សំណាងដែរទេ? ក្មេងប្រុសវ័យ ១៦ឆ្នាំម្នាក់ អាចស្នាក់នៅ ក្នុងសណ្ឋាគារ ដល់ទៅ១ខែ ជាមួយតារាសិចដ៏ល្បីម្នាក់ ក្រោយឈ្នះហ្គេមលើអនឡាញ

រុស្ស៊ី៖ វាជារឿងហេតុដ៏ចម្លែកមួយ ហើយក៏កំពុងតែមាន ភាពចម្រូងចម្រាសមិនតិចនោះដែរ បន្ទាប់ពីក្មេងប្រុសជំទង់ ជនជាតិរុស្ស៊ី វ័យ១៦ឆ្នាំម្នាក់ បានឈ្នះការប្រកួតមួយ នៅតាមអនឡាញ និងបានទទួលរង្វាន់ ដោយការរស់នៅ ជាមួយនឹងតារាសិចម្នាក់ នៅឯសណ្ឋាគារ ក្នុងរយៈពេល១ខែ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសជំទង់ Ruslan Schedrin វ័យ១៦ឆ្នាំ បានបង្ហាញពីភាពរីករាយយ៉ាងខ្លាំង បន្ទាប់ពីរូបគេមានសំណាងឈ្នះ ហ្គេមនៅលើអនឡាញ ដោយសារថាគេ គឺជាមនុស្សទី១០០ពាន់នាក់ ដែលបានចូលក្នុង គេហទំព័រលក់សំភារៈអាវុធសំខាន់ៗ សម្រាប់ហ្គេមកុំព្យូទ័រ ហើយជាលទ្ធផលរូបគេ មានសិទ្ធិស្នាក់នៅ ក្នុងសណ្ឋាគារ Moscow ដែលស្ថិតក្នុងប្រទេស រុស្ស៊ី រយៈពេល១ខែពេញ ជាមួយតារាសិចដ៏ល្បីម្នាក់ឈ្មោះនាង Ekaterina Makarova។

សំណាងដែរទេ? ក្មេងប្រុសវ័យ ១៦ឆ្នាំម្នាក់ អាចស្នាក់នៅ ក្នុងសណ្ឋាគារ ដល់ទៅ១ខែ ជាមួយតារាសិចដ៏ល្បីម្នាក់ ក្រោយឈ្នះហ្គេមលើអនឡាញ
Ruslan ជាមួយនឹងម្តាយ ព្រមទាំងបងស្រីរបស់គេ

ជាមួយគ្នានេះដែរ Ruslan ដែលធ្លាប់ធ្វើជា តួសម្តែងផងដែរនោះ បាននិយាយថា “ពីដំបូងខ្ញុំគិតថា រឿងនេះមិនពិតនោះទេ តែចុងក្រោយ វាគឺជារឿងពិតប្រាកដមែន ដែលធ្វើឲ្យខ្ញុំរីករាយយ៉ាងខ្លាំង រកអ្វីនិយាយពុំបាននោះទេ។ រីឯមិត្តភក្តិរបស់ខ្ញុំវិញ ក្រោយពីដឹងរឿងនេះ ខ្លះក៏ជួយអបអរខ្ញុំ ហើយខ្លះទៀតក៏ច្រណែននឹងខ្ញុំផងដែរ តែអ្វីដែលសំខាន់ពេលនេះ ម្តាយនិង បងស្រីរបស់ខ្ញុំ បានធ្វើការជំទាស់ យ៉ាងខ្លាំងចំពោះរឿងនេះ”។

អ្នកស្រី Vera Schedrina ដែលត្រូវជាម្តាយរបស់ Ruslan ក៏បាននិយាយថា “ខ្ញុំពិតជាមិនយល់ស្រប ចំពោះរឿងនេះឡើយ គាត់ត្រូវប្រលង នាពេលឆាប់ៗនេះ គាត់កំពុងនៅសិក្សានៅឡើយ តើអ្នកចង់បានន័យថាម៉េច មួយខែជាមួយតារាសិចស្រី? ខ្ញុំពិតជាមិនអាចទទួលយកបាន មួយសប្តាហ៍ច្រើនពេកផង យើងនឹងសប្បាយចិត្ត បើពួកគេប្តូរ រង្វាន់នោះទៅជាការផ្តល់ជាទឹកប្រាក់វិញ”។

យ៉ាងណាមិញ នាង Ekaterina Makarova ស្ថិតក្នុងវ័យ២០ឆ្នាំ បានលើកឡើងថា នាងយល់ស្របចំពោះ លក្ខខណ្ឌមួយនោះ តែនាងចង់ ធ្វើដំណើរកំសាន្ត ទៅកន្លែងផ្សេងៗ ជាមួយនឹង Ruslan ជាជាងសំងំនៅ ក្នុងតែសណ្ឋាគារ តែចំពោះរឿងនេះ ទាល់តែពួកយើង ធ្វើការពិភាក្សាគ្នាបន្តទៀត។

សំណាងដែរទេ? ក្មេងប្រុសវ័យ ១៦ឆ្នាំម្នាក់ អាចស្នាក់នៅ ក្នុងសណ្ឋាគារ ដល់ទៅ១ខែ ជាមួយតារាសិចដ៏ល្បីម្នាក់ ក្រោយឈ្នះហ្គេមលើអនឡាញ
តារាសិច Ekaterina Makarova

បន្ថែមពីនេះទៀត Ekaterina បានបញ្ជាក់ថា “ខ្ញុំមិនទាន់បានជួប Ruslan នៅឡើយទេ តែខ្ញុំអាចដឹងថា រូបគេមានអាយុ១៦ឆ្នាំ និងគ្រប់គ្រាន់ក្នុងការ ធ្វើម្ចាស់ការលើខ្លួនឯងបាន។ ចំពោះសំណួរ ដែលសួរថាចំពោះ រង្វាន់នេះគឺតម្រូវឲ្យខ្ញុំ រួមភេទជាមួយអ្នកឈ្នះ ឬក៏អត់ ចម្លើយនោះគឺ មិនមែនអញ្ចឹងទេ ក៏ប៉ុន្តែគ្មានអ្នកណាដឹងឡើយ ព្រោះថាជីវិត ពិតប្រាកដ គឺមិនអាចមើលដឹងមុន នោះទេ”។

នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយដែលថា ក្មេងប្រុសជំទង់ម្នាក់ អាចយកឈ្នះការប្រកួត ដើម្បីទៅស្នាក់នៅ ក្នុងសណ្ឋាគារជាមួយ តួសិចស្រីដ៏ល្បីម្នាក់ តែនេះមិនប្រាកដថា ជាសំណាង ឬក៏មិនមែននៅឡើយនោះទេ៕

សំណាងដែរទេ? ក្មេងប្រុសវ័យ ១៦ឆ្នាំម្នាក់ អាចស្នាក់នៅ ក្នុងសណ្ឋាគារ ដល់ទៅ១ខែ ជាមួយតារាសិចដ៏ល្បីម្នាក់ ក្រោយឈ្នះហ្គេមលើអនឡាញសំណាងដែរទេ? ក្មេងប្រុសវ័យ ១៦ឆ្នាំម្នាក់ អាចស្នាក់នៅ ក្នុងសណ្ឋាគារ ដល់ទៅ១ខែ ជាមួយតារាសិចដ៏ល្បីម្នាក់ ក្រោយឈ្នះហ្គេមលើអនឡាញ

Ruslan និងតារាសិចដ៏ល្បីនាង Ekaterina Makarova

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត