ក្រុមហ៊ុន Xiaomi ប្រកាសចេញស្មាតហ្វូន Mi 4s នៅក្នុងប្រទេសចិន

ក្រុមហ៊ុន Xiaomi ប្រកាសចេញស្មាតហ្វូន Mi 4s នៅក្នុងប្រទេសចិន

ឥឡូវនេះក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនដ៏ថ្មីស្រឡាងរបស់ខ្លួន Mi 4s មុនស្មាតហ្វូន Mi 5 ដែលការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង ប៉េកាំង ប្រទេសចិន ។ ស្មាតហ្វូន Xiaomi Mi 4s ត្រូវបានស្រោបដោយកញ្ចក់ផ្នែកខាងមុខ និងផ្នែកខាងក្រោយ, គែមជុំវិញធ្វើឡើងពីលោហៈ ធាតុដ៏រឹងមាំ, វាមានរាងស្តើងតែរឹងមាំល្អ, វាមានអេក្រង់ទំហំ 5.0 inch ជាមួយនឹងកម្រិតភាពច្បាស់ 1920x1080 pixels, វាមានទំហំខ្នាត 139.26 x 70.76 x 7.8 mm និងមានទំងន់ 133 g ។ Mi 4s ប្រើបន្ទះឈីបថ្មី Qualcomm Snapdragon 808 ជាមួយនឹងរ៉េមទំហំ 3 GB និងមេម៉ូរីម៉ាស៊ីន ទំហំដល់ទៅ 64 GB, ចំនែកកាមេរ៉ាក្រោយមានទំហំ 13 MP ជាមួយនឹងបច្ចេកវិទ្យា PDAF ថែមទាំងមាន LED Flash ចំនួន2គ្រាប់ទៀត ។ ស្មាតហ្វូននេះគាំទ្រប្រព័ន្ធ 4G+ ជាមួយនឹង VoLTE ហើយមានរន្ធ USB ប្រភេទ Type C, វាបានបំពាក់នូវមុខងារថ្មីរបស់ Android គឺ MIUI 7 និងមានថាមពលថ្មទំហំ 3260 mAh ។ ចំពោះតម្លៃរបស់វាវិញគឺ 1699 CNY (Chinese Yuan) ដែលប្រហែលនឹង 260 $ និងមាន4ព៌ណគឺ ព៌ណស, ព៌ណខ្មៅ, ព៌ណមាស និងព៌ណផ្កាឈូក ។

ក្រុមហ៊ុន Xiaomi ប្រកាសចេញស្មាតហ្វូន Mi 4s នៅក្នុងប្រទេសចិន

ក្រុមហ៊ុន Xiaomi ប្រកាសចេញស្មាតហ្វូន Mi 4s នៅក្នុងប្រទេសចិន

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ក្រុមហ៊ុន Xiaomi ប្រកាសចេញស្មាតហ្វូន Mi 4s នៅក្នុងប្រទេសចិន
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ក្រុមហ៊ុន Xiaomi ប្រកាសចេញស្មាតហ្វូន Mi 4s នៅក្នុងប្រទេសចិន

ចុះថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 10:00 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ