រយៈពេល​២៤ ថ្ងៃ មនុស្ស​ចំនួន​៤០០៥​នាក់ ត្រូវបាន​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​

Doliprane TVC

​គិត​ចាប់តាំងពី​ថ្ងៃទី​៣១ ខែមករា ដល់​ថ្ងៃទី ២៣ ខែកុម្ភ គឺមាន​រយ​:​ពេល​២៤​ថ្ងៃ​ហើយ ដែល​សមត្ថកិច្ច​បានធ្វើ​ការត្រួតពិនិត្យ​ជាតិ​ស្រវឹង​ឬ​ជាតិ​អាកុល លើ​ប្រជាពលរដ្ឋ​ដែល​បញ្ជា​យានយន្ត​គ្រប់​ប្រភេទ​បាន​ចំនួន​៣២ ០១១ គ្រឿង​ស្មើនឹង​ចំនួន មនុស្ស​៤០០៥​នាក់ ក្នុងនោះ​បានធ្វើ​ការឃាត់​ខ្លួន​ចំនួន​១៥២​នាក់ ដែលមាន​កំរិត​ជាតិ​ស្រវឹង​ឬ​ជាតិ​អាកុល​ចាប់ពី​០,៤០ ដល់​១,៣០​មី​លី​លីត្រ​ខ្យល់​។​

យោងតាម​របាយ​ការ​ណ៏​របស់​នាយកដ្ឋាន​នគរ​បាល​ចរាចរ​ណ៏ និង​សណ្តាប់ ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានអោយដឹងថា រយ​:​ពេល​២៤​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃទី​៣១ ខែមករា​ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ សមត្ថកិច្ច​បានធ្វើការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ទូទាំង ប្រទេស​លើ​អ្នកបញ្ជា​យានយន្ត​គ្រប់​ប្រភេទ​បាន​ចំនួន​៣២ ០១១​គ្រឿង​ក្នុងនោះ​រថយន្ត​១២ ៥៨៤​គ្រឿង អ្នកបើកបរ មាន​ជាតិ​ស្រវឹង​ចំនួន​៤០០៥​នាក់ ធ្វើការ អប់រំ​ចំនួន​៣ ៥៣៦​នាក់ ពិន័យ​៣១៧​នាក់ និង​ឃាត់ខ្លួន​មនុស្ស​១៥២​នាក់ ដែលមាន​កំរិត​ជាតិ​ស្រវឹង​ពី​០,៤០ ដល់​១,៣០ មី​លី​លីត្រ​ខ្យល់​។​

រយៈពេល​២៤ ថ្ងៃ មនុស្ស​ចំនួន​៤០០៥​នាក់ ត្រូវបាន​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​

រយៈពេល​២៤ ថ្ងៃ មនុស្ស​ចំនួន​៤០០៥​នាក់ ត្រូវបាន​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​
សម្រាប់​ខេត្ត​ក្រុង​ដែល​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ​ក្នុង​រយៈ​២៤​ថ្ងៃនេះ មានដូចជា រាជធានី​ភ្នំពេញ​ស្លាប់​ចំនួន​២១​នាក់ បន្ទាយមានជ័យ ស្លាប់​១៥​នាក់ កណ្តាល​ស្លាប់​១៤​នាក់ ព្រៃវែង​ស្លាប់​១២​នាក់ ត្បូងឃ្មុំ​ស្លាប់​១០​នាក់ កំពុងធំ​ស្លាប់​១០​នាក់ និង​ខេត្តរតនគិរី​ស្លាប់​៨​នាក់ ។​ចំណែក​អ្នកបើកបរ​រថយន្ត ក្នុង​ល្បឿន​លឿន​មាន​ចំនួន​៥១៩​គ្រឿង បើកបរ​ល្មើស​ចំនួន​២១៣​គ្រឿង យកទៅ អប់រំ​១៤​គ្រឿង និង​ពិន័យ​ចំនួន​១៩៩​គ្រឿង​ផងដែរ ៕
​ហេង ចំណូល​