(Live Video) ព្រឹកនេះ សម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសន្និបាត និងសម្ភោធអាគារ មរតកតេជោ នៅក្រសួងបរិស្ថាន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកសន្និបាត និងសម្ភោធអាគារ មរតកតេជោ នៅក្រសួងបរិស្ថាន ដែលនឹងចាប់ផ្តើមនៅម៉ោង ៨៖៣០ នាទីព្រឹក បន្តិចទៀតនេះ។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា «អគារមរតកតេជោ» ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦,៨០០ម៉ែត្រក្រឡា មានទីតាំងចន្លោះស្ពាននាគ និងស្ពានតន្ត្រីកោះពេជ្រ ។ អគារនេះ មានទទឹង ២៦ម៉ែត្រ និងបណ្តោយ ១១០ម៉ែត្រ មានកម្ពស់ ៣៩ម៉ែត្រ ស្មើនឹង ៦ជាន់ បានចំណាយថវិកា សាងសង់ជិត ៨លានដុល្លារ ។

ពិធីបើកសន្និបាត និងសម្ពោធអាគារមរតកតេជោ នៅក្រសួងបរិស្ថាន

ប្រសាសន៍សម្តេចតេជោ ក្នុងកម្មវិធីបើកសន្និបាត និងសម្ភោធអាគារ មរតកតេជោ នៅក្រសួងបរិស្ថាន៖

សម្តេចតេជោ កោតសរសើរ លោករដ្ឋមន្រ្តី សាយ សំអាល់ ដែលជារដ្ឋមន្រ្តីវ័យក្មេង ដែលបានស្នើសុំប្រគល់តួនាទីរបស់ខ្លួន ទៅឲ្យស្ថាប័នផ្សេង គ្រប់គ្រង ដែលខុសពីបុគ្គលផ្សេងដែលតែងតែចងឱបក្រសោបអំណាច តួនាទី រដ្ឋមន្រ្តីបែបនេះហើយ ដែលសម្តេចចង់បាន ស្របតាមការកំណែទម្រង់ «ជាង៣០ឆ្នាំមកនេះ ទើបតែឃើញរដ្ឋមន្ត្រីម្នាក់ ជាពិសេស លោក សាយ សំអាល តែម្តង ចេះផ្ទេរអំណាច និងការងារទៅឲ្យថ្នាក់ក្រោម ដោយមិនឱបអំណាចតែម្នាក់ឯង»។

សម្តេចតេជោ ក៏បានអំពាវនាវឲ្យក្រសួងស្ថាប័នទំាងអស់ ឈប់បន្តឱបក្រសោបអំណាច យកតួនាទីទៅធ្វើខុសជំនាញ រឿងសំខាន់នោះទេ សុំដាវអាជ្ញាសឹកហើយ បែរជាមិនកាប់ ហើយស្នើសុំសម្តេចជាសម្រេចវិញដដែល។

ចំពោះបទល្មើសព្រៃឈើ សម្តេចបានផ្តល់ឧទ្ធម្ភាគចក្រពីរគ្រឿង ដល់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ហើយនិងបញ្ជាឲ្យបាញ់ប្រសិនបើមានបទល្មើសកើតឡើង ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់បាញ់មួយគ្រាប់នោះទេ ខ្ញុំបញ្ជាកឲ្យបាញ់ប្រសិនមានករណីល្មើសច្បាប់។

Posted by Samdech Hun Sen, Cambodian Prime Minister on Wednesday, February 24, 2016