សមាជិក Impact Hub Phnom Penh ឈ្នះជ័យលាភីចំនួនបី ពី Business Model Challenge Accelerator 2016

សមាជិកសហគ្រាសសង្គមបីរូប មកពី Impact Hub Phnom Penh បានឈ្នះជ័យលាភី Business Model Challenge Accelerator 2016 នាថ្ងៃសៅរ៍ ទី13 ខែកុម្ភៈនេះ។ ជ័យលាភីមេដាយមាស មេដាយប្រាក់ និង ជ័យលាភី Special Kirin Social Award  បានប្រគល់ជូនសមាជិកទាំងបីរូបសម្រាប់គំរូអាជីវកម្មដ៏ល្អបំផុត និងគម្រោងរបស់ពួកគេ។

ជ័យលាភីមេដាយមាស បានទៅលើក្រុម ប៉េងប៉ោះ ដែលជាសេវាដឹកជញ្ជូនគ្រឿងម្ហូបអាហារ តាមអនឡាញ ដោយទទួលបានរង្វាន់ 4000ដុល្លារ។ ចំណែកមេដាយប្រាក់ បានទៅលើក្រុម EDEMY ដែលជាប្រព័ន្ធ ក្រៅអ៊ីនធើណិតមានតម្លៃសមរម្យ ដើម្បីបង្រៀនភាសាអង់គ្លេស នៅតាមតំបន់ជនបទក្នុង ប្រទេសកម្ពុជា។ ចុងក្រោយក្រុម បង្រៀនដើម្បីកម្ពុជា (Tech For Cambodia) ដែលកំពុងធ្វើការលុបបំបាត់ វិសមភាពវិស័យអប់រំនៅកម្ពុជា បានឈ្នះជ័យលាភី Special Kirin Award ដែលរៀបចំសម្រាប់អបអរ ចំពោះគំនិតច្នៃប្រឌិតសង្គម។

សមាជិក Impact Hub Phnom Penh ឈ្នះជ័យលាភីចំនួនបី ពី Business Model Challenge Accelerator 2016

លោក អាល់ប៊ែរតូ ក្រេម៉ូនេស៊ី សហស្ថាបនិក Impact Hub Phnom Penh បានឲ្យដឹងថា “ពេលយើងចាប់ផ្ដើមកម្មវិធី Hub Fellowship ដំបូង ដែលជាគម្រោងមួយអាចឲ្យ សហគ្រាសមានភាពលេចធ្លោ ប្រើប្រាស់ទីតាំងធ្វើការងារ ចូលរួមជាមួយបណ្ដាញការងារ និងអ្នកណែនាំរបស់យើង រយៈពេល6ខែឥតគិតថ្លៃ យើងបានដឹងថាសហគ្រាសទាំងនេះ សម្រេចបាន នូវសមិទ្ធផលដ៏អស្ចារ្យ។ ប៉ុន្តែដោយឃើញថាពួកគាត់ទទួល បានជ័យលាភីលេខមួយ និងលេខពីរ ក៏ដូចជា Social Kirin Award នោះគឺជាជោគជ័យរួមធំបំផុត! ខ្ញុំរំពឹងមើលឃើញពួក គាត់ចូលរួមប្រកួតប្រជែងថ្នាក់តំបន់ក្នុងការប្រកួត Mekong Challenge ក្នុងខែមីនាខាងមុខនេះ។

Hub Fellowship ជាកម្មវិធីសមាជិកភាពរយៈពេល6ខែ ក្នុងគោលបំណងផ្ដល់ការគាំទ្រដល់ សហគ្រិនមួយចំនួនដែលបាន បង្ហាញនូវគំនិតប្លែកល្អៗ​ ព្រមទាំងមានការតាំង ចិត្តខ្ពស់ដើម្បីអភិវឌ្ឍកម្មវិធី start-up​ ដើម្បីនាំយកឥទ្ធិពលវិជ្ជមានចំពោះសង្គម។ Impact Hub ផ្ដល់ឲ្យសមាជិកនូវភាពងាយ ស្រួលក្នុងការទទួលបាន ការណែនាំជាលក្ខណៈបុគ្គលផ្ទាល់ ការភ្ជាប់ទំនាក់ទំនងទៅ នឹងបណ្ដាញដ៏ទូលំទូលាយ និងអាចប្រើ សាលសហកិច្ចការ ដោយឥតគិតថ្លៃ ដើម្បីនាំយកគំនិតរបស់ខ្លួន មកអនុវត្តជាក់ស្ដែង។ សែលកាត ជាដៃគូដ៏សំខាន់បំផុត ចំពោះកម្មវិធី Impact Hub ​ហើយនាយកទីផ្សារ ក្រុមហ៊ុនសែលកាត លោក នីក វ៉ានវីន ក៏បានចូលរួមជួយ ណែនាំដល់ក្រុមឈ្នះឈ្នះជ័យលាភីទាំងពីរផងដែរដែរ។ ឆ្លៀតឱកាសនេះ លោក នីក ក៏បានថ្លែងប្រាប់ឲ្យដឹងផងដែរថា៖ ក្នុងនាមជាក្រុមហ៊ុនមួយ សែលកាត ជឿជាក់ថានៅកម្ពុជាអ្នក មានទេពកោសល្យ មានច្រើនណាស់ដែលមិន ត្រឹមតែធានាបាននូវការកសាងអនាគតដ៏ ភ្លឺស្វាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាអ្នកចូលរួមសម្រេច វាសនាអនាគតប្រទេសជាតិផងដែរ ហើយក្នុងនាមក្រុមហ៊ុន ខ្មែរមួយផងដែរនោះ យើងបានប្ដេជ្ញាចិត្តគាំទ្រ គំនិតផ្ដួចផ្ដើមនានា ដែលផ្ដល់សម្រាប់យុវជនទាំងនេះនូវចំណុច ដែលត្រូវសិក្សា កិច្ចចូលរួមសហការ និងអភិវឌ្ឍខ្លួនទៅ ជាស្ថាបនិកសហគ្រាសដ៏ជោគជ័យបំផុត។ ក្នុងនាមតំណាង សែលកាត ខ្ញុំសូមសម្ដែងនូវការអបអរសាទរ ចំពោះយុវជនដែលមានទេពកោសល្យដ៏អស្ចារ្យទាំងនេះ ហើយក៏សង្ឃឹមថាពួកគេ នឹងក្លាយជាគំរូលើកទឹក ចិត្តដល់យុវជនខ្មែរ ដទៃទៀតឲ្យបន្តក្ដីសុបិនរបស់ខ្លួនជាមួយឆន្ទៈ និងការប្រឹងប្រែងរបស់ខ្លួន។

ជាមួយគ្នានេះដែរ អ៊ុច សារ៉ាត់ និង ជា ចរិយា ស្ថាបនិកក្រុម ប៉េងប៉ោះ បច្ចុប្បន្នអាចទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Mekong Challenge ដោយស្វ័យប្រវត្តិ ដែលព្រឹត្តិការណ៍នេះត្រូវបានធ្វើ ឡើងនៅភ្នំពេញខែក្រោយនេះ ហើយនេះជាឱកាសមួយ ឲ្យពួកគេយក គម្រោងគំនិតរបស់ខ្លួនចូលរួម ប្រកួតម្ដងទៀត។

បើតាមសម្ដីរបស់ អ៊ុច សារ៉ាត់ បានឲ្យដឹងថា “ដំបូងយើងមានគំនិតតែខ្លួនឯង ហើយការចូលរួមសហគមន៍ Impact Hub បានផ្ដល់ឲ្យខ្ញុំនូវឱកាសជាច្រើន ដើម្បីបញ្ជាក់បង្ហាញគំនិតរបស់ខ្លួន និងទទួលបានការគាំទ្រ។ វាជាកន្លែងដ៏ល្អមួយក្នុងការបង្កើតបណ្ដាញការងារ សាកល្បងតេស្តផលិតផល និងទទួលបានការណែនាំដើម្បី ជួយដល់គម្រោងរបស់យើង និងសម្មតិកម្មផ្សេង។ សហគមន៍ក៏មានការគាំទ្រ ជួយជ្រោមជ្រែងយើងពេញ ទំហឹងជាមួយគម្រោងសិក្សាសាកល្បង និងព័ត៌មានត្រឡប់អំពីផលិតផលផងដែរ។ បើគ្មានការគាំទ្រពី Impact Hub នោះទេ យើងមិនអាចសម្រេចគោលដៅ នេះបានឡើយ។”

អំពី Impact Hub Phnom Penh៖

Impact Hub Phnom Penh បានបង្កើតឡើងនៅដើមឆ្នាំ2015 ជាសាលសហកិច្ច កន្លែងបណ្ដុះគំនិតអាជីវកមុ្ម និងជាមជ្ឈមណ្ឌលភ្ជាប់ ទំនាក់ទំនង បណ្ដុះស្មារតី និងលើកទឹកចិត្តដល់មនុស្ស សម្រាប់វិស័យសហគ្រិនភាពសង្គម។ ព្រឹត្តិការណ៍ប្រចាំសប្ដាហ៍ មានទាំងកិច្ចពិភាក្សាក្រៅ ផ្លូវការ រហូតដល់វគ្គសិក្ខាសាលាបែបប្រតិបត្តិ និងកម្មវិធីនានាជាច្រើនទៀតដើម្បីជួយបង្កើត អាជីវកម្មសង្គម លើកទឹកចិត្តដល់សិស្ស និស្សិត និងបណ្ដុះអាជីវកម្មដែលមានស្រាប់ ដែលទាំងអស់នេះ ផ្សារភ្ជាប់នឹងក្រមសីលធម៌របស់ យើងដើម្បីជួយកសាងភាព ច្នៃប្រឌិត និងនិរន្តរភាពសម្រាប់កម្ពុជាតាមរយៈ សហគ្រាសសង្គម។ សមាជិកទាំងអស់ក៏ទទួល បានការណែនាំជាមួយអ្នកជំនាញ និងការចែករំលែកបទពិសោធ ដើម្បីបង្កើតសហគមន៍អ្នកជំនាញមួយ ដែលអាចជួយគ្នាទៅវិញទៅមក។

សមាជិក Impact Hub Phnom Penh ឈ្នះជ័យលាភីចំនួនបី ពី Business Model Challenge Accelerator 2016
សមាជិក Impact Hub Phnom Penh ឈ្នះជ័យលាភីចំនួនបី ពី Business Model Challenge Accelerator 2016
សមាជិក Impact Hub Phnom Penh ឈ្នះជ័យលាភីចំនួនបី ពី Business Model Challenge Accelerator 2016

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត