ឃាត់ខ្លួនមនុស្ស៧នាក់ ពីបទរក្សាទុកនិង ចែកចាយគ្រឿងញៀន នៅថ្ងៃ២៤ កុម្ភៈម្សិលម៉ិញ

ភ្នំពេញ៖ នៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៦ ម្សិលម៉ិញ នគបាលប្រឆាំង បទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួនមនុស្ស ០៧នាក់(ប្រុស)ទាក់ទងទៅនិងគ្រឿងញៀន។នេះបើតាមរបាយការណ៍ បូកសរុបលទ្ធផលបង្ក្រាប បទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២៤ កុម្ភៈ ។

បើតាមរបាយការណ៍ដដែលបន្តថា នគបាលបានធ្វើការដកហូត វត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន(ice)=៤,៣១ក្រាម និង០៤កញ្ចប់តូច។ ក្នុងនោះមាន៖

១/កណ្ដាល៖ -បង្រា្កប ១ករណី -ឃាត់ខ្លួន ១នាក់-មេតំហ្វេតាមីន(ice)=៣,៣១ក្រាម។

២/កំពង់ឆ្នាំង៖ -បង្រា្កប ១ករណី -ឃាត់ខ្លួន ២នាក់-មេតំហ្វេតាមីន(ice)=១ក្រាម។

៣/សៀមរាប៖ -បង្រា្កប ១ករណី(ដីការ) -ឃាត់ខ្លួន ១នាក់។

៤/កោះកុង៖ -បង្រា្កប ២ករណី -ឃាត់ខ្លួន ២នាក់។

៥/បន្ទាយមានជ័យ៖ -បង្រា្កប ១ករណី -ឃាត់ខ្លួន ១នាក់-មេតំហ្វេតាមីន(ice)=៤កញ្ចប់តូច៕

សូមរម្លឹកថា« ឆ្នាំ២០១៥ សមត្ថកិច្ចបានអនុវត្តន៍ ការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៣០៦១ករណី លើ១៣៣៧ករណី ធៀបឆ្នាំ២០១៤ កើនឡើង ១២៨,៩៤% , ក្នុងនោះឃាត់ខ្លួនមនុស្ស ៧០០៨នាក់  ស្រី៨៥៣នាក់ លើ៣១៤២នាក់នៃឆ្នាំ ២០១៤ កើនឡើង១២៣ ,០៤%។