កែវ រំចង់ ​ប៉ះ​ Iquezang ​ឬ​អត់​អាស្រ័យ​អ្នក​គាំទ្រ តែ​មិន​មែន​ថ្ងៃ​១៩​ខែ​ក្រោយ​​ទេ

កែវ រំចង់ ​ប៉ះ​ Iquezang ​ឬ​អត់​អាស្រ័យ​អ្នក​គាំទ្រ តែ​មិន​មែន​ថ្ងៃ​១៩​ខែ​ក្រោយ​​ទេ

កែវ រំចង់ ​ប៉ះ​ Iquezang ​ឬ​អត់​អាស្រ័យ​អ្នក​គាំទ្រ តែ​មិន​មែន​ថ្ងៃ​១៩​ខែ​ក្រោយ​​ទេ

“ថ្ងៃ​១៩​ខែ​ក្រោយ ខ្ញុំ​មិនមែន​ប្រកួត​ជាមួយ​ Iquezang ​ទេ គឺ​ប្រកួត​ជាមួយ​កីឡាករ​បារាំង ហើយ​ពេល​ប្រកួត​ចប់​ទើប​ខាង​អ្នក​រៀប​ចំ​សួរ​អ្នក​គាំទ្រ​ទាំង​អស់​ថា ​ចង់​ឃើញ​ខ្ញុំ​ប្រកួត​ជាមួយ Iquezang ​ម្ដង​ទៀត​ឬ​អត់។ បើ​អ្នក​គាំទ្រ​ចង់​ឃើញ នោះ​គេ​នឹង​រៀប​ចំ​ឱ្យ​ប្រកួត​លើក​ក្រោយ​ទៀត”។ សម្ដី កែវ រំចង់។

 

កែវ រំចង់ ​ប៉ះ​ Iquezang ​ឬ​អត់​អាស្រ័យ​អ្នក​គាំទ្រ តែ​មិន​មែន​ថ្ងៃ​១៩​ខែ​ក្រោយ​​ទេ

 

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន បន្ទាប់​ពី Thai Fight ​បាន​បង្ហោះ​រូប កែវ រំចង់ ​មាន​វត្តមាន​ក្នុង​ការ​ប្រកួត Thai Fight Korat ​មក ​មាន​អ្នក​គាំទ្រ​កម្ពុជា​ជា​ច្រើន​បាន​គិត​ថា​ប្រហែល​ជា​ជើង​ខ្លាំង​កម្ពុជា​រូប​នេះ​នឹង​ត្រូវ​ប្រកួត​​ជាមួយ​សត្រូវ​ចាស់ Iquezang ​ហើយ។ ប៉ុន្តែ​ទើប​តែ​កាល​ពី​ម្សិលមិញ​នេះ រំចង់ ​បាន​ប្រាប់​អ្នក​គាំទ្រ​ថា ​ខ្លួន​មិន​មែន​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ​នោះ​ទេ ពោល​គឺ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​សញ្ជាតិ​បារាំង។

 

ចំពោះ​កីឡាករ​បារាំង​នោះ​ដែរ រំចង់ ​បាន​បញ្ជាក់​ថា​ ខ្លួន​មិន​ទាន់​ស្គាល់​ថា​ឈ្មោះ​អ្វី​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់​សប្ដាហ៍​ក្រោយ​ទើប​គេ​បញ្ជូន​ឈ្មោះ និង​រូបភាព​ឱ្យ​មើល។

 

កីឡាករ​នៅ​ខេត្ត​បាត់ដំបង​ខាង​លើ ​បច្ចុប្បន្ន​កំពុង​តែ​ហ្វឹកហាត់​យ៉ាង​សកម្ម​ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ សាង​កេរ្តិ៍​ឈ្មោះ​ជូន​ជាតិ ក៏​ដូចជា​វិស័យ​ប្រដាល់​កម្ពុជា​ឱ្យ​មាន​ភាព​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ៕

 

អត្ថបទ៖ មុន្នី រម្យ

កែវ រំចង់ ​ប៉ះ​ Iquezang ​ឬ​អត់​អាស្រ័យ​អ្នក​គាំទ្រ តែ​មិន​មែន​ថ្ងៃ​១៩​ខែ​ក្រោយ​​ទេ