ពលរដ្ឋ​កូរ៉េខាងត្បូងធ្វើ​ “បាតុកម្ម​ខ្មោច “ដាក់​រូប Holographic តវ៉ា​អជ្ញាធរ

ពលរដ្ឋ​កូរ៉េខាងត្បូងធ្វើ​ “បាតុកម្ម​ខ្មោច “ដាក់​រូប Holographic តវ៉ា​អជ្ញាធរ

ពលរដ្ឋ​កូរ៉េខាងត្បូងធ្វើ​ “បាតុកម្ម​ខ្មោច “ដាក់​រូប Holographic តវ៉ា​អជ្ញាធរ

រូបភាព​​ Holographic (រូប3D ម្យ៉ាង​ដែល​គេ​ដាក់​បញ្ចាំង) ដែល​​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ហៅ​ថា “បាតុកម្ម​ខ្មោច ” ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​​រដ្ឋធានី សេអ៊ូល ដើម្បី​ប្រឆាំង​តវ៉ា​នឹង​រឿង​សិទ្ធ​សេរីភាព​​ការ​បញ្ចេញ​មតិ​​ក្នុង​​ប្រទេស។
​​

ពលរដ្ឋ​កូរ៉េខាងត្បូងធ្វើ​ “បាតុកម្ម​ខ្មោច “ដាក់​រូប Holographic តវ៉ា​អជ្ញាធរ
 

រូប​ភាព​ក្រុម​បាតុករ​​​ជា​ច្រើន​នាក់ បាន​បង្ហាញ​ខ្លួន​​លើ​​​​ផ្ទាំង​ក្រណាត់​​ ​ដាក់​​​​​​បញ្ចាំង​ក្បែរ​របង​នៃ​រាជវាំង​ប្រវត្តិសាស្ត្រ​ Gyeongbokgung។ បាតុកម្ម​​ខាង​លើ​បាន​រៀប​ចំ​ឡើងដោយ​​​អង្គការ​ក្រៅ​រដ្ឋាភិបាល Amnesty International។

 

មន្ត្រី​រដ្ឋាភិបាល ​បាន​​ឲ្យ​ដឹង​ថាញត្តិ​​របស់​ក្រុម​បាតុករ​​​ដែល​​បាន​យក​ទៅ​ដាក់​ឲ្យ​គឺ​ពុំ​​មាន​ភាព​ត្រឹម​ត្រូវ ដែល​ធ្វើ​ឲ្យ​ស្ថាន​ភាព​​​​​តានតឹង។ ប៉ុន្តែ​យ៉ាង​ក្ដី បាតុកម្ម​​ខាង​លើ​ធ្វើ​ឡើង​ដោយ​​សន្តិភាព ពុំ​មាន​អំពើ​ហិង្សា​នោះ​ទេ។

 

បើ​​តាម​សម្ដី​​បាតុករ​ម្នាក់ ឈ្មោះ Kim Hee-jin បាន​ប្រាប់​ទៅ​សារព័ត៌មាន AFP ថា “អាជ្ញាធរ​​កំពុង​ហាម​ឃាត់​​ការ​ធ្វើ​បាតុកម្ម​តវ៉ា​របស់​សាធារណជន​កាន់​តែ​ច្រើន ជា​ពិសេស​នៅ​ទី​ក្រុងសេអ៊ូល ដោយ​សំអាង​ហេតុផល​​​ថាធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរណ៍ ឬ បង្ក​ភាព​រំខាន​ដល់​សាធារណជន​ដទៃ​ទៀត ។ ពួក​យើង​​ចង់​បង្ហាញ​​ថាស្ថានភាព​បែប​នោះ គឺ​តឹង​តែង​ពេក ដែល​មាន​តែ​​ព្រលឹង​ខ្មោច​ប៉ុណ្ណោះ ទើប​អាច​​មាន​សេរីភាព​នៅ​តាម​ផ្លូវ​បាន​”។

 

ពលរដ្ឋ​កូរ៉េខាងត្បូងធ្វើ​ “បាតុកម្ម​ខ្មោច “ដាក់​រូប Holographic តវ៉ា​អជ្ញាធរ
 

អាជ្ញាធរ​​​​កូរ៉េ​ខាង​ត្បូង ថ្មី​ៗ​នេះ​​បាន​​រង​ការ​ចោទ​ប្រកាន់​ថាបាន​​ប្រើ​កម្លាំង​ដើម្បី​បង្ក្រាប​ក្រុម​បាតុករ និង​បាន​​ហាម​ឃាត់​ការ​ប្រមូល​ផ្ដុំ​គ្នា ដោយ​សំអាង​លើ​ហេតុផល​​ កុំ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ និង​បង្ក​ភាព​រំខាន​ ដល់​អ្នក​រស់​នៅ​ក្នុង​តំបន់។ យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ ​បាន​ច្រាន​ចោល ការ​ចោទ​ប្រកាន់​ខាង​លើ​នោះ៕

 

ចុចអាន៖ បុរស​ជប៉ុន​​ម្នាក់​ដាំ​ផ្ដា​​រាប់ពាន់​ទង ដើម្បី​ប្រពន្ធ​ជា​ទី​ស្រលាញ់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​

​​​​

​​​​

ពលរដ្ឋ​កូរ៉េខាងត្បូងធ្វើ​ “បាតុកម្ម​ខ្មោច “ដាក់​រូប Holographic តវ៉ា​អជ្ញាធរ