អភិបាល រាជធានីភ្នំពេញ មានជំនឿចិត្តខ្ពស់ ក្នុងការដោះស្រាយ បញ្ហាសំរាម

ភ្នំពេញ៖ បើទោះបីជាបញ្ហាសំរាម គឺជារឿងស្មុគស្មាញ និងលំបាកក្នុងការដោះស្រាយយ៉ាងណាក៏ដោយ  ប៉ុន្តែអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស មានជំនឿចិត្តខ្ពស់ ក្នុងការដោះស្រាយបញ្ហាសំរាម ឲ្យតែមានការតាំងចិត្តខ្ពស់។

ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីកម្មវិធី សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងរវាងខណ្ឌចំនួន៥ ក្នុងរាជធានីភ្នំពេញ និងក្រុមហ៊ុន ស៊ីនទ្រី កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ចាប់ផ្តើមពីខណ្ឌទាំងបួន កណ្ដាលក្រុងជាមុនសិនរួមមានដូនពេញ ចំការមន ទួលគោក និងខណ្ឌ៧មករា ដោយយើងចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនស៊ីនទ្រី ឱ្យទទួលខុសត្រូវទៅតាមខណ្ឌនីមួយៗតែម្តង ដើម្បីបន្ស៊ីគ្នានូវបញ្ហាជាក់ស្តែង ទាំងកម្មវិធីសម្អាត ប្រមូល និងដឹកជញ្ជូនជាដើម។ ម៉្យាងទៀត យើងសិក្សាឡើងវិញ នូវការកំណត់ឯកតាបែបណា នៃតម្លៃសំរាមតាមផ្ទះនីមួយៗនោះ។

លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍បញ្ជាក់ថា “បញ្ហាសំរាម គឺជារឿងស្មុគស្មាញ និងលំបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនជឿថា យើងដោះស្រាយវាមិនបាន សំខាន់លើការតាំងចិត្តរបស់យើង”៕