របាយការណ៍​ថ្មី​ កំណត់​បាន​មុខ​សញ្ញា​​ទាហាន​​​រុស្ស៊ី ​​បាញ់​យន្តហោះ​​ម៉ាឡេស៊ី MH17


របាយការណ៍​ថ្មី​ កំណត់​បាន​មុខ​សញ្ញា​​ទាហាន​​​រុស្ស៊ី ​​បាញ់​យន្តហោះ​​ម៉ាឡេស៊ី MH17

របាយការណ៍​ថ្មី​ កំណត់​បាន​មុខ​សញ្ញា​​ទាហាន​​​រុស្ស៊ី ​​បាញ់​យន្តហោះ​​ម៉ាឡេស៊ី MH17

​ក្រុម​ស៊ើប​អង្កេត​​​​តាម​អ៊ីនធឺណិត​​​​មួយដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​​អង់គ្លេស​ ​បាន​និយាយ​ថា​​​​ក្រុម​ខ្លួន​បាន​​កំណត់​​មុខសញ្ញា​​​លើ​ទាហាន​រុស្សី​ជាច្រើន​នាក់​​ ​ដែល​​​ជាប់​ពាក់​ព័ន្ធ​​នឹង​ការ​បាញ់​ទម្លាក់​​​យន្តហោះ​ម៉ាឡេស៊ី ​ MH17 ​។

 

របាយការណ៍​ថ្មី​ កំណត់​បាន​មុខ​សញ្ញា​​ទាហាន​​​រុស្ស៊ី ​​បាញ់​យន្តហោះ​​ម៉ាឡេស៊ី MH17

 

​ក្នុង​របាយ​ការណ៍​​​​​ចុង​ក្រោយ​របស់​ក្រុម​អ្នក​ជំនាញ Bellingcat ​បាន​​​រក​ឃើញ ​ទាហាន​មក​ពី​កងវរសេនាតូច​​លេខ២ ​នៃ​កងពល​​​មីស៊ីល​ប្រឆាំង​យន្តហោះ​​លេខ​​៥៣ ​របស់​រុស្ស៊ី ​ដែល​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​​​នៃ​សោកនាដកម្ម​​​​ធ្លាក់​យន្តហោះ​​ នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​​​កាល​ឆ្នាំ ២០១៤។

 

​មុន​ចេញ​របាយការណ៍​នេះ​ ​​កាល​​ឆ្នាំ​​មុន​​​របាយការណ៍​​របស់​​​អ្នក​ជំនាញ​ហូឡង់ ​ធ្លាប់​រក​ឃើញ​ថា​​​​​យន្តហោះ​​ម៉ាឡេស៊ី ​MH17 ​​​ត្រូវ​​​​មីស៊ីល​ប្រភេទ Buk ផលិត​នៅ​រុស្ស៊ី​​​បាញ់​ទម្លាក់។

 

​ចំណែក​បណ្ដា​ប្រទេស​លោក​ខាង​លិច ​និង​អ៊ុយក្រែន​ផ្ទាល់​​ ​និយាយ​ថា​ក្រុម​ឧទ្ទាម​​បះបោរ​​គាំទ្រ​ដោយ​​​រុស្ស៊ី​ជា​អ្នក​បាញ់​យន្តហោះ​​ខាង​លើ ​ប៉ុន្តែ​ទីក្រុង​មូស្គូ​ ​​ចោទ​​លើ​កង​កម្លាំង​​អ៊ុយក្រែន​វិញ​។

 

​មនុស្ស​លើ​យន្តហោះ​ Boeing 777 ​​​មាន​ចំនួន ២៩៨​នាក់ ​ដែល​បាន​​ហោះ​ចេញ​ពី​ទីក្រុង​អាស្ត៊ែរដាំ ​​​ប្រទេស​​ហូឡង់ ទៅ​កាន់​​​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី បា​ន​ធ្លាក់​​​នៅ​អ៊ុយក្រែន​ ​ថ្ងៃ​ទី ១៧​កក្កដា ឆ្នាំ ២០១៤ ។ ជនរងគ្រោះ​ភាគច្រើន​​​ជា​ជនជាតិ​ហូឡង់។

 

ងាក​មក​មើល ក្រុម​អ្នក​ជំនាញ​​​ Bellingcat ​​វិញ ​​​ពួក​គេ​បាន​ចេញ​​​របាយការណ៍​​ថ្មី​​កម្រាស់ ១១៥​ទំព័រ​ ​​មាន​ចំណង​ជើង​ថា​ “MH17 – Potential Suspects and Witnesses from the 53rd Anti-Aircraft Missile Brigade” ​កាល​ពី​ថ្ងៃ​​អង្គារ​​កន្លង​ទៅ។

 

​ក្រុម​​អ្នក​ជំនាញ​​​មាន​មូលដ្ឋាន​​នៅ​ប្រទេស​អង់គ្លេស​​ខាងលើ ​​និយាយ​ថា ​ខ្លួន​បាន​ប្រើ​​ប្រាស់​​​​ប្រភព​​ទិន្នន័យ​ទម្រង់​បើក​ ​មាន​ដូច​ជា​​​បណ្ដាញ​សង្គម​ និង​បណ្ដាញ​វេទិកា​ពិភាក្សា​​​ជាច្រើន​ ដើម្បី​​​កំណត់​​​អត្តសញ្ញាណ​​​​ទាហាន និង​មន្ត្រី​​​​រុស្ស៊ី​រាប់​សិប​នាក់ ​មក​ពី​កងពល​តូច​លេខ​៥៣​ ​ប្រចាំ​ទីក្រុង Kursk ​ដែល​​​អាច​​​ដឹង ​ឬ​​ពាក់ព័ន្ធ​​​ក្នុង​ការ​បាញ់​​ទម្លាក់​​យន្តហោះ​នេះ​។

 

​ក្រោយ​ធ្វើ​ការ​​ប្រៀប​ធៀប​ ​និង​វិភាគ​យ៉ាង​ល្អិត​ល្អន់​លើ​ទិន្នន័យ​ទទួល​បាន​ ​ក្រុម Bellingcate សន្និដ្ឋាន​ចុងក្រោយ​ វា​ច្បាស់​ណាស់​ថា​​​ ជា​ស្នាដៃ​របស់​ទាហាន​​កងវរសេនាតូច​​​លេខ​២ ​របស់​កង​ពល​តូច​លេខ​​៥៣ ​​ដែល​គេ​បញ្ជូន​ពី​រុស្ស៊ី ​ទៅកាន់​ភាគ​ខាង​កើត​​ប្រទេស​អ៊ុយក្រែន។

 

របាយការណ៍​ខាង​លើ បាន​​កំណត់​​ឈ្មោះ​​ទាហាន​​ជាច្រើន​នាក់​​ ដោយ​​​​សរសេរ​តែ​​នាម​ខ្លួន ​ឬ​​ឈ្មោះ​ដំបូង និង​​​​​ឈ្មោះ​មេបញ្ជាការ​​កងពល​លេខ​២ Dmitry T ផង​ដែរ៕

 

របាយការណ៍​ថ្មី​ កំណត់​បាន​មុខ​សញ្ញា​​ទាហាន​​​រុស្ស៊ី ​​បាញ់​យន្តហោះ​​ម៉ាឡេស៊ី MH17

 

ចុចអាន៖ នៅ​រុស្សី​​ ចត​ឡាន​អត់​សណ្ដាប់​ធ្នាប់​លទ្ធផល​គឺ​បែប​នេះ

ចុចអាន៖ សព្វាវុធ​ទំនើប​ៗទាំង​ ៩ ដែល​ប្រើ​ដោយយោធា​រុស្សី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC

របាយការណ៍​ថ្មី​ កំណត់​បាន​មុខ​សញ្ញា​​ទាហាន​​​រុស្ស៊ី ​​បាញ់​យន្តហោះ​​ម៉ាឡេស៊ី MH17