Mourinho ប្រាប់​ថា​មិន​បាន​ដឹង​រឿង​ទៅ​ដឹកនាំ​នៅ Old Trafford

Mourinho ប្រាប់​ថា​មិន​បាន​ដឹង​រឿង​ទៅ​ដឹកនាំ​នៅ Old Trafford

Mourinho ប្រាប់​ថា​មិន​បាន​ដឹង​រឿង​ទៅ​ដឹកនាំ​នៅ Old Trafford

Jose Mourinho បាន​និយាយ​ថាលោក​មិន​បាន​ដឹង​រឿង​ដែល​គេ​ចង់​ឲ្យ​ខ្លួន​ទៅ​ដឹកនាំ Manchester United នោះ​ទេ តែ​មាន​គម្រោង​ត្រឡប់​ទៅ​ធ្វើ​ការងារ​បាល់ទាត់​វិញ​នៅ​រដូវកាល​ក្រោយ។

 

Mourinho ប្រាប់​ថា​មិន​បាន​ដឹង​រឿង​ទៅ​ដឹកនាំ​នៅ Old TraffordMourinho ប្រាប់​ថា​មិន​បាន​ដឹង​រឿង​ទៅ​ដឹកនាំ​នៅ Old Trafford

 

អ្នកចាត់ការ​ដែល​កំពុង​ទំនេរ​ពី​ការងារ ​ត្រូវ​បាន​សារព័ត៌មាន​នានា​ផ្សាយ​ថា​បានចុះ​កុងត្រា​ជាមួយ​ Man Utd ដើម្បី​​ជំនួស​លោក Van Gaal ប៉ុន្តែ​ផ្ទុយ​ពី​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ Mourinho បាន​បកស្រាយជាមួយ​អ្នកសារព័ត៌មាន​នៅ​ប្រទេស​សិង្ហបុរី​ថា៖ “គ្មាន​នរណា​បាន​ដឹង​រឿង​នេះនោះទេ ហើយ​ខ្ញុំ​ជា​មនុស្ស​ទី​មួយដែល​មិន​បាន​ដឹង​អ្វី​​ទាល់​តែ​សោះ”។

 

Mourinho វ័យ​៥៣​ឆ្នាំ​ ត្រូវក្លឹប Chelsea បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ខែ​ធ្នូ ពោល​គឺ​៧ខែក្រោយ​ដឹកនាំក្រុម​លើក​ពាន Premier League។ ក្នុង​អំឡុង​ពេល​គ្មាន​ក្លឹប​ដឹកនាំ លោក​​ត្រូវ​បាន Inter Milan និង​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ទាក់ទង​ឲ្យ​ត្រឡប់​ទៅ​វិញ តែ​លោក​បាន​ប្រាប់​ថា៖ “ការ​ចាប់​ផ្តើម​ការងាររដូវកាល​ក្រោយ ជាមួយ​នឹង​ក្លឹ​ប​ថ្មី​មួយ​ដែល​មិន​ធ្លាប់​ដឹកនាំ​ពី​មុន​មក គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ខ្ញុំ៕”

 

ចុចអាន៖ Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់ Midtjylland ​​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC

Mourinho ប្រាប់​ថា​មិន​បាន​ដឹង​រឿង​ទៅ​ដឹកនាំ​នៅ Old Trafford