រុស្ស៊ីចង់បន្ថែមការ ហោះហើរស៊ើប យកការណ៍ទៅកាន់ អាមេរិកហើយ ប៉ង់តាហ្គោន មិនអាចបដិសេធបានទេ

បរទេស៖ ប្រភពព័ត៍មានទទួល បានពីគេហទំព័ររបស់ Business Insider បានសរសេរថាការស្នើសុំ របស់រុស្ស៊ីកាលពីថ្ងៃច័ន្ទ ក្នុងការអាចឲ្យមានការ ហោះហើរយកការណ៍ពី លើទឹកដីអាមេរិកដោយ ប្រើប្រាស់កាម៉េរ៉ា បច្ចេកវិទ្យាចុងក្រោយ របស់ខ្លួនហាក់បីដូចជា មិនអាចមានភាគីណា អាចបដិសេធនូវ សំណើនេះបានឡើយ។

អាមេរិកកំពុងតែបន្តជួបបញ្ហាធំៗ ដល់ទៅ២នៅពេលដែល រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងមូស្គូកំពុងប្រជែងគ្នា នៅលើបញ្ហាប្រទេសស៊ីរី និងទីពីរដែលប្រទេសអ៊ុយក្រែន និងកងកម្លាំងការពារជាតិ របស់អាមេរិកបានជឿជាក់ ថាបច្ចុប្បន្នរុស្ស៊ីគឺជាភាគី ដែលគំរាមកំហែងមក លើខ្លួនខ្លាំងបំផុត។

វាជាការលំបាក និងស្មុគ្រស្មាញដើម្បី ឲ្យអាមេរិកអាច បដិសេធសំណើរបស់រុស្ស៊ី ក្នុងធ្វើការហោះហើរ យកការណ៍នោះ ដោយសារតែប្រទេសទាំងពីរ សុទ្ធតែជាភាគីហត្ថលេខី នៃសន្ធិសញ្ញាអន្តរជាតិ ក្នុងការបើកទូលាយ ផ្នែកអាកាសដែលមាន ប្រទេសជាច្រើនបានចូលរួម ចុះហត្ថលេខាផងនោះ តាំងតែពីឆ្នាំ២០០២មកម្ល៉េះ។ សន្ធិសញ្ញាដែលអនុញ្ញាតិ ឲ្យរាល់ភាគីទាំងអស់ ដែលស្ថិតនៅក្នុង ការចុះហត្ថលេខា មានសិទ្ធិក្នុងការហោះហើរ ស៊ើបការណ៍ទៅលើ ប្រទេសភាគីដទៃទៀត ដើម្បីធានាឲ្យមាន ស្ថេរភាពសន្តិសុខ និងសុវត្ថិភាពផ្នែក ការពារជាតិរបស់ប្រទេស ជាភាគីទាំងអស់។