ថៅ​កែ​ VKH៖ “រក​ស៊ី​ជំនួញ​ឡាន​ត្រូវ​ស្មោះត្រង់ មិន​អ៊ីចឹង​ដួល​ឆាប់​មិន​ខាន”

ថៅ​កែ​ VKH៖ “រក​ស៊ី​ជំនួញ​ឡាន​ត្រូវ​ស្មោះត្រង់ មិន​អ៊ីចឹង​ដួល​ឆាប់​មិន​ខាន”

ថៅ​កែ​ VKH៖ “រក​ស៊ី​ជំនួញ​ឡាន​ត្រូវ​ស្មោះត្រង់ មិន​អ៊ីចឹង​ដួល​ឆាប់​មិន​ខាន”

“អ្នក​រក​ស៊ី​ខាង​បើក​ហ្គារ៉ាស់​ជួសជុល​រថយន្ត អាច​ជោគជ័យ​បាន​យូរ​អង្វែង​លុះ​ត្រា​មាន​ភាព​ស្មោះ​ត្រង់​ជាមួយ​​​ភ្ញៀវ មិន​​អ៊ីចឹង​​​​ប្រាកដ​ជា​ក្ស័យធន​ឆាប់​មិន​ខាន”។ នេះ​ជា​សម្ដី​លោក វង្ស គីម ហួត ថៅ​កែ​ហ្គារ៉ាស់​ច្នៃ​ឡានVKH។

 

ថៅ​កែ​ VKH៖ “រក​ស៊ី​ជំនួញ​ឡាន​ត្រូវ​ស្មោះត្រង់ មិន​អ៊ីចឹង​ដួល​ឆាប់​មិន​ខាន”

លោក វង្ស គីម ហួត ថៅ​កែ​ហ្ការ៉ាស់​ច្នៃ​ឡាន​ VKH 

 

ថៅកែ​វ័យ ៣៤ឆ្នាំ​រូប​នេះ​ បក​ស្រាយ​ប្រាប់ Sabay ដូច្នេះ​ថា អ្នក​បើក​ហ្គារ៉ាស់​ជួសជុល​ឡាន​នានា​ត្រូវ​មាន​ភាព​ស្មោះត្រង់​និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​វិជ្ជាជីវៈ​របស់​ខ្លួន ដើម្បី​ធានា​បាន​នូវ​គុណភាព​សេវាកម្ម​មួយ​ទុក​ចិត្ត​បំផុត​ខាង​ផ្នែក​ជួសជុល​រថយន្ត​សម្រាប់​អតិថិជន។

 

លោក​ពន្យល់​ថា ជាង​រថយន្ត​នីមួយៗ​ត្រូវ​ស្មោះត្រង់​ចំពោះ​ការ​ជួសជុល​រថយន្ត​ជូន​ភ្ញៀវ មិនមែន​ខូច​ប៉ុណ្ណេះ ថា​ខូច​ប៉ុណ្ណោះ ខូច​នេះ ថា​ខូច​នោះ ធ្វើ​ស៊ី​គេ​យក​តែ​លុយ​ទេ។ ក្រៅ​ពី​ភាព​ស្មោះត្រង់ ចំណេះ​ដឹង​ខាង​ផ្នែក​ជួសជុល​ឡាន ក៏​ត្រូវ​តែ​ច្បាស់លាស់ មិន​ត្រូវ​ធ្វើ​លំៗ​ឱ្យ​រួច​តែ​ពី​ដៃ​ហើយ​ចប់​ទេ មិន​អ៊ីចឹង​ជំនួញ​ត្រូវ​ដួល​ពិបាក​ស្រោចស្រង់​មិន​ខាន។

 

លោក ហួត​បន្ថែម​ថា ជាង​មួយ​ចំនួន​តូច​ក្នុង​ស្រុក ហាក់​ពុំ​ទាន់​មាន​ជំនាញ​ជួស​ជុល​រថយន្ត​ច្បាស់​លាស់ ដោយ​ហេតុ​ថា​រៀន​តៗ​គ្នា​ពុំ​បាន​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ ដែល​ជា​ហេតុ​នាំ​ឱ្យ​អតិថិជន​បាត់​បង់​ទំនុក​ចិត្ត​ចំពោះ​ការ​ជួសជុល​រថយន្ត។

 

“ធ្វើ​ជា​ថៅកែ​ក៏​ដោយ ជាង​ជួសជុល​ឡាន​ឱ្យ​គេ​ក៏​ដោយ ត្រូវ​តែ​ចេះ​ចំណាយ​ពេល​ស្រាវជ្រាវ​ទាក់ទង​នឹង​ជំនាញ​របស់​ខ្លួន ដើម្បី​រៀន​សូត្រ​នូវ​អ្វី​ដែល​ថ្មីៗ”។

 

របរ​អ្វី​ក៏​ដោយ មិន​ថា​តែ​ការ​បើក​ហ្គារ៉ាស់​ជួសជុល​ឡាន​ទេ ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ភ្ញៀវ។ បើ​អ្នក​ផ្តល់​សេវាកម្ម​មួយ​ជា​ទី​ទុក​ចិត្ត​ដល់​គេ ទៅ​ខ្លាច​អី​ថា​អត់​អតិថិជន​មក​រក​អ្នក​ទៀត​ពេល​ក្រោយ៕

 

អាន៖ ថៅកែ VKH ពី​ក្មេង​ចូល​ចិត្ត​ច្នៃ​កង់ ធំ​ឡើង​ក្លាយ​ជា​ថៅកែ​ហ្ការ៉ាស់​ច្នៃ​​ឡាន​ល្បី​​​ឈ្មោះ​នៅ​ភ្នំ​ពេញ

 

អត្ថបទ៖ ប៉ែត ផាន់និត

ថៅ​កែ​ VKH៖ “រក​ស៊ី​ជំនួញ​ឡាន​ត្រូវ​ស្មោះត្រង់ មិន​អ៊ីចឹង​ដួល​ឆាប់​មិន​ខាន”