គ្រប់​​កន្លុក​កន្លៀត​ទីក្រុង​សេអ៊ូល​នឹង​មាន​​ផ្ដល់​ Wi-Fi ឥត​គិត​ថ្លៃ​ត្រឹម​ឆ្នាំ​២០១៧

គ្រប់​​កន្លុក​កន្លៀត​ទីក្រុង​សេអ៊ូល​នឹង​មាន​​ផ្ដល់​ Wi-Fi ឥត​គិត​ថ្លៃ​ត្រឹម​ឆ្នាំ​២០១៧

គ្រប់​​កន្លុក​កន្លៀត​ទីក្រុង​សេអ៊ូល​នឹង​មាន​​ផ្ដល់​ Wi-Fi ឥត​គិត​ថ្លៃ​ត្រឹម​ឆ្នាំ​២០១៧

រដ្ឋាភិបាល​​ទីក្រុង​សេអ៊ូល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​​នឹង​ផ្ដល់​ជូន​ប្រព័ន្ធ​អ៊ីនធឺណិត​ Wi-Fi នៅ​គ្រប់​ទី​តាំង​​សាធារណៈ​​ត្រឹម​ឆ្នាំ​២០១៧​ ដើម្បី​ជា​ការ​ពង្រឹង​នូវ​បែប​ផែន​​ឌីជីថល​របស់​ខ្លួន។

 

គ្រប់​​កន្លុក​កន្លៀត​ទីក្រុង​សេអ៊ូល​នឹង​មាន​​ផ្ដល់​ Wi-Fi ឥត​គិត​ថ្លៃ​ត្រឹម​ឆ្នាំ​២០១៧

 

​​ការ​ប្រកាស​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ Wi-Fi ដែល​ផ្ដល់​ជូន​ឥត​គិត​ថ្លៃ​នេះ​​នឹង​មាន​នៅ​លើ​រថភ្លើង​ និង​ឡាន​ក្រុង​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ថែម​ទៀត​ផង។ អភិបាល​ក្រុង​សេអ៊ូល​លោក​​ Park Won-soon បាន​មាន​ប្រសាសន៍​ដែរ​ថា​រដ្ឋាភិបាល​គ្រោង​នឹង​បណ្ដាក់​ទុក​ ៣៧៤​លាន​ដុល្លារ​ ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​ដើម្បី​​ផ្ដោត​លើ​ សេដ្ឋកិច្ច​បែប​ឌីជីថល​ និង​​ Internet of Things (IoT)។ ​​​​​IoT គឺ​​ជា​ពាក្យ​មួយ​​បរិយាយ​ពី​វត្ថុ​ និង​ឧបករណ៍​ទាំង​ឡាយ​ដែល​បាន​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ​អ៊ីនធឺណិត។

 

ទី​ក្រុង​សេអ៊ូល​ក៏​មាន​គោល​បំណង​មួយ​ទៀត​ដោយ​ចង់​បំពាក់​ប្រព័ន្ធ​ចត​ឡាន​ ដែល​​ម្ចាស់​យានយន្ត​អាច​ឆែក​ពី​ទីតាំង​​ឡាន​របស់​ខ្លួន​នៅ​ចំណត​ និង​ទទួល​យក​ព័ត៌មាន​ពាក់​ព័ន្ធ​ដទៃ​ទៀត​តាម​ស្មាតហ្វូន​របស់​ពួក​គេ។ ចំណត​ឡាន​សាធារណៈ​និង​​ឯកជន​ចំនួន​ ៥៥០​ទីតាំង​​គ្រោង​នឹង​បំពាក់​ប្រព័ន្ធ​មួយ​នេះ​​ឲ្យ​បាន​​ត្រឹម​ឆ្នាំ​២០២០៕​​​

 

ចុច​អាន៖ Rolls-Royce បញ្ចប់​ការ​ផលិត​ម៉ូដែល Phantom ជំនាន់ទី ៧

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ YonHapNews​​​​​​, TechInsider

គ្រប់​​កន្លុក​កន្លៀត​ទីក្រុង​សេអ៊ូល​នឹង​មាន​​ផ្ដល់​ Wi-Fi ឥត​គិត​ថ្លៃ​ត្រឹម​ឆ្នាំ​២០១៧