​ម៉ៅ ផល្លី ​​ត្រៀម​ប្រាក់​ជិត២ពាន់​ដុល្លារ​ជួសជុល​ទីលាន​​​​​សាលា​ពន្លៃ


​ម៉ៅ ផល្លី ​​ត្រៀម​ប្រាក់​ជិត២ពាន់​ដុល្លារ​ជួសជុល​ទីលាន​​​​​សាលា​ពន្លៃ

​ម៉ៅ ផល្លី ​​ត្រៀម​ប្រាក់​ជិត២ពាន់​ដុល្លារ​ជួសជុល​ទីលាន​​​​​សាលា​ពន្លៃ

​លោក ម៉ៅ ផល្លី អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត​បាល់​ទាត់​​យុវជន​ស្ម័គ្រចិត្ត​ស្រុក​បរិបូរណ៍​ខេត្ត​កំពង់​ឆ្នាំង ​​​ចាប់​ផ្ដើម​​​ចាក់​ដី​​ជួសជុល​ទីលាន​បាល់ទាត់​​នៅ​សាលា​បឋម​សិក្សា​ និង​អនុវិទ្យាល័យ​​ពន្លៃ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដែល​បាន​ត្រៀម​ប្រាក់​ជិត២​ពាន់​ដុល្លារ​អាមេរិក។

 

​ម៉ៅ ផល្លី ​​ត្រៀម​ប្រាក់​ជិត២ពាន់​ដុល្លារ​ជួសជុល​ទីលាន​​​​​សាលា​ពន្លៃ​ម៉ៅ ផល្លី ​​ត្រៀម​ប្រាក់​ជិត២ពាន់​ដុល្លារ​ជួសជុល​ទីលាន​​​​​សាលា​ពន្លៃសកម្ម​ភាព​​ចាក់​ដី

 

​​អ្នក​ស្រលាញ់​​​​បាល់ទាត់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ប្រាក់​ដែល​ប្រមូល​បាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​បរិបូរណ៍ និង​​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​នៅ​ក្រៅ​ប្រទេស​​​បាន​ត្រឹម​តែ១​ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ​ចំណែក​​ប្រាក់​​ត្រូវ​ចំណាយ​ក្នុង​​កា​ជួសជុល​ទីលាន​នេះ​អស់​ប្រហែល​​ជា៧​លាន​រៀល។

 

​​លោក​បន្ត​ថា ​​​ការ​ចំណាយ​ដែល​លើស​ពី​ប្រាក់​ដែល​ប្រមូល​បាន​ ​លោក​នឹង​ចេញ​​បន្ថែម​រហូត​ជួសជុល​​ទីលាន​បាល់ទាត់​​នេះ​ឲ្យ​បាន​ស្អាត​ល្អ។ ទីលាន​​ប្រើ​​ពេល​វេលា​ប្រហែល​ជិត២​ខែ​​​ និង​រួចរាល់​ បន្ទាប់​ពី​ចាក់​ដី​ចំនួន២០០​ឡាន ព្រម​ទាំង​ថែរក្សា​ស្មៅ​ធម្មជាតិ​ដែល​មាន​ស្រាប់​​​ឲ្យ​បាន​ល្អ។

 

​​នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​លោក​ ម៉ៅ ផល្លី​ ជួសជុល​ទីលាន​​បាល់ទាត់​ បន្ទាប់​ពី​​បាន​ចំណាយ​ប្រាក់​​អស់​ជិត៤​ពាន់​ដុល្លារ​អាមេរិក​ជួសជុល​ទីលាន​បាល់ទាត់​​វិទ្យាល័យ ​​ហ៊ុន​ សែន​ បរិបូរណ៍៕

 

​ម៉ៅ ផល្លី ​​ត្រៀម​ប្រាក់​ជិត២ពាន់​ដុល្លារ​ជួសជុល​ទីលាន​​​​​សាលា​ពន្លៃ​ម៉ៅ ផល្លី ​​ត្រៀម​ប្រាក់​ជិត២ពាន់​ដុល្លារ​ជួសជុល​ទីលាន​​​​​សាលា​ពន្លៃ

​ម៉ៅ ផល្លី ​​ត្រៀម​ប្រាក់​ជិត២ពាន់​ដុល្លារ​ជួសជុល​ទីលាន​​​​​សាលា​ពន្លៃ

 

​ម៉ៅ ផល្លី ​​ត្រៀម​ប្រាក់​ជិត២ពាន់​ដុល្លារ​ជួសជុល​ទីលាន​​​​​សាលា​ពន្លៃ

 

​ម៉ៅ ផល្លី ​​ត្រៀម​ប្រាក់​ជិត២ពាន់​ដុល្លារ​ជួសជុល​ទីលាន​​​​​សាលា​ពន្លៃ

​ម៉ៅ ផល្លី ​​ត្រៀម​ប្រាក់​ជិត២ពាន់​ដុល្លារ​ជួសជុល​ទីលាន​​​​​សាលា​ពន្លៃ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​
រូប​ថត៖ ផ្ដល់​ឲ្យ​

​ម៉ៅ ផល្លី ​​ត្រៀម​ប្រាក់​ជិត២ពាន់​ដុល្លារ​ជួសជុល​ទីលាន​​​​​សាលា​ពន្លៃ