សាហាវខ្លាំងណាស់! បុរសម្នាក់ចាប់តុក្កតាពីទូរ បាន ៣,០០០តុក្តតា ត្រឹមរយៈពេល​ ៦ខែ ដល់ម្ចាស់ទូរអង្វរសុំឲ្យឈប់ (មានវីដេអូ)

ចិន៖ បុរសម្នាក់ ត្រូវបានគេដាក់ងារថាជា ព្រះចាប់តុក្តតា បន្ទាប់ពីរូបគាត់ចាប់យកតុក្កតា ពីទូរចាប់តុក្កតា (Claw machine) បានជាហូរហែរ យ៉ាងច្រើនសន្ធឹកសន្ធាប់បំផុត។

សាហាវខ្លាំងណាស់! បុរសម្នាក់ចាប់តុក្កតាពីទូរ បាន ៣,០០០តុក្តតា ត្រឹមរយៈពេល​ ៦ខែ ដល់ម្ចាស់ទូរអង្វរសុំឲ្យឈប់ (មានវីដេអូ)

បុរសឈ្មោះ Chen Zhitong គឺជាមនុស្សល្បីល្បាញ ខាងចាប់តុក្កតាពីទូរចាប់តុក្កតា (Claw machine) នៅឯផ្សារទំនើប Jianghu រហូតដល់គេដាក់ងារថា ជាព្រះចាប់តុក្តតាតែម្តង។ 

លោក Tong បានបង្ហាញពីបន្ទប់ចំនួន៣ រួមទាំងបន្ទប់គេងរបស់គាត់ ដែលផ្ទុកទៅដោយតុក្តតាជាច្រើន ដែលគាត់បានមកពីការចាប់យកចេញ ពីទូរចាប់តុក្តតានានា។ តុក្កតាទាំងនោះ មានចំនួនសរុប ៣,០០០ ដែលគាត់បានធ្វើការចាប់យកបាន ក្នុងរយៈពេល ៦ខែកន្លងទៅ។ គាត់បានប្រាប់ឲ្យដឹងថា គាត់មិនទាន់មានគំរោង ចង់បញ្ឍប់ការចាប់តុក្កតាពីទូរនោះឡើយ បើទោះបីជាកន្លងមក ម្ចាស់ទូរចាប់តុក្កតា បានអង្វរគាត់ជាហូរហែរ ឲ្យគាត់បញ្ឍប់វាក៏ដោយ។

លោក Tong បានឲ្យដឹងទៀតថា គាត់មិនមែនស្រឡាញ់តុក្តតាទាំងនោះទេ ប៉ុន្តែគាត់ចូលចិត្ត ចាប់វាយកពីទូរតុក្តតាបាន និងមានមនុស្សជាច្រើន ឈរមើលគាត់លេងចាប់តុក្តតានោះ។ គាត់បាននិយាយថា៖ "មានពេលមួយនោះ ខ្ញុំចាប់តុក្កតាបានច្រើនណាស់ ជាង១០០តុក្តតា។ មនុស្សជាច្រើនបានឈរមើលខ្ញុំលេង"។

គាត់បានឲ្យដឹងដែរថា គាត់ចាប់ផ្តើមលេងចាប់តុក្កតាពីទូរ ដំបូងបង្អស់កាលពីខែកក្កដាឆ្នាំមុន នៅពេលដែលគាត់ បានឃើញ ទូរចាប់តុក្កតាមួយដោយចៃដន្យ នៅឯផ្សារទំនើបមួយកន្លែង។ ជាដំបូងគាត់មិនសូវ ចាប់អារម្មណ៍លើវាប៉ុន្មាននោះទេ តែក្រោយមកប្រហែល១ខែ គាត់ក៏ចាប់ផ្តើមជក់ចិត្តនឹងវាខ្លាំង នៅពេលដែលមនុស្សជាច្រើន ឈរមើលគាត់លេង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

សាហាវខ្លាំងណាស់! បុរសម្នាក់ចាប់តុក្កតាពីទូរ បាន ៣,០០០តុក្តតា ត្រឹមរយៈពេល​ ៦ខែ ដល់ម្ចាស់ទូរអង្វរសុំឲ្យឈប់ (មានវីដេអូ)
សាហាវខ្លាំងណាស់! បុរសម្នាក់ចាប់តុក្កតាពីទូរ បាន ៣,០០០តុក្តតា ត្រឹមរយៈពេល​ ៦ខែ ដល់ម្ចាស់ទូរអង្វរសុំឲ្យឈប់ (មានវីដេអូ)
សាហាវខ្លាំងណាស់! បុរសម្នាក់ចាប់តុក្កតាពីទូរ បាន ៣,០០០តុក្តតា ត្រឹមរយៈពេល​ ៦ខែ ដល់ម្ចាស់ទូរអង្វរសុំឲ្យឈប់ (មានវីដេអូ)
សាហាវខ្លាំងណាស់! បុរសម្នាក់ចាប់តុក្កតាពីទូរ បាន ៣,០០០តុក្តតា ត្រឹមរយៈពេល​ ៦ខែ ដល់ម្ចាស់ទូរអង្វរសុំឲ្យឈប់ (មានវីដេអូ)
សាហាវខ្លាំងណាស់! បុរសម្នាក់ចាប់តុក្កតាពីទូរ បាន ៣,០០០តុក្តតា ត្រឹមរយៈពេល​ ៦ខែ ដល់ម្ចាស់ទូរអង្វរសុំឲ្យឈប់ (មានវីដេអូ)

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត