ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ក្រោយ​ពី​ប្រកាស​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង Galaxy S7 និង Galaxy S7 Edge ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក 2016 (Mobile World Congress 2016) អតិថិជន​ពេញ​ចិត្តជា​ខ្លាំង​លើ​សមត្ថភាព​កាមេរ៉ា​ដ៏​អស្ចារ្យ​របស់​វា​ដោយ​ទំហំ​កាមេរ៉ា​ក្រោយ​១២ មេ​ហ្កា​ភិ​ច​ស៊ែ​ល ពោល​គឺ​វា​មាន​ភិ​ច​ស៊ែ​ល​កាន់តែ​ធំ​, ការ​ចាប់​រូបភាព​ស្វ័យប្រវត្តិ (Autofocus) កាន់តែ​ទំនើប និង​ជម្រៅ​តម្រង​រូបភាព​កាន់តែ​ធំ ។

សមត្ថភាព​ពិសេស​ទាំង​អស់នេះ​ដែល​មាន​លើ​ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy S7 និង Galaxy S7 Edge គឺ​បាន​មក​ពី​សេន​ស៊័​រ​របស់​ក្រុមហ៊ុន​សូ​នី ដែល​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ពឹង​ឱ្យ​ជួយ​ដើម្បី​វ៉ា​ដាច់​សមត្ថភាព​កាមេរ៉ា​របស់​ក្រុមហ៊ុន Apple​។ កម្មវិធី AIDA64 មាននៅ​លើ Galaxy S7 Edge នៅ​ឯ​ព្រឹ​តិ្ត​ការណ៍ MWC 2016 ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​សេន​ស៊័​រ IMX260 របស់​ក្រុមហ៊ុន​សូ​នី​ដែល​កាន់តែ​ប្រសើរ​ឡើង​លើ​សេន​ស៊័​រ IMX240 មាន​ក្នុង​ស៊េរី មុន​ៗ​គឺ Galaxy S6 និង Galaxy Note 5 ។

ការ​ផលិត​ដោយ​សហការ​ជាមួយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ទៀត​មិនមែន​ជា​រឿង​ប្លែក​នោះ​ទេ​ក្នុង​សង្វា​ក់​ផលិតកម្ម​អេ​ឡិច​ត្រូ​និក ពោល​គឺ​ក្រុមហ៊ុន Apple ក៏​ធ្លាប់​ឱ្យ​ក្រុម​ហ៊ុន Samsung ជួយ​ផង​ដែរ ៕