កម្លាំងខ្យល់ព្យុះមហិមា បោកបក់លើដែនដី ភាគខាងកើតអាម៉េរិក យ៉ាងហោចណាស់ សម្លាប់មនុស្សអស់០៣នាក់

វ៉ាស៊ីនតោន៖ គេបានដឹងថាខ្យល់ព្យុះមួយ ដែលមានកម្លាំងបោកបក់ ដ៏មហិមាបានវាយប្រហារ ទៅឆ្នេរសមុទ្រ ភាគខាងកើត សហរដ្ឋអាមេរិក នៅរដ្ឋវឺជីនៀ បាន បណ្តាលឲ្យស្លាប់មនុស្សយ៉ាង តិចណាស់ ក៏០៣នាក់ដែរ កាលពីថ្ងៃអង្គារនោះ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ថា យ៉ាងដូច្នេះ ។

សេវាកម្មអាកាសធាតុជាតិ បានឲ្យដឹងថា លក្ខខ័ណ្ឌនៃអាកាសធាតុ នៅល្ងាចថ្ងៃពុធ ម្សិលមិញនេះ មិនទាន់ ប្រែប្រួលនោះទេ ហើយពលរដ្ឋរាប់លាននាក់ ត្រូវរងនូវហានិភ័យ ។

លោក Ariel Cohen អ្នកព្យាករណ៍ប្រចាំ នៅសេវាកម្មខាងលើ បានបញ្ជាក់ថា "កម្លាំងខ្យល់បានបោកបក់ យ៉ាងខ្លាំងលាយឡំ ជាមួយនឹងរន្ទះផងដែរ ដែលអាចបង្កឡើង ទៅជាព្យុះកំបុតត្បូង" ។

ប៉ូលិសនៅរដ្ឋវីជីនៀ បានឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ មានពលរដ្ឋ០៣នាក់ ហើយបានស្លាប់ នៅក្រុងតូចមួយ ដែលគេស្គាល់ថា Waerly កន្លែងនេះមានព្យុះ កំបុតត្បូងវាយប្រហារ ។

ទន្ទឹមនឹងនេះដែរ ផ្ទះសម្បែងពលរដ្ឋ ប្រមាណជាង១០,០០០ខ្នង និងអគារពាណិជ្ជកម្ម នៅវ៉ាស៊ីនតោន អាចប្រឈមនឹង ព្យុះកំបុតត្បូងដែរ ដោយក្រុមព្យាករណ៍ អាកាស កំពុងតាមដានមើល អំពីសភាពការណ៍ នៃកម្លាំងខ្យល់បោកបក់ ៕