«មីស៊ុបទួលទំពូង» តូបលក់តូចមែន តែរសជាតិឆ្ងាញ់ប្លែក ហើយការគាំទ្រ ពិតជាមិនអាច មើលស្រាលបានឡើយ

ភ្នំពេញ៖ គ្រាន់តែឮឈ្មោះ “មីស៊ុបទួលទំពូង” ប្រិយមិត្តជាច្រើន ប្រហែលជាបានស្គាល់ និងធ្លាប់បានចូលញ៉ាំ រួចទៅហើយ។ អ្វីដែលសំខាន់នោះ គឺថាមីស៊ុបនៅទីនោះ មានលក្ខណៈសាមញ្ញធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែរសជាតិ និងសន្ទុះនៃការគាំទ្រ ពិតជាមិនធម្មតា​ ដូចការគិតទូទៅនោះឡើយ។

ដូច្នេះហើយដើម្បីចង់ដឹងច្បាស់ ទើបក្រុមការងារ ខ្មែរឡូត របស់យើងបាន ចុះទៅដល់ទីតាំងដែល ល្បីលក់មីស៊ុបមួយនោះ ពោលគឺនៅក្នុងសាលាបឋមសិក្សា ទួលទំពួងផ្ទាល់តែម្តង។ បើយើងចូលតាមរបង វត្តទួលទំពូង ហើយងាកទៅខាងឆ្វេងដៃ នោះយើងនឹងបានឃើញ ទីតាំងលក់របស់របរជាច្រើន ដោយក្នុងនោះយើងដើរទៅហួសតែបន្តិចប៉ុណ្ណោះ ប្រិយមិត្តច្បាស់ជាបានឃើញ តូបមិនសូវជាធំប៉ុន្មានដែលមានមនុស្សជាច្រើន ដោយអ្នកខ្លះកំពុងអង្គុយបរិភោគមីស៊ុបយ៉ាងឈ្ងុយឆ្ងាញ់ ស្របពេលដែលអ្នកខ្លះទៀត កំពុងអង្គុយចាំកន្លែងទំនេរ ដើម្បីចូលទៅបរិភោគអាហារដ៏ឆ្ងាញ់នោះផងដែរ។

«មីស៊ុបទួលទំពូង» តូបលក់តូចមែន តែរសជាតិឆ្ងាញ់ប្លែក ហើយការគាំទ្រ ពិតជាមិនអាច មើលស្រាលបានឡើយ
មីស៊ុប ដែលត្រូវបានលាយគ្រឿង រួចជាស្រេច

ជួបជាមួយអ៊ំស្រី ដាវី ក្នុងវ័យ៤០ឆ្នាំជាង ដែលជាអ្នកលក់មីស៊ុបដ៏ល្បីប្រចាំទីនោះ បានប្រាប់ឲ្យដឹងថា “តាមពិតទៅ ខ្ញុំលក់នៅទីនេះ យូរឆ្នាំមកហើយ បើគិតទៅប្រហែលជា ជាង២០ឆ្នាំមកហើយ។ ចំពោះមីស៊ុបខ្ញុំនេះ មិនមានរូបមន្ត អ្វីពិសេសនោះទេ ក៏ប៉ុន្តែទទួលការគាំទ្រច្រើន ដោយមានភ្ញៀវ ចូលមកពិសា បន្តបន្ទាប់គ្នារហូត រកតែពេលសម្រាកគ្មាន”។

អ៊ំស្រីបានប្រាប់ ខ្មែរឡូតដឹងទៀតថា “ជារៀងរាល់ថ្ងៃ ខ្ញុំចាប់ផ្តើមបើកលក់ ពីពេលព្រឹកតទៅ ប្រហែលជាម៉ោង៧អី មានភ្ញៀវមកហើយ រហូតដល់ម៉ោង ២ទៅ៣រសៀល ទើបខ្ញុំរើតូបដើម្បីសម្រាក។ សម្រាប់មីស៊ុបរបស់អ៊ំនេះ មិនជាថ្លៃណាស់ណាទេ គឺអស់ធំបំផុតត្រឹមតែ ៤,០០០រៀលប៉ុណ្ណោះ។ ចំណែកឯ ការលក់ដាច់វិញ គិតទៅក្នុង១ថ្ងៃ អ៊ំលក់ អស់ប្រហែលជា ជាង១០០ចាន ប៉ុណ្ណឹងទេ”។

បើងាកមកមើលភ្ញៀវដែលចូលពិសាមីស៊ុប នៅកន្លែងអ៊ំស្រីវិញ ប្រហែលជាអាចធ្វើឲ្យ ប្រិយមិត្តភ្ញាក់ផ្អើល ព្រោះថាភាគច្រើន ពួកគាត់មិនមែនជាសិស្ស ដែលរៀននៅទីនោះឡើយ តែគឺជាអ្នកធ្វើការ និងបុគ្គលិកនៅតាម ស្ថាប័ននានា ដែលតែងនិយម មកទទួលទានមីស៊ុបនៅទីនោះ ជាពិសេសនៅពេលថ្ងៃត្រង់ផ្ទាល់តែម្តង។

«មីស៊ុបទួលទំពូង» តូបលក់តូចមែន តែរសជាតិឆ្ងាញ់ប្លែក ហើយការគាំទ្រ ពិតជាមិនអាច មើលស្រាលបានឡើយ
«មីស៊ុបទួលទំពូង» តូបលក់តូចមែន តែរសជាតិឆ្ងាញ់ប្លែក ហើយការគាំទ្រ ពិតជាមិនអាច មើលស្រាលបានឡើយ
អ៊ំស្រី ដាវី ដែលកំពុងមមាញឹក ជាមួយមុខរបរលក់ មីស៊ុបរបស់គាត់

ជួបជាមួយប្អូនប្រុស ជីវ័ន្ត បុគ្គលិកប្រចាំស្ថាប័នមួយកន្លែង បានប្រាប់ឲ្យខ្មែរឡូត​ ដឹងថា “ខ្ញុំញ៉ាំមីស៊ុបនៅកន្លែងគាត់យូរមកហើយ ព្រោះថាកាលមុនខ្ញុំរៀននៅទីនេះ ហើយដោយសារតែ រសជាតិឆ្ងាញ់ ម្យ៉ាងកន្លែងធ្វើការខ្ញុំ នៅក្បែរទីនេះផង ខ្ញុំក៏ឧស្សាហ៍មកញ៉ាំជាប្រចាំ ជាពិសេសគឺនៅពេលថ្ងៃត្រង់តែម្តង”។

លើកឡើងស្រដៀងគ្នានេះដែរ ហៀង ដែលជាអតីតសិស្សនៅទីនេះ និងសព្វថ្ងៃកំពុងបំពេញការងារ ឲ្យក្រុមហ៊ុនមួយ ក្នុងរាជធានីភ្នំពេញ បាននិយាយដែរថា “ថ្វីបើមីស៊ុបនៅទីនេះ មិនមានគ្រឿង ឬក៏សាច់អ្វីពិសេសក៏ដោយ តែរសជាតិរបស់វា គឺមិនអាចមើលស្រាលបានទេ ដូច្នេះហើយទើបធ្វើឲ្យខ្ញុំតែង មកញ៉ាំម៊ីនៅទីនេះជាប្រចាំ បើទោះជាពេលខ្លះ ត្រូវរង់ចាំយូរបន្តិចក៏ដោយ”។

ទាំងនេះគឺជា ការលើកឡើងនានា ពាក់ព័ន្ធនឹងតូបលក់មីស៊ុប មួយកន្លែងដែលមិនជាធំនោះឡើយ ក៏ប៉ុន្តែរសជាតិ និងការគាំទ្រគឺមិនតូចដូចមាឌនោះទេ។ បើចង់ដឹងកាន់តែច្បាស់ ប្រិយមិត្តអាចសាកទៅភ្លក្ស មីស៊ុបទួលទំពួង ដោយផ្ទាល់ដើម្បី​ចង់ដឹងថាតើរសជាតិ នោះយ៉ាងណាទៅ៕

«មីស៊ុបទួលទំពូង» តូបលក់តូចមែន តែរសជាតិឆ្ងាញ់ប្លែក ហើយការគាំទ្រ ពិតជាមិនអាច មើលស្រាលបានឡើយ
«មីស៊ុបទួលទំពូង» តូបលក់តូចមែន តែរសជាតិឆ្ងាញ់ប្លែក ហើយការគាំទ្រ ពិតជាមិនអាច មើលស្រាលបានឡើយ
«មីស៊ុបទួលទំពូង» តូបលក់តូចមែន តែរសជាតិឆ្ងាញ់ប្លែក ហើយការគាំទ្រ ពិតជាមិនអាច មើលស្រាលបានឡើយ
«មីស៊ុបទួលទំពូង» តូបលក់តូចមែន តែរសជាតិឆ្ងាញ់ប្លែក ហើយការគាំទ្រ ពិតជាមិនអាច មើលស្រាលបានឡើយ
«មីស៊ុបទួលទំពូង» តូបលក់តូចមែន តែរសជាតិឆ្ងាញ់ប្លែក ហើយការគាំទ្រ ពិតជាមិនអាច មើលស្រាលបានឡើយ
«មីស៊ុបទួលទំពូង» តូបលក់តូចមែន តែរសជាតិឆ្ងាញ់ប្លែក ហើយការគាំទ្រ ពិតជាមិនអាច មើលស្រាលបានឡើយ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត