ខ្សែប្រយុទ្ធ Kane និងខ្សែ​បម្រើ Dembele នឹង​ត្រូវ​អវត្តមាន ខណៈ Spurs ប៉ះ Fiorentina រាត្រី​នេះ​

ខ្សែ​ប្រយុទ្ធ Harry Kane របស់​ក្រុម Tottenham Hotspur និង​ខ្សែ​បម្រើ Mousa Dembélé ត្រូវ​បាន​ប្រកាស​ថា នឹង​ត្រូវ​អវត្តមាន​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Europa League ជាមួយនឹង​ក្រុម Fiorentina នៅ​រាត្រីនេះ​។

spursកីឡាករ Dembele ក៏​អាច​នឹង​ត្រូវ​​អវត្ត​មាន​ក្នុងការ​ប្រកួត​​ជាមួយនឹង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែមួយ Arsenal នៅ​ខែ​ក្រោយ​​ផង​ដែរ​។ Kane បាន​បាក់​ឆ្អឹង​ច្រមុះ​អំឡុង​ពេលក្រុម​ខ្លួន​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​ពាន FA Cup ក្រោម​ស្នា​ដៃ​ក្រុម Crystal Palace ហើយ​និង​ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​ជើង​ទី​២​ជា​មួយ​នឹង​ក្រុម Fiorentina ​នៅកីឡ​ដ្ឋាន White Hart Lane ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​រូបនេះ​ត្រូវ​​បាន​រំពឹង​ទុក​ថា នឹង​​វិល​ចូល​ប្រកួត​វិញ​នៅ​ពេល​ប៉ះក្រុម Swansea City នៅ​ថ្ងៃ​អាទិត្យនេះ​។ វា​នឹងក្លាយ​ជា​លើក​ទីមួយ​ហើយ​​នៅ​​រដូវកាល​នេះដែល Kane មិនត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​ក្រុម​​ជម្រើស​ដំបូង ឬ​កីឡាករ​បម្រុង​។

Dembele ត្រូវ​បាន​ប្តូរ​ចេញ​​ក្នុង​តង់​ទីមួយ​នៅ​ពេល​ប្រកួត​ជា​មួយនឹងក្រុម Crystal Palace ដោយ​សារ​តែ​បញ្ហា​របួស​ក្រលៀន ហើយ​ខ្សែ​បម្រើ​រូប​គេ​នឹង​ត្រូវ​អវត្តមាន​​ពី​ចន្លោះពេល​១០​ថ្ងៃ និង​ពីរ​សប្តាហ៍​​។ វា​មាន​ន័យ​ថា ខ្សែ​បម្រើ​អន្តរ​ជាតិ​បែល​ហ្ស៊ិក​រូប​នេះ ក៏​​កំពុង​តែ​​ខិត​ខំព្យា​យាម​​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ឲ្យ​ទាន់​ពេល​ដើម្បី​ជួប​ជាមួយ​នឹងក្រុម Arsenal ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡ​ដ្ឋាន White Hart Lane ​ក្នុង​រយៈ​ពេលមួយ​សប្តាហ៍ទៀត នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ ផង​ដែរ​។ លោក Mauricio Pochettino គ្រូ​បង្វឹក​របស់​ក្រុម Tottenham បាន​ឲ្យ​ដឹង​ថា៖ «Harry Kane នឹង​អាច​ចូល​លេង​នៅថ្ងៃ​អាទិត្យនេះ​។ នៅ​ថ្ងៃ​នេះ រូប​គេ​មិន​បាន​ស្ថិត​ទីនេះ​ឡើយ ពីព្រោះ​រូប​គេ​កំពុង​តែ​ជួប​ភាព​អ្នក​ជំនាញម្នាក់​អំពី​ច្រមុះ​របស់​គេ​»​​។ ការ​ប្រកួតនៅ​រាត្រី​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​៣:០៥ទៀប​ភ្លឺ​៕

ប្រភព​ព័ត៌​មាន៖ The Guardian