ក្នុង​ខែកុម្ភៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួលបាន​ពាក្យ​ប្តឹង​ចំនួន ៥៤​

Doliprane TVC

​ភ្នំពេញ​: ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ឱម​យ៉ិនទៀង​បានឱ្យដឹងថា​ក្នុង​ខែកុម្ភៈ​នេះ​អង្គភាពរបស់លោក​បានទទួល​ពាក្យបណ្តឹង​ចំនួន ៥៤ ពី​ទូទាំងប្រទេស​ដើម្បី​ប្រឆាំងនឹង​ការប្រព្រឹត្តិ​អំពើពុករលួយ ។ការបញ្ចេញ​ឱ្យដឹង​របស់លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី ៩ អាណត្តិ​ទី ២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​កាលពី​រសៀល​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងមក។​

ក្នុង​ខែកុម្ភៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួលបាន​ពាក្យ​ប្តឹង​ចំនួន ៥៤​

ក្នុង​ខែកុម្ភៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួលបាន​ពាក្យ​ប្តឹង​ចំនួន ៥៤​

ក្នុងការ​រាយការណ៍​ជូន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​លោក ​ឱម​ យ៉ិនទៀង ​បានឱ្យដឹង​ដែរ​ថា​ក្នុង​​ខែ​នេះ​មន្ត្រី​របស់លោក​បាន​ចូលរួម​សង្កេតការណ៍​ដេញថ្លៃ​ចំនួន ១២ លើក និង ពិគ្រោះ​ថ្លៃ​ចំនួន ៩ លើក ។ ​ក្រៅពីនេះ​អង្គភាព​នេះ​បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​ចំនួន ១៤ លើក​ទៀង​ផង ។ លោក​បាន​បន្ថែមថា​«​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅតែ​បន្ត​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​លើ​ការ​​ងារ​ធ្វើ​អត្ថ​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​និង​ការលុបបំបាត់​កុងត្រូលជជុះ​» ។​

ក្នុង​ខែកុម្ភៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួលបាន​ពាក្យ​ប្តឹង​ចំនួន ៥៤​

ជាមួយគ្នានេះ​លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ អំពី​សភាពការណ៍​និង​ដំណើរការ​វាយតម្លៃ​ហានិភ័យ​ថ្នាក់ជាតិ​រហូតដល់​ភាព​ងាយ​រងគ្រោះដែល​ក្រុមការងារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​អន្តរក្រសួង​បានរួម​គ្នា​ធ្វើ​របាយការណ៍​តាំងពី​ ខែ​មក​រា​មក​ផងដែរ ៕ ដេប៉ូ​