សាខាកាំកុងត្រូល កំពង់ផែអន្តរជាតិ ភ្នំពេញ បានចុះអង្កេតឃ្លាំពិនិត្យ និងការអនុវត្ត អនុក្រឹត្យ លេខ១៣៣

ភ្នំពេញ ៖ អនុវត្តតាមប្រកាស អន្តរក្រសួងលេខ ០៦១ សនរប ស្តីពីការអនុវត្តន៍អនុក្រឹត្យ ស្តីពីការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានចុះអង្កេតឃ្លាំពិនិត្យការលក់ផលិតផលម្សៅទឹកដោះគោ នៅតាមហាងលក់ទំនិញ និងភេសជ្ជៈក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោក ប៊ុន សុខុមា អនុប្រធានសាខាបានឲ្យដឹងថា ចុះអង្កេតតាមដាន ឃ្លាំពិនិត្យទៅលើស្លាកសញ្ញា នូវភាពសមស្របនឹងការតម្រូវកំណត់ ក្នុងអនុក្រឹត្យ១៣៣ នូវផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្ត (Infant Formula) ទឹកដោះគោម្សៅផ្សំតាមរូបមន្តពិសេស( Specialized  Formula ) ទឹកដោះគោម្សៅផ្សំតាមរូបមន្តសំរាប់បំប៉ន(Follow on Formula) ផលិតផលអាហារបន្ថែម (Complementary Food) ផលិតផលគ្រឿងសម្រាប់ ទារកជញ្ជក់លេង(Pacifier) ដបបំបៅក្បាលដោះជ័រ ( Feeding-bottles, rubber and plastic teats ) និងចំពោះការឃោសនាពាណិជ្ជកម្ម ផលិតផលចិញ្ចឹមទារក និងកុមារ ។

លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានដោយដឹងថា ដោយមានការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល មន្រ្តីជំនាញរបស់លោកបានចុះអង្កេតនិងតាមដាន ឃ្លាំពិនិត្យទីផ្សារពីការដាក់លក់ ផលិតផលលិតផលម្សៅទឹកដោះគោ បន្ថែមទៅលើសកម្មភាពប្រចាំខែ ដើម្បីទប់ស្កាត់ ការផ្សេព្វផ្សាយលក់ផលិតផលសំរាប់ចិញ្ចឹមទារក និងកុមារ ដែលមិនសមស្រប នាំឲ្យបំភ័នការយល់ដឹង ចំពោះការ អនុវត្តការបំបៅកូនដោយទឹកដោះម្តាយ ពីអាយុ០-៦ខែ  ។

ការផ្សព្វផ្សាយលក់ផលិតផលមិនសមស្របនោះ រួមមានជា អាទិ៍៖ ស្លាកសញ្ញាផលិតផល ការផ្សព្វផ្សាយពាណិជ្ជកម្ម និងសកម្មភាពឃោសនា បង្ហាញផលិតផល ឬជំរុញលក់ផលិតផល ដែលធ្វើអោយប៉ះពាល់ដល់ការអនុវត្តគោលនយោបាយ ជំរុញបំបៅទារក និងកុមារ ដោយទឹកដោះម្តាយរបស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីមានវិធានការសមស្របចំពោះក្រុមហ៊ុន អ្នកចែកចាយ នូវផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដែលអនុវត្តផ្ទុយនឹងអនុក្រឹត្យលេខ១៣៣ អនក្របក ៕