អាជ្ញាធរ​​​អេដស៍​​​ឲ្យ​​អ្នក​ភូមិ​នៅ​ខេត្ត​កណ្ដាល​​​​ធ្វើ​តេស្ត​ឈាម​ខ្លួន​ឯង​

កាលពី​ម្សិលមិញ ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​របស់​រដ្ឋាភិបាល​ បាន​​​​និយាយ​​​​​​ការ​ពារ​​​​សេចក្តី​សម្រេច​​បញ្ឈប់​​​​​ការ​ធ្វើ​តេស្ត​ឈាម​នៅ​ភូមិ​មួយ​​ក្នុង​ខេត្ត​កណ្ដាល​ ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​​បាន​រក​ឃើញ​​​​​ករណី​​​ផ្ទុះ​ការ​ឆ្លង​មេរោគ​អេដស៍​​​​ដែល​​​អាច​​​​​​​​​ទៅ​​​រួច​​​​​​​​​កាលពី​ដើម​ខែ​នេះ​ ទោះបី​ជា​​​​ខ្លួន​​​​​​ទទួល​​​​ស្គាល់​ថា លទ្ធផល​​នៃ​ការ​​​​រក​​​ឃើញ​​​របស់​អង្គការ​​​​នេះ​​ប្រហែល​ជា​ត្រឹម​ត្រូវ​​​​ក្តី។

ការ​ធ្វើ​តេស្ត​ឈាម​​​​ដោយ​​​អង្គការ​ខេមរា ​នៅ​ភូមិ​ពាម​ ឃុំសំបួរមាស កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ បាន​រក​ឃើញ​​ករណី​​​​ឆ្លង​​​​មេរោគ​អេដស៍​​​​​ក្នុង​​​ចំនួន​​​គួរ​​​ឲ្យ​​​បារម្ភ​​​​ដែល​គេ​មិន​ធ្លាប់​ដឹង​ពី​មុន​​​មក​។ អ្នក​ដែល​​ធ្វើ​តេស្ដ​ឃើញផ្ទុក​មេរោគ​​​ពេល​​​​ថ្នាក់​​​លើ​សួរ”។

លោកស្រី​ ម៉ារី អូឌីល អេមិន (Marie-Odile ​Emond) នាយក​​​ប្រចាំ​ប្រទេស​​​នៃ​​​អង្គការ​​ UNAIDS ​​មាន​ប្រសាសន៍​ថា ​​​ដោយ​​​សារ​តែ​​​កន្លែង​​​​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ឥត​គិត​ថ្លៃ​ ”មាន​​​​យ៉ាង​​​​​​ទូលំ​​​ទូលាយ​” ការ​សម្រេច​របស់​មន្ត្រី​សុខា​ភិបាល​​​​​​​​បញ្ឈប់​ការ​ធ្វើ​តេស្ត​នៅ​ភូមិ​នេះ គឺ​ស្រប​តាម​គោលការណ៍​​របស់​អង្គការ​លោកស្រី​។

លោក​ស្រី​បាន​លើក​ឡើង​​តាម​រយៈ​សារ​អេឡិច​ត្រូនិក​ថា ​”​វា​នៅ​តែ​មាន​​​ដូច​ពី​មុន​ រួម​ទាំង​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ សម្រាប់​​​អ្នក​ដែល​​​ចង់​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន”។

លោក​ យឹម ប៊ុនថន ​ប្រធាន​មណ្ឌល​សុខ​ភាព​​ឃុំ​សំបួរមាស​ បាន​មាន​ប្រសាសន៍​​កាលពី​ថ្ងៃ​អង្គារ និង​ម្សិលមិញ​ថា មណ្ឌល​​​សុខ​​​ភាព​​​​របស់​លោក​​​​​បាន​​​ផ្ដល់​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​​ដល់​ប្រជាពលរដ្ឋ​តែ​​​៩​នាក់​​​ប៉ុណ្ណោះ​​​ មកពី​ភូមិ​ពាម ហើយ​អ្នក​ទាំង​នោះ​​សុទ្ធតែ​មិន​ផ្ទុក​មេរោគ​អេដស៍ហើយ​​​​សន្និដ្ឋាន​​​ថា ​​​មូល​​​ហេតុ​ ដែល​​​​មាន​​​​​​មនុស្ស​​​មក​​​ធ្វើ​​​តេស្ត​​​​​តិច​បែប​នេះ គឺ​​​​ដោយសារ​​​អ្នក​ភូមិ​ប្រឈម​ឧបសគ្គ​​​​​​មួយ​​​ចំនួន។​​​

លោក​បាន​គូស​បញ្ជាក់​ថា “​ខ្ញុំ​គិត​ថា អ្នក​ភូមិ​​មិន​មក​ធ្វើ​តេស្ត​ឈាម​នៅ​មណ្ឌល​សុខភាព​ឃុំ​​​សំបួរ​មាស​ទេ ដោយ​សារ​តែ​ពួកគាត់​ភាគ​ច្រើន​​​ជា​កម្មករ​កាត់ដេរ​។ ​ខ្ញុំ​​​យល់​​​ថា ការ​ខ្វះ​ម៉ូតូ​សម្រាប់​​ធ្វើ​ដំណើរ​ក៏​ជា​​ហេតុផល​មួយ​ដែរ​”។

យោង​តាម​លោក ទឹម វរ៉ា ​នាយក​ប្រតិ​បត្តិ​​នៃ​គណៈកម្មាធិការ​សម្របសម្រួល​ប្រយុទ្ធ​នឹង​​​​ជំងឺ​អេដស៍ ដែល​គ្រប់គ្រង​​​​​អង្គ​​​ការ​​​នានា​​​ដែល​​​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​​​​​មាន​ការ​ទទួល​ខុស​ត្រូវ​​​​​​​​លើ​​​ការ​​​ធ្វើ​តេស្ត​ឈាម​​​​ប្រជាពលរដ្ឋ​ទាំង​​​​អស់នៅ​​ភូមិពាម​ ហើយ​​​​​​កំណត់​ប្រភព​នៃ​ការ​ឆ្លង​មេរោគ​​​​អេដស៍។

សំដៅ​ដល់​ការ​ផ្ទុះ​ករណី​ឆ្លង​មេរោគ​អេដស៍​​​​​​​​​នៅ​ឃុំរកា ខេត្ត​បាត់ដំបង ដែល​រក​​​ឃើញ​​​កាល​​​​​​ពី​​​ខែ​​​​​​ធ្នូ ឆ្នាំ​​​​​​២០១៤​​​ថា ប្រជាពលរដ្ឋ​ប្រមាណ​២៧០​នាក់​​​ត្រូវ​​​បាន​​​​​​ចម្លង​មេរោគ​អេដស៍​ដោយ​​​​​​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​​ដែល​បាន​ប្រើ​ប្រាស់​​​​ម្ជុល និង​សឺរ៉ាំង​ប្រើរួច​ លោក​​បាន​មាន​ប្រសាសន៍​​ទៀត​ថា “​យើង​ខ្លាច​វា​ដូច​ករណី​នៅ​​​​ខេត្ត​​បាត់ដំបង​​។ អាជ្ញាធរ​មូលដ្ឋាន​​គួរ​តែ​បន្ត​ការ​ធ្វើ​តេស្ត​ឈាម​។ ​​​​ប្រសិន​​​បើ​ប្រជាពលរដ្ឋ​កាន់​​តែ​ច្រើន​ទទួល​បាន​ការ​ធ្វើ​តេស្ត​ យើង​នឹង​​​​​​ដឹង​​​ពី​មូលហេតុ​ឫសគល់​នៃ​ការ​ផ្ទុះ​ឆ្លង​មេរោគ​​​​អេដស៍​នៅ​​ភូមិ​នោះ​”៕ សុខុម​​

 

 

The post អាជ្ញាធរ​​​អេដស៍​​​ឲ្យ​​អ្នក​ភូមិ​នៅ​ខេត្ត​កណ្ដាល​​​​ធ្វើ​តេស្ត​ឈាម​ខ្លួន​ឯង​ appeared first on ខេមបូឌា ដេលី.