ស្ថាបនិក Facebook អំពាវនាវដល់ ចក្រវាឡិ៍ទាំងអស់ ឲ្យទទួលយកនូវ ការប្រើប្រាស់ អ៊ីនធើរណេត

បាសេឡូណា៖ លោក Mark Zuckerberg ស្ថាបនិកបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុក (Facebook) បានស្រែកអំពាវនាវ ដល់ចក្រវាឡិ៍ ទាំងមូលថា សូមឲ្យនាំគ្នាទទួលយក នូវការប្រើប្រាស់ អ៊ីនធើរណេត ។ លោកបានលើកឡើង នៅក្នុងមហាសន្និបាត ចល័តពិភពលោក (MWC) ដែលបានរៀបចំ ឡើងនៅបាសេឡូណា កាលពីថ្ងៃអង្គារិ៍កន្លងទៅ ។

គេបានដឹងថា លោក Zuckerberg ជាបុគ្គលម្នាក់ដែលបាន ចូលរួមនៅក្នុងមហា សន្និបាតខាងលើ ដែលគេចាប់ផ្តើម កាលពីថ្ងៃចន្ទ និងបន្តដល់ថ្ងៃព្រហស្បតិ៍ ។

លោក Zuckerberg បានបញ្ជាក់ថា "អ្នកគ្រប់គ្នា គប្បីទទួលយកនូវការ ប្រើប្រាស់អ៊ីនធើរណេត ហើយខ្ញុំមិនបានដឹងច្បាស់ ដែលធ្វើយ៉ាងម៉េច អាចឲ្យយើងនៅតែបែបនេះ នៅឡើយក្នុងឆ្នាំ២០១៦ បើសិនជាមានច្រើន ហើយពលរដ្ឋច្រើននៅ ជាមួយអ៊ីនធើរណេត វាធ្វើឲ្យពាណិជ្ជកម្ម មួយជាមួយនឹង ការងារដ៏ច្រើន" ។

លោកក៏បានលើកឡើង អំពីការជំរុញឲ្យមាន បណ្តាញអ៊ីនធើរណេត 5G ផងដែរ ដែលត្រូវរួសរាន់ ដើម្បីបង្កើតវាឲ្យ បានកាន់តែឆាប់ ព្រោះវាជាផ្នែកមួយ សម្រាប់ជួយដល់ពិភព លោកទាំងអស់ ដែលអាចភ្ជាប់បណ្តាញ អ៊ីនធើរណេត កាន់តែប្រសើរ ៕

ស្ថាបនិក Facebook អំពាវនាវដល់ ចក្រវាឡិ៍ទាំងអស់ ឲ្យទទួលយកនូវ ការប្រើប្រាស់ អ៊ីនធើរណេត

  • ស្ថាបនិក Facebook អំពាវនាវដល់ ចក្រវាឡិ៍ទាំងអស់ ឲ្យទទួលយកនូវ ការប្រើប្រាស់ អ៊ីនធើរណេត已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/02/25  Category:កីឡា