ពិធីករល្បីឈ្មោះ លោក Simon Cowell បរិច្ចាកប្រាក់ ជាង៣ម៉ឺនដុល្លារ ជួយសង្គ្រោះកុមារ កើតជំងឺមហារីកម្នាក់

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ពិធីករដ៏ល្បីឈ្មោះ និងជាគណៈកម្មការ ក្នុងកម្មវិធី «The Britain’s Got Talent» លោក Simon Cowell បានបរិច្ចាគប្រាក់ ចំនួន ២៥,០០០ផោន (ប្រហែល ៣៥,០០០ដុល្លារអាមេរិក) ដើម្បីជួយសង្គ្រោះកុមារម្នាក់ មានឈ្មោះថា Kian Musgrove ដែលកំពុងកើតជំងឺមហារីក ថែមទាំងយល់ព្រម ចេញថ្លៃហោះហើរ នាំក្មេងប្រុសនោះ ទៅជួបគ្រូពេទ្យជំនាញ នៅសហរដ្ឋអាមេរិក ទៀតផង។

ពិធីករល្បីឈ្មោះ លោក Simon Cowell បរិច្ចាកប្រាក់ ជាង៣ម៉ឺនដុល្លារ ជួយសង្គ្រោះកុមារ កើតជំងឺមហារីកម្នាក់
លោក Simon Cowell

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ពិធីករវ័យ ៥៦ឆ្នាំ លោក Simon Cowell បានធ្វើឲ្យម្តាយ របស់ Kian គឺអ្នកស្រី Kat មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ សណ្តានចិត្តដ៏ល្អ របស់លោក។

«ខ្ញុំស្ទើរតែមិនជឿឡើយ គាត់ទើបតែទូរស័ព្ទមកថា គាត់ចង់ជួយ ហើយគាត់នឹងបរិច្ចាគប្រាក់ ចំនួន ២៥,០០០ផោន (ប្រហែល ៣៥,០០០ដុល្លារអាមេរិក) ចូលទៅក្នុងគណនីរៃអង្គាសប្រាក់ របស់យើង។ ខ្ញុំនៅតែព្យាយាមគិត អំពីវារហូត។ គាត់ពិតជាមនុស្សល្អ ខ្លាំងណាស់»។ អ្នកស្រី Kat បានឲ្យដឹង យ៉ាងដូច្នេះ។

ពិធីករល្បីឈ្មោះ លោក Simon Cowell បរិច្ចាកប្រាក់ ជាង៣ម៉ឺនដុល្លារ ជួយសង្គ្រោះកុមារ កើតជំងឺមហារីកម្នាក់
កុមារា Kian Musgrove 

អ្នកស្រី Kat បានឲ្យដឹងទៀតថា លោក Simon បានចូលខ្លួនមកជួយយើង បន្ទាប់ពីបានលឺអំពី ការរៃអង្គាសប្រាក់ ចំនួន ៥០០,០០០ផោន (ប្រហែល ៧០ម៉ឺនដុល្លារអាមេរិក) ដើម្បីនាំ Kian ទៅសហរដ្ឋអាមេរិកព្យាបាល ក្រោយ Kian កើតមានជំងឺមហារីក ដ៏កាចសាហាវ ពីកុមារភាព ជាលើកទី២។

«វាពិតជាការភ្ញាក់ផ្អើល ដ៏គួរឲ្យស្រលាញ់ខ្លាំងណាស់ ព្រោះវាបានមកដល់ ចំពេលវេលា ដ៏លំបាកមួយ។ វាពិតជា មានន័យខ្លាំងណាស់។ ខ្ញុំចង់អរគុណអ្នករាល់គ្នា ដែលបានបរិច្ចាគប្រាក់ អ្នករាល់គ្នា ដែលមានសណ្តានចិត្តដ៏ល្អ»។

ពិធីករល្បីឈ្មោះ លោក Simon Cowell បរិច្ចាកប្រាក់ ជាង៣ម៉ឺនដុល្លារ ជួយសង្គ្រោះកុមារ កើតជំងឺមហារីកម្នាក់
អ្នកស្រី Kat និង កុមារា Kian

គួរបញ្ជាក់ផងដែរថា Kian ត្រូវការប្រាក់ចំនួន ៥០០,០០០ផោន (ប្រហែល ៧០ម៉ឺនដុល្លារអាមេរិក) ដើម្បីទៅព្យាបាល នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក បន្ទាប់ពីកើតមាន ជំងឺមហារីកដុំសាច់ ដ៏សាហាវម្យ៉ាង ឈ្មោះ «Neuroblastoma» ខណៈប្រាក់ដែលរៃអង្គាស តាមបណ្តាញអនឡាន បានចំនួន ជាង ៤០០,០០០ផោន (ជាង ៥៥ម៉ឺនដុល្លារអាមេរិក) ហើយ។

បច្ចុប្បន្ននេះ កុមារា Kian កំពុងស្ថិតនៅ ក្នុងមន្ទីរពេទ្យ Great North Children’s Hospital ក្នុងទីក្រុង Newcastle ចក្រភពអង់គ្លេសនៅឡើយ និងកំពុងតែទទួលការព្យាបាល ដោយសារធាតុគីមី៕

ពិធីករល្បីឈ្មោះ លោក Simon Cowell បរិច្ចាកប្រាក់ ជាង៣ម៉ឺនដុល្លារ ជួយសង្គ្រោះកុមារ កើតជំងឺមហារីកម្នាក់
កុមារា Kian

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត