គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ថា​បង្ក្រាបបាន​ហើយ​តុលាការ​មិនទាន់​ចាត់ការ​

Doliprane TVC

​គណៈកម្មការ​ថ្នាក់ជាតិ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ដឹក​​នាំ​ដោយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនី​យ៏ សៅ សុខា នៅ​ថ្ងៃទី ២២​ខែកុម្ភៈ នេះ បាន​ដឹកនាំ​ប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅតាម​បណ្តា​ខេត្ត​ភាគ​ឦ​សាន្ត​ប្រទេស​ចាប់ពី​ថ្ងៃទី ១៥ ខែមករា​មក បាន​បើក​កិច្ចប្រជុំ​ធ្វើ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដោយមាន​ការចូលរួម​ពី​សំណាក់​អភិបាលខេត្ត​នៃ​ភាគ​ឦ​សាន្ត​ព្រមទាំង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ផងដែរ​។​

គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ថា​បង្ក្រាបបាន​ហើយ​តុលាការ​មិនទាន់​ចាត់ការ​

គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ថា​បង្ក្រាបបាន​ហើយ​តុលាការ​មិនទាន់​ចាត់ការ​

​តាម​របាយការណ​ណ៍​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​នៅ​ថ្ងៃទី​២២​ខែកុម្ភៈ​នេះ​បាន​បង្ហាញថា​គណៈកម្មកា​រ​ថ្នាក់ជាតិ​បង្ក្រាប​ដើម្បី​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ព្រៃឈើ​បង្ក្រាបបាន​នៅ ខេត្តស្ទឹងត្រែង​ប្រមូល​ឈើ​ជា​វត្ថុតាង​បាន​ចំនួន ៣២៨៣ ដុំ គោយន្ត ៤ គ្រឿង និង រណារយន្ត ២ គ្រឿង និង មាន​ចំនួន ១៩ ករណី​ជាប់​បណ្តឹង​តុលាការ ខេត្តក្រចេះ​មាន​ចំនួន ៥ ករណី និង មាន​ក្រុមហ៊ុន ៤ ជាប់​បណ្តឹង​តុលាការ និង​អ​និតិ​ជន ១ ករណី​វត្ថុតាង​ឈើមូល​ចំនួន ៣៩៩៤ កំណាត់​ដុំ ខេត្តមណ្ឌលគិរី​មាន​បណ្តឹង​ទៅ​តុលាការ ២ ករណី ។

គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ថា​បង្ក្រាបបាន​ហើយ​តុលាការ​មិនទាន់​ចាត់ការ​

ចំណែក​ខេត្ត​ឯទៀត​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​បាន​កំពុង​ពិនិត្យ​ភស្តុតាង​ដែល​បញ្ជូនទៅ​តុលាការ​ដើម្បី​ចោទប្រកាន់​ជន​ពាក់ព័ន្ធ​បទល្មើស​យោងតាម​ច្បាប់​ព្រៃឈើ ។​ ​នៅក្នុង​របាយ​ការ​ណ៏​របស់​គណៈកម្មការ​ថ្នាក់ជាតិ​បង្ក្រាប​ដើម្បី​ទប់ស្កាត់ និង បង្ក្រាប​បទ​​ល្មើស​ព្រៃឈើ​ក៏បាន​បង្ហាញថា​មកដល់ពេលនេះ​តុលាការ​ស្ថិតនៅក្នុង​ខេត្ត​ភូមិភាគ​ឦ​សាន្ត​ទាំងនោះ​នៅ​មិនទាន់​ចេញ​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​និង​បទល្មើស​ព្រៃឈើ​នៅឡើយ​ទេ​ទោះបីជា​គណៈកម្មការ​ថ្នាក់ជាតិ​បង្ក្រាប​ដើម្បី​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ខិតខំ​ប្រមូល​វត្ថុតាង និង កំណត់​មុខសញ្ញា​ជន​ត្រូវ​ចោទប្រកាន់​បទល្មើស​រួច​ហើយក៏​ដោយ ៕​សុថា​ត់​

គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ថា​បង្ក្រាបបាន​ហើយ​តុលាការ​មិនទាន់​ចាត់ការ​គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ថា​បង្ក្រាបបាន​ហើយ​តុលាការ​មិនទាន់​ចាត់ការ​គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ថា​បង្ក្រាបបាន​ហើយ​តុលាការ​មិនទាន់​ចាត់ការ​គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ថា​បង្ក្រាបបាន​ហើយ​តុលាការ​មិនទាន់​ចាត់ការ​