កាន់​តែ​ទាក់​ទាញ​ និង​ស៊ីវិល័យ​ជា​មួយ​ខ្សែ​ដៃ​វៃ​ឆ្លាត​របស់​ Samsung

កាន់​តែ​ទាក់​ទាញ​ និង​ស៊ីវិល័យ​ជា​មួយ​ខ្សែ​ដៃ​វៃ​ឆ្លាត​របស់​ Samsung

កាន់​តែ​ទាក់​ទាញ​ និង​ស៊ីវិល័យ​ជា​មួយ​ខ្សែ​ដៃ​វៃ​ឆ្លាត​របស់​ Samsung

លោក​អ្នក​ប្រាកដ​ជា​បាន​ដឹង​ហើយ​ពី​គុណភាព​ និង​ភាព​ទាក់​ទាញ​នៃ​ផលិត​ផល​របស់ Samsung។ មិន​ខុស​ពី​ផលិតផល​រាល់​ដង​ Samsung បាន​បញ្ចេញ​ខ្សែ​ដៃ​វៃ​ឆ្លាត​មួយ​ប្រភេទ ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​ប្រចាំ​ឆ្នាំ​របស់ខ្លួន​​ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។​

 

កាន់​តែ​ទាក់​ទាញ​ និង​ស៊ីវិល័យ​ជា​មួយ​ខ្សែ​ដៃ​វៃ​ឆ្លាត​របស់​ Samsung
​ខ្សែ​ដៃ​វៃ​ឆ្លាត​នេះ​ត្រូវ​បាន​​រចនា​មក​ដោយ​មាន​ភាព​ទាក់ទាញ​ និង​ស៊ីវិល័យ​ដែល​តម្រូវ​អ្នក​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​។​ លើស​ពី​នេះ​មិន​ត្រឹម​តែ​ល្អ​សម្រាប់​រូប​រាង​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ​ ចំពោះ​ផ្នែក​ខាង​ក្នុង​ក៏​មាន​មុខ​ងារ​ពិសេសៗ​ជា​ច្រើន​ដែល​ក្រុមហ៊ុន​ Samsung បាន​បំពាក់​លើ​ខ្សែ​ដៃ​វៃ​ឆ្លាត​នេះ​ដែរ។ ដោយ​រចនា​មក​មិន​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន​ដូច​ Smart Watch ខ្សែ​ដៃ​វៃ​ឆ្លាត​នេះ​មាន​អំពូល​ LED មួយ​សម្រាប់​បង្ហាញ​នូវ​ Notification ដែល​ទទួល​ពី​ទូរសព្ទ​ដែល​ភ្ជាប់​ជា​មួយ​វា​។​ លើស​ពី​នេះ​វា​មាន​កម្រិត​ថាមពល​ថ្ម​ ១៧mAh ហើយ​ជា​មួយ​នឹង​ថាមពល​ដ៏​តិច​នេះ​អ្នក​អាច​ប្រើ​ខ្សែដៃ​វៃ​ឆ្លាត​នេះ​បាន​រហូត​ដល់​ ១៨ថ្ងៃ​ផង​ដែរ​។​
កាន់​តែ​ទាក់​ទាញ​ និង​ស៊ីវិល័យ​ជា​មួយ​ខ្សែ​ដៃ​វៃ​ឆ្លាត​របស់​ Samsung
ចំពោះ​ចំណុច​ពិសេស​របស់​ខ្សែ​ដៃ​ប្រភេទ​នេះ គឺ​​វា​អាច​មាន​សមត្ថភាព​វាស់​ស្ទង់​ដឹង​ពី​ចង្វាក់​បេះដូង​ជំហាន​ពេល​ដើរ ឬ​រត់​របស់​អ្នក​ប្រើប្រាស់​បាន​យ៉ាង​ច្បាស់​លាស់​។​ រួច​ហើយ​វា​អាច​បញ្ជូន​ទិន្នន័យ​ទាំង​នោះ​ទៅ​កាន់​កម្មវិធី​ S Health ដែល​មាន​ក្នុង​ទូរសព្ទ​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ​។​ ចំណែក​ឯ​តម្លៃ​ និង​ពេល​វេលា​ចេញ​លក់​ខាង​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​នូវ​ឡើយ​ទេ​៕​
ប្រែ​សម្រួល ៖ រដ្ឋ​
ប្រភព ៖ phonearena

កាន់​តែ​ទាក់​ទាញ​ និង​ស៊ីវិល័យ​ជា​មួយ​ខ្សែ​ដៃ​វៃ​ឆ្លាត​របស់​ Samsung