បើករថយន្តក្រឡាប់ឆេះ នៅផ្លូវជាតិលេខ៣ អ្នកបើកបរ និងអ្នករួមដំណើរ រួចផុតគ្រោះថ្នាក់

 កំពត ៖ រថយន្តម៉ាកកាមរី គូថហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-6093 ជិះគ្នា៤នាក់ ក្នុងនោះស្រីម្នាក់ បានក្រឡាប់បង្កការឆេះ ភ្ញាក់ផ្អើលដល់ពលរដ្ឋ នៅម៉ោង២និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ចំណុចមុខ ក្លោងទ្វារវត្តរលួស លើកំណាត់ផ្លូវជាតិលេខ៣ កំពត ព្រះសីហនុ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។

សាក្សី បានឲ្យដឹងថា  រថយន្តបើកបរក្នុងទិសដៅពីកើត ទៅលិច លុះដល់ចំណុចកើតហេតុខាងលើ ក៏បាន ក្រឡាប់ឆេះមើលសឹង តែមិនស្គាល់ម៉ាករថយន្តផង ប៉ុន្តែសំណាងល្អគ្មានមនុស្ស ណាម្នាក់ទទួល គ្រោះថ្នាក់ អ្វីឡើយ ។ ក្រោយហេតុការណ៍អ្នកបើកបរ និងអ្នករួមដំណើរ ៣នាក់ បានចុះរត់គេចខ្លួនបាត់ បន្សល់ ទុកតែ រថយន្តដែលក្រឡាប់ឆេះនៅនឹងកន្លែងកើតហេតុ ។ នគរបាលសន្និដ្ឋាន ថា អ្នកបើកបរអាចងងុយដេក៕