តងៗ ។​

​មកទល់ពេលនេះ អ្នករៀបចំ​កម្មវិធី​ដេញថ្លៃ នៅ​ពុំទាន់​ដឹង​ពី​គោលបំណង​របស់​អ្នកដេញថ្លៃ​បាន ថា​យកទៅ​ធ្វើ​អ្វី​នៅឡើយ​ទេ ៕ ដោយ​៖ សូលី​សា​

ស្រោម​ពន្យារកំណើត​អាយុកាល ២០០ ឆ្នាំ ធ្វើ​ពី​ពោះវៀន​ចៀម​ថ្លៃ​បំផុត​ពិភពលោក​

ប្រភពៈ CEN